⚜️19⚜️

329 57 13
                                    

⚜️⚜️⚜️⚜️⚜️

_Vampire's Mansion_

Jin និង Namjoon កំពុងតែអង្គុយនៅបន្ទប់ទទួលភ្ញៀវរងចាំ Yoongi ត្រឡប់មកវិញ ព្រោះបាត់ទៅតាំងពីយប់មកដល់ស្មើរនេះ គេមិនទាន់ត្រឡប់មកវិញនៅឡើយទេ សូម្បីតែខលទៅរកក៏មិនលើកគ្រាន់តែផ្ញើរសាមកប្រាប់ថាមានកិច្ចការដែរត្រូវធ្វើ

"គេប្រាកដជាទៅរក Minjae ហើយ" Jin និយាយដោយព្រួយបារម្ភ ព្រោះគេដឹងថាមិត្តម្នាក់នេះរបស់គេឆេវឆាវប៉ុណ្ណា ឃើញមិនសូវចេះខ្វល់ខ្វាយបែបនេះ តែបើមានអ្នកហ៊ានមករញ៉េរញ៉ៃនឹងពួកគេ ប្រាកដជាត្រូវរបស់មិត្តគេម្នាក់នេះជាមិនខានទេ

"ហ៊ើយ!" Namjoon ដកដង្ហើមធំដោយគ្មានពាក្យអីត្រូវនិយាយ ព្រោះក្នុងចិត្តគេពេលនេះក៏បារម្ភពី Yoongi ដូចគ្នា
"ពួកវាប្រាកដជាមិនព្រមនៅស្ងៀមនោះទេ ប៉ុន្មានខែមុនទើបតែទៅព្រមានវាហើយ អីឡូវ Yoongi ទៅម្ដងទៀត! ហ៊ើយ!"

"ក្មេងនោះប្រាកដជាមានគ្រោះថ្នាក់ជាមិនខាននោះទេ" Jin និយាយនៅពេលដែលនឹកឃើញដល់ក្មេងដែរ Minjae ផ្ញើររូបភាពមកគេក៏បានដកទូរសព្ទ័បំរុងនឹងខលទៅរក Teahyung ស្រាប់តែ ឃើញម្ចាស់លេខទូរសព្ទ័មកដល់ក្នុងបន្ទប់ទទួលភ្ញៀវល្មម

"Tae ឯងទើបមកពីណា?" Namjoon សួរបន្ទាប់ពី Taehyung ដើរមកអង្គុយនៅក្បែរគេ

"ទើបតែមកពីផ្ទះមិត្តប្រុសឯងមែនទេ?" Jin សួរ

"ម៉េចបានជាបងដឹង?" Taehyung សួរនាំដោយភ្ញាក់ផ្អើល
"អេ៎! មិនមែនទេម៉េចបានបងដឹងថាខ្ញុំមានមិត្តប្រុស?"

"រឿងនេះចាំលើកក្រោយចាំប្រាប់! តែអីឡូវនេះឯងនាំគេមកនៅជាមួយពួកយើងមួយរយៈសិនបានទេ?" Jin និយាយព្រមទាំងកំពុងតែគិតហេតុផល ដោយមិនចង់ប្រាប់ថាក្មេងនោះមានគ្រោះថ្នាក់នោះទេ
"ពួកយើងចង់ស្គាល់គេ!"

"ត្រូវហើយ! ពួកយើងចង់ស្គាល់មិត្តប្រុសរបស់ឯង" Namjoon យល់ការណ៍ទាន់ក៏ឆាប់និយាយបន្ថែមបន្ថយ

"ម៉េចនឹងកើតទៅបង! គេនៅជាមួយប៉ាម៉ាក់គេ...ហើយអោយខ្ញុំទៅយកគេមកម៉េចបាន?" Taehyung គ្រវីក្បាលហើយតបទៅវិញ តែគេចង់នៅជាមួយគ្នាយូរមិនបានផងទម្រាំតែនៅមួយរយៈទៀត ស្លាប់ជាមិនខាននោះទេ
"តែបើមកញ៊ាំបាយល្ងាចនេះអាចបាន"

Mr. Devil I Love You Where stories live. Discover now