⚜️17⚜️

365 59 19
                                    

⚜️⚜️⚜️⚜️⚜️

_Resturant_

"Jhope! យើងពិបាកចិត្តណាស់"

"ថីឯង?" Jhope សួរតបទៅវិញ ហើយលើកកែវទឹកក្រូចរបស់ខ្លួនមកផឹកបន្តិច

"ការងារក្រុមយើង! ជិតកន្លះខែធ្វើអីមិនចេញទេ" Jimin និយាយទាំងធុញថប់

"ក្រែង Jungkook ទៅរកឯងរាល់ថ្ងៃមិនអញ្ចឹងហី?"

"មកមែន! តែមករករឿង" Jimin និយាយហើយក៏ដកដង្ហើមធំ ហើយញ៊ាំអាហាររបស់គេបន្ត
"ចុះឯងដឹងថាគេមករកយើងដោយរបៀបណា?"

"Taehyung ប្រាប់យើង"

"សង្ស័យតែឆមាសនេះយើងធ្លាក់ហើយ! Jhope ឯងធ្វើការងារក្រុមឯងហើយសល់ពេលមកជួយយើងផង"

"យើងដឹងថាឯងធ្វើម្នាក់ឯងបាន" Jhope ញាក់ចិញ្ចើមហើយនិយាយ
"ឯងមិនបាច់រកលេសហៅយើងនៅជាមួយទេ! នៅជាមួយ Jungkook យូរៗ ទៅក្លាយជាមិត្តហើយ"

"ឆឹស! ចាំយើងស្លាប់ហើយចាប់ជាតិពីរបីដងទៀតទៅ" Jimin និយាយហើយក៏ពេបមាត់នៅពេលនឹកឃើញមុខរបស់ Jungkook
"ហ៊ើយ! ចុះឯងប្រាប់ថាមានរឿងអីចង់ប្រាប់យើងនោះ?"

"អឹម! ត្រូវហើយ...មួយរយៈនេះពេលយើងគេងនៅក្នុងបន្ទប់ ចេះតែមានអារម្មណ៍ថាមានមនុស្សមកលួចមើល" Jhope និយាយដោយទឹកមុខងឿងឆ្ងល់នឹងភ័យខ្លាចតិចៗ

"ប៉ាម៉ាក់ឯងលបមើលឯងទេដឹង?"

"អត់ទេ! ប៉ាម៉ាក់យើងមិនដែរធ្វើបែបនេះផង"

"ពេលខ្លះក៏អាចមកពីអារម្មណ៍របស់ឯងដែរ! ជួនកាលឯងគិត ច្រើនពេក" Jimin បញ្ចេញយោបលហើយ Jhope ក៏ងក់ក្បាល យល់ស្របនឹងយោបលមួយនេះ តែក៏ងាកទៅសម្លក់មិត្តគេវិញនៅពេលបានឮប្រយោគបន្ត
"បើនៅតែខ្លាចហៅប្រុសឯងទៅដេកជាមួយទៅ"

"នែ៎! ឯងជួយថែមពាក្យមិត្តពីមុខបានទេ?" Jhope តបទៅ វិញមុននឹងនិយាយបន្ត
"ឬក៏ហៅថាសង្សារក៏បានដែរណា! តែហៅតែប្រុសមួយម៉ាត់បែបនេះ យើងពិបាកស្តាប់ណាស់"

"ហាហា! យើងភ្លេចតែបន្តិចមិនបាន" Jimin សើចដាក់មិត្តរបស់គេវិញ ហើយក៏ក្រឡេកភ្នែកឃើញមនុស្សអាវខ្មៅឈរ នៅខាងក្រៅទ្វារកញ្ចក់ កំពុងតែឈរមើលមកពួកគេហើយដូចមានអ្វីម្យ៉ាងនៅក្នុងដៃ តែមួយពព្រិចភ្នែកក៏បាត់ស្រមោលបាត់ដោយធ្វើអោយ Jimin ជ្រួញចិញ្ចើមឆ្ងល់

Mr. Devil I Love You Tahanan ng mga kuwento. Tumuklas ngayon