⚜️8⚜️

503 69 27
                                    

⚜️⚜️⚜️⚜️⚜️

_School_

ត្រឹមតែរយៈពេលបីថ្ងៃសិស្សនៅក្នុងក្រុមផ្សេងៗ គឺបានរក
ប្រធានបទសម្រាប់កិច្ចការស្រាវជ្រាវរួចអស់ហើយ នៅសល់តែ ប៉ុន្មានក្រុមទៀតតែប៉ុណ្ណោះ ហើយនៅក្នុងនោះក៏មានក្រុមរបស់ Jimin ផងដែរ ដែលមិនទាន់រកប្រធានបទឃើញ

"នៅសល់តែ ៤ក្រុមទៀតទេ! អញ្ចឹងប្អូននៅសល់ពេល ៤ថ្ងៃទៀតនឹងផុតកំណត់ហើយណា" លោកគ្រូបានប្រកាសប្រាប់ ទៅកាន់សិស្សនៅក្នុងថ្នាក់

ចំណែកឯ Jimin វិញកំពុងតែគិតនៅក្នុងចិត្តថាតើគេគួរតែធ្វើវា ម្នាក់ឯង ឬក៏ទៅនិយាយជាមួយ Jungkook ដើម្បីពិភាក្សាគ្នាពីរឿងកិច្ចការនេះ តែជម្រើសល្អបំផុតសម្រាប់គេនោះគឺធ្វើម្នាក់ ឯងមិនបាច់ពិភាក្សានោះទេ

នៅពេលល្ងាចចេញទៅផ្ទះ Jimin មិនទាន់បានចេញពីក្នុងថ្នាក់នោះទេ ព្រោះគេនៅជាប់ចម្លងមេរៀនពីក្នុងសៀវភៅមិនទាន់ចប់ ដោយសារតែចង់បង្ហើយនោះក៏នៅអង្គុយសរសេរសិន ចំណែកឯ Jhope ក៏បាននៅអង្គុយសរសេរកំដរបានជាគ្នាជាមួយមិត្តរបស់គេ

"ឯងសរសេរជិតចប់ហើយឬនៅ?" Jimin សួរទៅកាន់មិត្តរបស់គេដែលកំពុតតែអោនសរសេរនោះ

"ជិតរួចហើយ!"

"យើងជិតរួចដែរហើយ" Jimin និយាយរួចក៏បានអោនមុខចុះទៅ សរសេរវិញបន្ទាប់ពីសរសេរចប់ទាំអស់គ្នាហើយ ពួកគេក៏បាន រៀបចំសៀវភៅនិងប៊ិចដាក់ចូលកាតាបវិញ

"Tae?" Jhope ក៏បានឧទានឡើងនៅពេលដែលចុះជណ្តើរ មកឃើញ Taehyung កំពុងតែឈរនៅទីនោះ
"មិនទាន់ត្រឡប់ទៅផ្ទះវិញទេឬ?"

"នៅទេ! ចង់បបួល Jhope និង Jimin ទៅញ៊ាំអីជាមួយគ្នា" Taehyung និយាយចេញទៅទាំងញញឹមរួសរាយ

"ទៅជាមួយ Jhope ពីរនាក់ចុះ! ខ្ញុំមិនបានចូលរួមទេចាំលើក ក្រោយចុះ" Jimin បដិសេធដោយសារតែមិនចង់ទៅជាមួយ Jungkook នោះទេ ទោះពេលនេះមិនឃើញមុខរបស់ Jungkook ក៏ពិតមែន តែបើសិនជាគេហ៊ានថាអូខេនោះ Jungkook ប្រាកដជាលេចមុខមកជាមិនខាននោះទេ Jimin ឈប់ចាញ់បោកល្បិចពីរនាក់មិត្តភ័ក្តគេហើយ

"កុំបារម្ភអី Jimin! Jungkook គេមិនចូលរួមទេ" Taehyung ក៏បានប្រាប់ទៅកាន់ Jimin ធ្វើមើលតែដឹងថា ពេលនេះ Jimin កំពុងតែគិតអ្វី

Mr. Devil I Love You Where stories live. Discover now