⚜️⚜️⚜️⚜️⚜️
_Club_
ពន្លឺភ្លើងព៌ណចម្រុះចែងចាំងពេញទីងងឹតព្រមទាំងមានភ្លេង ញាក់ អមទៅដោយមនុស្សជាច្រើនហ្វូងកំពុងតែរាំកាច់ខ្លួនទៅតាមចង្វាក់ភ្លេង ស្របពេលដែលមនុស្សម្នានាំគ្នាសប្បាយនឹងចង្វាក់ភ្លេងនោះក៏មានបុរសពាក់អាវខ្មៅម្នាក់កំពុងតែដើររកមើលអ្វីម្យ៉ាង នៅពេលដែលគេប្រទះភ្នែកជាមួយអ្វីដែលគេកំពុងតែរកហើយនោះគេបានញញឹមចុងមាត់ ព្រមទាំងទូរសព្ទ័ ដៃមកថតទុក មុននឹងបាត់ខ្លួនពីទីនោះមួយរំពេច
ចំណែកអ្នកដែលត្រូវគេលួចថតមុននោះគឺ មិនបានដឹងខ្លួន នោះទេនៅអង្គុយផឹកស្រានិយាយគ្នាមើលទៅហ្វូងមនុស្សដែលកំពុងតែរាំយ៉ាងសប្បាយនោះ
"ថ្ងៃមុនឯងមកទីនេះរកបានប៉ុន្មាននាក់?" Taehyung ញាក់ ចិញ្ចើមហើយសួរទៅកាន់មិត្តរបស់គេដែលកំពុងតែតែលើកកែវស្រាមកផឹកនោះ
"រកស្អី?" Jungkook ងាកមកសួរមិត្តរបស់គេទាំងជ្រួញចិញ្ចើមឆ្ងល់
"ចំណី! ឯងគិតស្អី?"
"...." Jungkook កំពុងតែគិតថាមិត្តគេចង់សួរពីថ្ងៃណា
"ថ្ងៃនោះឯងមកក្លឹបបាត់ពេញមួយយប់ សង្ស័យតែរកបានច្រើនណាស់" Taehyung និយាយព្រមញញឹមទៅកាន់មិត្តរបស់គេ
"....." Jungkook ក៏បាននឹកឃើញទៅដល់យប់នោះ បន្ទាប់ពីបានឮមិត្តរបស់គេនិយាយបែបនេះ តែគេក៏បានឆ្លើយទៅវិញទាំងកុហក
"៣ នាក់""ស្អីគេ? ឯងបាត់ខ្លួនពេញមួយយប់បានតែ ៣នាក់ទេ?" Taehyung សួរឡើងដោយនឹកស្មានមិនដល់ថាមិត្តគេរកបានចំណីតិចអីក៏តិចយ៉ាងនេះ
"បើយើងវិញប្រហែលអស់កន្លះក្លឹបនេះហើយ""មកពីយើងមិនមែនឯង"
"ត្រូវហើយ! បើយើងជាឯងម្ល៉េះហើយយើងអាចមើលចិត្តនឹងបាន ដឹងថាឯងលួចស្រឡាញ់នរណាបាត់ទៅហើយ" Taehyung និយាយទាំងតូច ចិត្តជាមួយមិត្តរបស់គេម្នាក់នេះ គេតាមសួរជិត មួយអាទិត្យហើយគ្មានបានចម្លើយអីបន្តិច
"ឯងចង់ដឹងធ្វើអី?" Jungkook ញញឹមចុងមាត់អស់សំណើច ហើយសួរទៅមិត្តរបស់គេវិញ
"សូម្បីតែបង Yoongi ដែលមិនដែលចាប់អារម្មណ៍រឿងរបស់អ្នកដទៃផង ក៏គាត់ដឹងថាឯងលួចស្រឡាញ់នរណាដែរ ចុះយើង? ជាមិត្តរបស់ឯងដែរតែគ្មានដឹងខ្យល់អីទេ" Taehyung រអ៊ូទៅកាន់មិត្តរបស់គេដោយពេបមាត់អន់ចិត្ត ព្រមទាំងសម្លឹងទៅមើលមុខមិត្តរបស់គេ ដែលកំពុងតែញញឹមអស់សំណើចមកកាន់គេនោះធ្វើមើលតែគេកំពុងតែលេងកំប្លែង