⚜️⚜️⚜️⚜️⚜️
បិសាចជញ្ជក់ឈាម គឺជាបិសាចដ៏អាក្រក់ដែលតែងតែធ្វើការចេញ ប្រមាញ់នៅពេលយប់ ដើម្បីស្វែងរកមនុស្សដែលពួកគេអាចយកឈាមតាមតម្រូវការបាន ពួកគេអាចជាបិសាចបុរាណដែលល្បី បំផុតក្នុងចំណោមក្រុមបិសាចជាច្រើនប្រភេទទៀត
មនុស្សភាគច្រើនបាននិយាយពីបិសាចជញ្ជក់ឈាមដោយប្រដូចពួកគេទៅជាមួយរឿង Dracula ដែលជារឿងព្រេងនិទាននៃការ ជញ្ជក់ឈាម នៅក្នុងសៀវភៅប្រលោមលោករបស់អ្នកនិពន្ធដែល មានឈ្មោះថា Bram Stoker ដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ ១៨៩៧
ប៉ុន្តែប្រវត្តិនៃបិសាចជញ្ជក់ឈាមបានចាប់ផ្តើមជាយូរណាស់មក ហើយមុនពេលដែលលោក Stoker កើតទៅទៀត
តើបិសាចជញ្ជក់ឈាមគឺជាអ្វី?
បិសាចជញ្ជក់ឈាមមានលក្ខណៈខុសៗគ្នា ហើយវាមានគ្រប់រូបរាង ស្ទើរតែដូចគ្នាទៅនឹងរឿងព្រេងបិសាចជញ្ជក់ឈាមផ្សេងៗ ដែល បានសរសេរឡើង ប៉ុន្តែលក្ខណៈ សំខាន់នៃបិសាចជញ្ជក់ឈាម គឺ ពួកគេផឹកឈាមរបស់មនុស្សជាអាហារ
ជាធម្មតាពួកគេបឺតយកឈាមរបស់មនុស្សដោយប្រើចង្កូមមុត ស្រួចរបស់ពួកគេ រួចសម្លាប់បន្ទាប់មកក៏ប្រែសាកសពនោះទៅជា បិសាចជញ្ជក់ឈាម ឬក៏ដុចកម្ទេចសាកសពនោះចោលភ្លាមៗ
ជាទូទៅបិសាចជញ្ជក់ឈាម តែងតែចេញរកឈាមនៅពេលយប់ ដោយសារតែពន្លឺព្រះអាទិត្យធ្វើអោយពួកគេចុះខ្សោយ ពពួកបិសាចជញ្ជក់ឈាមខ្លះអាចមានលទ្ធភាពប្រែរូបរាងទៅជាសត្វប្រចៀវ ឬចចកក៏បាន (តាមប្រភេទ)
ពពួកបិសាចជញ្ជក់ឈាមខ្លះទៀតមានកម្លាំងពិសេស ហើយជា រឿយៗ ឥទ្ធិពលរបស់ពួកគេគឺអាចគ្រប់គ្រងទៅលើមនុស្សដែលគេបានបឺតឈាមរួច នៅក្នុងករណីខ្លះពួកគេមិនអាចមើលឃើញ រូបភាពរបស់ពួកគេនៅក្នុងកញ្ចក់ ហើយមិនមានស្រមោលអ្វីទាំងអស់ (ទៅតាមប្រភេទថ្នាក់របស់អំបូរបិសាចជញ្ជាក់ឈាម)
បិសាចជញ្ជក់ឈាមត្រូវបានបែងចែកជា បីប្រភេទគឺ Sanguinarian, Psychic និង Hybrids
Sanguinarian គឺជាប្រភេទបិសាចជញ្ជក់ឈាមដែលត្រូវការឈាមរបស់មនុស្សតិចតួចបំផុត ជាទូទៅគឺត្រូវការតែ ពីរទៅបី ដំណក់តែប៉ុណ្ណោះ Sanguinarain ជាប្រភេទបិសាចជញ្ជក់ ឈាមថ្នាក់ទី ១ មានកម្លាំងថាមពលពិសេសបានតែមួយប្រភេទតែ ប៉ុណ្ណោះ ទៅតាមធម្មជាតិដែលផ្តល់អោយទៅពួកគេ