ផ្សងចិត្តជួប [ចប់]

408 24 0
                                    

រឿង:ផ្សងចិត្តជួប
ផ្សងជួបគ្រប់ភព គ្រប់ជាតិ
[កុំបន្ទោសខ្ញុំម្ចាស់ ដែលទៅចោលទ្រង់ បន្ទោសទ្រង់អង្គអែងដែលមិនព្រមដោះលែងខ្ញុំ]
ផ្ទៃមេឃអាប់អួរ រកកលបង្អុលទឹកភ្លៀង ហ្វូងសត្វចាបទាំងហ្វូងៗ ហោះរកទីសំបុក រន្ទះបាញ់ផូងផាំងចម្លែក ក្នុងនគរទាំងមូល ស្ងាត់ជ្រងំ ស្នំ ភិលៀងបិទទ្វាពួនអាត្មាក្នុងក្រឡាបន្ទំលាក់កាយអស់។សម្លេងល្វើយៗរបស់នរណាម្នាក់ ល្វើយតាមខ្យល់កាត់ត្រចៀក ក្នុងឃ្លាំងដាក់ឥវ៉ាន់។
"ខ្ញុំម្ចាស់ផ្សងជួបទ្រង់ គ្រប់ភព គ្រប់ជាតិ...ហុឹក"សម្លេងខ្សឺតខ្សករបស់អង្គម្ចាស់ប្រុស យំខ្សឹកខ្សួល មុននឹងស្រវាឱសថពុលមកសោយ ជ្រួតជ្រាបពេញព្រះកាយមួយរំពេច ធ្វើឲរាងកាយរបស់ទ្រង់ទោទន់ដួលលើធរណី រលត់សង្ខាបាត់ទៅ...។ សម្លេងផ្គរបាញ់ផាំងៗ ចំពីមុខទ្វាឃ្លាំង បណ្តាលឲទ្វារបើក ឃើញកាយរបស់សពពេញៗភ្នែក។
"ស៊ាវ ចាងសុី!"ស្តេចផែនដីទន់ជង្គង់ដួលគ្រឹប ទ្រង់តក់ស្លុតក្នុងហរទ័យជាអនេក អង្គម្ចាស់ប្រុសសំណព្វរបស់ទ្រង់លែងមានជីវិតរស់នៅជាមួយទ្រង់ទៀតហើយ ទ្រង់រំកិលព្រះកាយញ័ចំប្រប់ខិតទៅរកអង្គម្ចាស់ប្រុស ក្រសោបកាយទ្រង់មកអោបជាប់ទ្រូង អួលណែនពេញដង្ហើមចេញចូល មនុស្សជាទីស្រលាញ់របស់ទ្រង់ចាកចោល ដោយគ្មានមូលហេតុ គ្មានសូម្បីពាក្យលា...
"អង្គម្ចាស់គិតទៅចោលយើងដោយរបៀបនេះឬ?ធ្វើបាបចិត្តយើងដោយប្រើរបៀបនេះមែនទេ?ទ្រង់ចិត្តអាក្រក់ដាក់យើងពេកហើយស៊ាវ ចាងសុី"ព្រះអង្គអង្រួនកាយម្ចាស់ចិត្តតិចៗ ទោះជារាងកាយទន់ល្អូក លែងដកដង្ហើមហើយក្តី។
ព្រះអង្គត្រកងបីកាយអង្គម្ចាស់ចាងសុី កាត់តំណក់ទឹកភ្លៀងជាច្រើនតំណក់ តំណក់ទឹកត្រជាក់ដូចព្រិល មិនរង្គោះរង្គើឲទ្រង់រងាបន្តិចសោះឡើយ។មួយដឹបៗនៃទម្ងន់ជំហានរបស់ទ្រង់ បញ្ជាាក់ពីសេចក្តីឈឺចុកចាប់ មិនអាចបើកកកាយចេញមកអស់បាន។
"ទីនេះហើយ!"ទ្រង់ដាក់សាកសពអង្គម្ចាស់ផ្អែកសសរខ្ទមដ៏ចំណាស់មួយ ទ្រង់ទតមើលបរិវានជុំវិញជាមួយស្នាមញញឹមដ៏ផ្អែមស្រទន់ រួចមានព្រះបន្ទូលទាំងអួលៗថា
"ទីនេះ...ទីនេះហើយជាកន្លែងដែលទ្រង់បានជួយជីវិតយើង ទ្រង់ចងចាំបានដែរទេ?"
តក់ៗ...
ស្ងាត់គ្មានចម្លើយតប មានតែសូរតំណក់ទឹកភ្លៀង ស្រក់អមនឹងទឹកនេត្រារបស់ព្រះអង្គ។ទ្រង់រវៀសគៀសវាចេញ!មុននឹងមានបន្ទូលតែអង្គអែងបន្ត
"អូនស្អប់យើងម្លឹងឬចាងសុី?មួយម៉ាត់ក៏មិនតប មាត់ប៉ប៉ាច់ប៉បោចរបស់ទ្រង់ទៅណាហើយ កុំទុកឲយើងមានព្រះបន្ទូលតែអែង រំលឹកអនុស្សាវរីយ៍ជាមួយទ្រង់តែអែង យើងស្អប់ភាពតែអែង និងភាពឯកាណាស់ ទ្រង់ក៏ជ្រាប!"ព្រះអង្គចូលទៅអង្រួនកាយតូចតិចៗ ហាក់ចង់ឲសាកសពងើបមកឆ្លើយតបគ្រប់សំនួររបស់ទ្រង់។
"ចាងសុី!យើងស្រលាញ់ទ្រង់ យើងស្រលាញ់អង្គម្ចាស់ខ្លាំងណាស់ យើងមិនទាន់និយាយវាចេញមកចំពោះមុខអូនផង អូនបែរជាចាកចោលបងទាំងបែបនេះ?"
"បងនឹងតាមសងសឹកអូនគ្រប់ភព គ្រប់ជាតិ តាមតបស្នងនៅអ្វីដែលអូនធ្វើដាក់បងនៅពេលនេះ"
"ចាំយើងផងណាអង្គម្ចាស់..."មានព្រះបន្ទូលចប់ទ្រង់ ហូតដាវរាជសៀតចង្កេះ មកចាក់ទម្លុះដើមទ្រូងធ្លាយពីម្ខាងទៅម្ខាង ស្នាមញញឹមចុងក្រោយនៃដង្ហើមរបស់ទ្រង់ប្រគល់ទៅអង្គម្ចាស់ជាទីស្រលាញ់។
នេះហើយជាចុងបញ្ចប់នៃសេចក្តីស្នេហារបស់ស្តេចនគរវ៉ាង និង អង្គម្ចាស់ប្រុស ស៊ាវ ចាងសុី។
អ្នកគ្រប់គ្នាតែងស្រមៃចង់បានស្នេហាដែលល្អឥតខ្ចោះតាំងពីចំណុចចាប់ផ្តើម រហូតដល់ទីបញ្ចប់ ប៉ុន្តែការពិតទៅវាមិនដូចអ្វីដែលយើងចង់បានទាំងស្រុងនោះឡើយ ពេលខ្លះក៏ល្អ ពេលខ្លះក៏អាក្រក់ ចំណុចផ្តើមអាចនឹងល្អ តែចុងបញ្ចប់នៃសេចក្តីពិតអាចមិនដូចក្តីរំពឹង។ការពិតនៅតែជាការពិត ការពិតមិនចេះរសាត់ឆ្ងាយពីយើងរាល់គ្នាឡើយ។រៀនទទួលទើប ទើបមិនសូវឈឺចាប់។
ក្រឹបប!
គ្រាន់តែអានចប់ស្នេហារបស់ស្តេចវ៉ាងនិងអង្គម្ចាស់ប្រុសភ្លាម ក្មេងកម្លោះសំកុកឈ្ងោកមុខយំហ៊ូលឺៗ
"អានចប់ហើយឬ?កំសត់ដល់ថ្នាក់ជំទាលយំផងមិត្ត?"ក្មេងប្រុសម្នាក់ទៀតអង្អែលខ្នងមិត្ត លួចសើចផង នឹងអត្តចរិតមួយផ្នែករបស់មិត្តខ្លួន ពេលគេអានចំរឿងកំសត់ដឹងតែជំទាលយំយកៗ តាមតួអង្គហើយ។
"យើងស្អប់ណាស់រឿងណាឲតួងាប់!ហុីៗ...សំណាងយើងអានតែចុងបញ្ចប់ដឹងសេចក្តីមុន មិនអញ្ចឹងទេឈឺចាប់ទ្វេ បើដឹងដំណើររឿងតាំងពីដើម"
"បានន័យថាអែងអានតែចុងបញ្ចប់ហើយក៏មកយំតែអែងមែនទេ សាវ៉ី?"
"អឺ!"លីវ៉ីឆ្លើយទាំងដង្ហក់ ទម្លាប់អាក្រក់របស់គេគឺអានចុងបញ្ចប់មុនផ្តើមរឿង។
ផូសស!
"មិនដឹងសាច់រឿងពីដើមគេផង មកអានតែចុងបញ្ចប់នឹងបានន័យអ្វី ចំជាអត់ប្រយោជន៍មែន ឲសៀវភៅមកយើង"
"ហឹក យកទៅ ហ៊ានតែអានហើយយំដូចយើង ក្បាលមួយសៀវភៅវិញហើយសាចាន់"កម្លោះតូចចាន់ចាប់សៀវភៅពីដៃលីវ៉ីមកអានចំណងជើង
"រាជវង្សវ៉ាង!ក្រាស់ខ្លាំងណាស់ ខ្ចីពីបណ្ណាល័យយកទៅអានផ្ទះបានទេ?"
"បាន!"
"យើងលាទៅមុនហើយចឹង"ចប់សេចក្តីរាងតូចចេញទៅបាត់ ទុកឲលីវ៉ីអង្គុយធ្វើជូរហួញតែអែង។

រឿងប្រលោមលោកខ្លីៗWhere stories live. Discover now