រឿង:ដណ្តប់បេះដូង
(បើរងាកាយគេយកភួយស្បែកមកដណ្តប់ បើរងាចិត្តគេយកភួយសាច់មកកៀកកើយ)
[ លាយឈុតរោលរាល ក្មេងមិនទាន់គ្រប់អាយុកុំទាន់អាន ]
ខ្យល់នៃរដូវរងា ផើយផាត់ប៉ះកាយរាជបុត្រា ដែលកំពុងប្រថាប់ គយគន់ទេសភាពនាវេលាល្ងាចជ្រេ។រាជបុត្រតូចមានរូបឆោមលោមពណ៌ល្អឆើត ព្រះកាយស្អាតម៉ត់ណែន រីឯព្រះភក្រ្តរបស់ទ្រង់ស្រស់បស់ដូចអរុណរះ ក្រឡេកទៅឃើញបបូរមាត់ទ្រង់ឡើងក្រហមឆ្អិនឆ្អៅប្រៀបប្រដូចនឹងផ្លែប៉េងប៉ោះ។ព្រះកាយតូចផ្ទំលើក្រឡាបន្ទំ គយគន់ទេសភាពពីចម្ងាយ ដោយសេចក្តីសោមនស្ស។រៀងរាល់ពេលព្រះអាទិត្យអស្តង្គត ស្តេចផែនដីនៃរាជនគរផាសុីននឹងយាងមកក្រឡាបន្ទំ ដើម្បីបានទតសម្រស់ល្អឯកបុត្រារបស់ព្រះព្រះអង្គ។ក្នុងរាជនគរទាំងមូល នរណាក៏ល្បីពីសម្រស់ល្អឯកគ្មានគូប្រៀបរបស់បុត្រានៃដែនដីផាសុីននោះដែរ ហេតុដូចនេះបានជាព្រះអង្គផាសុីន ឃុំបុត្រារបស់ទ្រង់ ឲនៅតែក្នុងក្រឡាបន្ទំ ដើម្បីកុំឲជនបៀតបៀនណាម្នាក់ ប៉ុនប៉ងធ្វើបាបបុត្ររបស់ទ្រង់បាន។
«ព្រះអង្គយាងមកដល់ហើយ!»
«ព្រះបិតា?»សូរ្យសៀងនៃសំនៀងរាជបុត្រាពិរោះរណ្តំរង្ងំពេញសោតាអ្នកស្តាប់
«សូមឲព្រះបិតាមានព្រជន្មយឺនយូរ»
«ក្រោកឡើងមកបុត្រ»ព្រះអង្គទ្រង់បន្ទាបព្រះកាយ អង្អែលបុត្រាដោយសេចក្តីស្រលាញ់ហូជន់ហារពេញបេះដូង។
«ក្រាបទូល»រាជបុត្រាស៊ាវ ផាសុីនម៉ូចាន់ ជារាជទាយាទតែមួយព្រះអង្គគត់ ដែលនឹងឡើងគ្រងរាជនាពេលឆាប់ៗនេះ ក្រៅពីសម្រស់ និងចំណេះដឹង ទ្រង់ក៏គាប់ចិត្តនឹងតូរ្យតន្រ្តីផងដែរ។សំនៀងដែលហូរចេញពីបបូរមាត់ទន់ល្មើយរបស់ទ្រង់ ដូចជាថ្នាំសណ្តំដល់ជនណាបានស្តាប់ចូលត្រចៀកហើយឈ្លក់វង្វេងនឹងទ្រង់។
«បិតាឲហោគន់គូរទស្សទាយរួចហើយ បុត្រនឹងគ្រងរាជឆាប់ៗនេះ»
«តែបុត្រ...»រាជបុត្រហាក់មិនទាន់រួចរាល់នឹងសំណើរមួយនោះនៅឡើយ ពេលទ្រង់ឡើងគ្រងរាជ អស់កិច្ចការតូចធំនឹងជ្រៀតចូលក្នុងជីវិត មិនឲរីករាយដូចសព្វថ្ងៃបានទៀតឡើយ។
«កុំប្រកែកតវ៉ាជាមួយបិតា បុត្រជ្រៀបច្បាស់ហើយ ថាព្រះជន្មបិតាកាន់តែច្រើន ជំងឺរោគរាពាទក៏កាន់តែរំកិលចូលមក បិតាខ្លាចក្រែងមិនបានជួយបុត្រឲចប់ចុងចប់ដើម មុននឹងអ្វីៗហួសពេលទៅអស់ សូមបុត្រជ្រៀបព្រះរាជបំណងចុងក្រោយរបស់បិតាផង»
«បុត្រមិនបដិសេធនឹងព្រះរាជបំណងរបស់បិតាទេ ប៉ុន្តែការណ៍នេះធំហួសពីសមត្ថភាពរបស់បុត្រ បុត្រព្រួយព្រះទ័យខ្លាចគ្រប់គ្រងដែនដីផាសុីនមិនល្អ នាំគ្រោះដល់រាស្រ្តស្លូតត្រង់»
«បើបុត្រគិតដូច្នោះ ដូចលើកទង់សចុះចាញ់ មុនឡើងប្រយុទ្ធក្នុងសមរភូមិបាត់ទៅហើយ!បិតាជឿលើបុត្រ រាជបុត្រនៃផាសុីននរគ អង់អាចក្លាហាន មានឈាមជ័ជាអ្នកប្រយុទ្ធ ហ៊ានបូជាព្រះកាយការពារទឹកដី »
«បើបិតាមានបន្ទូលដូច្នោះទៅហើយ បុត្រមិនប្រកែកតវ៉ាអ្វីទេក្រាបទូល»
«ល្អណាស់បុត្របិតា»មានព្រះបន្ទូលចប់ អង់ក្សត្រក៏ចាកចេញទៅ ទុកឲម៉ូចាន់ទតមើលទៅក្រៅបង្អួច យ៉ាងត្រម៉ង់ត្រមោច។
