Zombieក្រឡុកស្នេហ៍ (ចប់)

1K 63 0
                                    

រឿងខ្លី:Zombie ក្រឡុកស្នេហ៍
ភាគទី១:ពិភពលោកប្រែពណ៏
វគ្គ:ពួកគេរត់គេចដេីម្បីរស់ ចុះហេតុអ្វីបានជាមមានមួយចំនួនរត់ចុលរកសេចក្តីស្លាប់ទៅវិញ

ពិភពលោកដែលធ្លាប់តែស្រស់បំព្រងជាមួយធម្មជាតិខៀវខ្ចីបានប្រែទៅជាពណ៏ស្រអាប់អាប់អួរពេញបរិយាស។ជំងឺរាតល្បាតថ្មីដែលកេីតឡេីងភ្លាមៗទោះជាមានក្រុមអ្នកវិទ្យាសាស្រ្តនិងក្រុមវេជ្ជបណ្ឌិតសហការគ្នាខំរុករកពីប្រភពដេីមកំណេីតថាវាមកពីណាក៏មិនទាន់បានចម្លេីយនៅឡេីយ ជំងឺក៏កាចសាហាវមួយនេះបានធ្វេីឲមនុស្សជាច្រេីនអ្នកក្លាយជាមនុស្សសុីមនុស្សឬអាចហៅម្យ៉ាងទៀតថាបិសាចZombie។វាបានធ្វេីឲមួយចំហៀងពិភពជួបផលវិបត្តិជាច្រេីន ជាពិសេសកំណេីនមនុស្សដែលក្លាយទៅជាzombieយ៉ាងច្រេីនលេីសលប់។ខណៈពេលពិភពលោកកំពុងចលាចលស្វះស្វែងរកថ្នាំបន្សាប មានប្រជាជនដែលនៅរស់រានមានជីវិតតិចអ្នកណាស់ ដែលស្វែងរកជំនួយជួយសង្រ្គោះ ក្នុងនោះមានក្រុមគ្រូពេទ្យជាមួយមិត្តភក្តិគេមួយក្រុមដែលរត់គេចពីzombieពីកន្លែងមួយទៅកន្លែងមួយ។

"ខ្ញុំគិតថាទីនេះវាមានសុវត្ថិភាពហេីយ..."
ជុង ហូសុកហៅថាហុបប៊ីជាគ្រូពេទ្យម្នាក់ដែលនៅសេសសល់ពីក្នុងមន្ទីរពេទ្យធំមួយកន្លែង។គេកំពុងតែរុករកក្នុងរូងភ្នំដេីម្បីជាទីជម្រកគេចពីពួកបិសាចzo
ombieបានមួយគ្រា។

"អូនខ្លាចណាស់ជុន...!!"
គីម សុខជីនជាគូរសង្សាររបស់សាស្ត្រាចារគីម ណាមជុនដែលត្រូវគេចខ្លួនមកតាមពួកគេដែរ។ជីនដែលជាសង្សារជាមួយជុនគម្រប់ប្រាំឆ្នាំស្អែកនេះទៅហេីយ តែបែជាមានរឿងកេីតឡេីងផ្ទួនៗដែលយេីងមិនអាចស្មានដល់ទាល់តែសោះ។

"កុំខ្លាចៗ តែអាហុបនិយាយយ៉ាងមិចគឺយ៉ាងនឹងហេីយ"
ណាមជុនអង្អែលក្បាលសង្សាររបស់ខ្លួន គេជឿជាក់លេីសម្ថភាពរបស់ហូសុក។

"យេីងមិនមានស្បៀងគ្រប់គ្រាន់ដេីម្បីចែកគ្រប់គ្នាក្នុងយប់នេះទេ!!"
ថេយ៉ុងដែលជាក្រាស់របស់ហូសុកក៏និយាយឡេីងរូតកាបូបរបស់គេមេីលទាំងមុខជូរ។

"មានប៉ុន្មានហូបប៉ុណ្ណឹងទៅថេយ៍..."
ហូសុកមកវ៉ៃស្មាររបស់ថេយ៍តិចៗ កុំឲគេគិតច្រេីន។

រឿងប្រលោមលោកខ្លីៗOù les histoires vivent. Découvrez maintenant