ព្រេងនិទានស្នេហ៍រាជបុត្រក្នុងបេះដូង[Sunsun jaywon]

853 60 0
                                        

#រឿងខ្លី EPISODE:1A
#ព្រេងនិទានស្នេហ៍រាជបុត្រក្នុងបេះដូង🦋❤️

រឿងព្រេងនិទានគ្រាន់តែជារឿងដំណាលតៗគ្នាប៉ុណ្ណោះ តែមានមនុស្សភាគតិចណាស់ ដែលដឹងថាវាជារឿងពិតឬអត់?

ក្នុងសម័យកាលដ៏យូរលុងណាស់មកហើយ មាននរគវាលរហោស្ថានមួយគង់តាំងនៅឯសមុទ្រខ្សាច់ ក្តៅស្ងួតហួតហែង គ្មានសូម្បីតែទឹកមួយតំដក់បម្រើជូនមនុស្សនាសម័យនោះ តែពួកគេមិនបានអស់ជីវិតដោយសារហេតុភែលនេះឡើយ!

ដំណាលពីរាជ្យវង្សានុវង្សនៃនរគនេះវិញ មានភាពចម្លែកខុសប្រក្រតី តាំងពីខ្លោងទ្វារចូលក្នុងរាជវាំងមកម្ល៉េះ។ ក្សត្រានិងក្សត្រី ទ្រង់ទាំងពីរមានព្រះអង្គ មានហរទ័យខ្វល់ខ្វាយជាខ្លាំង នឹងកំណើតរាជបុត្ររបស់ពួកទ្រង់។ អង្គក្សត្រទតពីលើប៉មខាងលើ សម្លឹងចក្ខុទៅកាន់ប្រជារាស្ត្រដែលសកម្មជាមួយការងារ របស់ពួកគេ ហរិទ័យបារម្ភពីគ្រោះដំណាលចេញពីព្រះគ្រូប្រចាំរាជវាំង កំណើតរបស់រាជបុត្រតូចនឹងមានគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ព្រះនគរទាំងមូល ព្រះអង្គទ្រង់ត្រិះរិះឥតមានពេលសម្រាក គ្រោះកាច គ្រោះធំ គ្រោះគុំនុំបោកបក់ ប្រសិនបើបុត្ររបស់ទ្រង់ប្រសូត្រចេញមក។
"ព្រះអង្គម្ចាស់ ទ្រង់សម្រាកសិនទៅណា ខ្ញុំម្ចាស់និងបុត្រនឹងឆ្លងគ្រោះកំណាចនេះឲបាន"
"តែម្ចាស់អូនអាចនឹង..."
"ជឿខ្ញុំម្ចាស់ បុត្ររបស់យើងមិនអាក្រក់ដូចទំនាយនោះទេ!"
"តែបងព្រួយក្នុងហរទ័យខ្លាំងណាស់!"
"កើយលើភ្លៅខ្ញុំម្ចាស់មកព្រះអង្គ រំសាយទុក្ខសោក អារម្មណ៍ខ្វល់ខ្វាយរបស់ទ្រង់ចេញឲអស់ ម្ចាស់អូននៅទីនេះ នៅក្បែរព្រះអង្គ ផ្ទំមកណា បិទព្រះនេត្ររបស់ទ្រង់ ធ្វើចិត្តឲរីករាយទទួលយកវាដោយសន្សឹម..."
"បុត្រ...បុត្រឮមាតារបស់បុត្រមានព្រះបន្ទូលទេ កុំធ្វើបាបព្រះមាតារបស់បុត្រណា..."ទ្រង់អង្អែលព្រះឧទរមហេសីថ្នមៗ ទន់លោមប្រលោមចិត្តរាជបុត្រតូច ដែលមិនទាន់បានស្គាល់ពន្លឺថ្ងៃនៅឡើយ។
"ផ្ទំទៅព្រះអង្គ ពេលទ្រង់លង់លក់នឹងដំណេកហើយ ទ្រង់នឹងបំភ្លេចទុក្ខកង្វល់គ្រប់យ៉ាង"ទ្រង់ទាំងពីរញញឹមដាក់គ្នាដោយក្តីស្រលាញ់ពេញហរទ័យ។ អង្គក្សត្រាលង់លក់នឹងដំណេកមួយយ៉ាងស្ងប់ លែងខ្វល់ខ្វាយពីអ្វីទាំងអស់។

រឿងប្រលោមលោកខ្លីៗDove le storie prendono vita. Scoprilo ora