រឿងខ្លី:គូស្នេហ៍អ្នកលេង
គូស្នេហ៍មួយគូ ដែលគូសត្រូវ ឃើញហើយរត់!!
ក្លឹបរាត្រី~~
សម្លេងប៉ាស់ឮរណ្តំ អង្ទង់ចិត្តអ្នកមកសប្បាយគ្រប់គ្នាឲឡកតាមចង្វាក់ភ្លេង ក្រោមពន្លឺភ្លើងរាត្រីយ៉ាងឈ្លក់វង្វេង។ទីនេះផងដែរជាដែនដីកាន់កាប់ដោយបងតូចបងធំមួយក្រុម រាល់មានប្រគំតន្រ្តី ត្រូវតែសុំអនុញាតិពួកគេជាមុនសិន បើចង់សុខខ្លួន។ពេលនេះផងដែរ បងតូចបងធំកំពុងរាតត្បាតលើដែនដីរបស់ពួកគេយ៉ាងទំនើង ពួកគេមានគ្នាមិនច្រើនប៉ុន្មានទេ ប៉ុន្តែអំណាចវិញសាយពេញដែនក្រុងទាំងមូល!!
"លោកបង!!"បន្ទរសំណួននេះរួច ក្រុមបងតូចបងធំទាំងនោះអោនគោរពមេធំរបស់ពួកគេទាំងក្តីកោតខ្លាច!
"យើងគឺជាអ្នកណា?"
"បងធំជាស្តេចកំណាចនៅតំបន់នេះ!!"
ហាសហាសហា!ឮតែប៉ុន្នឹងក៏ដឹងដែរ ថាខ្ញុំមានអំណាចខ្លាំងប៉ុណ្ណា!វ៉ាងអីុបូ មេធំ ឬអាចហៅម្យ៉ាងទៀតថាស្តេចកំណាច ព្រោះថានរណាៗក៏ខ្លាចញញើតនឹងខ្ញុំដែរ!!
ខណៈកំពុងតែញញឹមអំណួតនិងជឿជាក់នឹងងានេះ ដៃនរណាម្នាក់ដែលធ្លាប់ស្គាល់ លូកមកញឹងកន្ត្រាក់ត្រចៀករបស់ខ្ញុំសឹងតែដាច់ចេញពីគ្នាទៅហើយ!!!អូយយយ!ឈឺណាស់ព្រះអើយយ!
"ចុះអូនគឺជានរណា?"ឮសំណួរនេះហើយភ្លាម មាត់របស់ខ្ញុំញ័រទ្រើកៗរកទប់មិនជាប់ តែភ្នែកវិញបើកប៉ុនៗពងមាន់សស្កាស ពេលបានប្រឈមជាមួយប្រពន្ធកំណាចរបស់ខ្ញុំនោះអី!!មើលគេចុះ សម្លក់ប្តីសឹងតែជ្រុះគ្រាប់ភ្នែកចេញមកក្រៅទៅហើយ!
"ឆ្លើយភ្លាម!អូនគឺជាអ្នកណា?"
"អូយយ!ដាច់ត្រចៀកបងហើយ!"
"ឆ្លើយយ!!!!"
"បា...បា..បាទ ប្រពន្ធស្តេចកំណាច!"
"ល្អ!រួចខ្លួន!"ទាល់តែឆ្លើយឲត្រូវចិត្ត ទើបគេស្បើយចិត្ត!ភ្លេចណែនាំ គេគឺជាប្រពន្ធខ្ញុំ ឈ្មោះថា...
"ចាន់ចាន់នោះអី ហិហិ!"ឈ្មោះពិរោះសមតែស្លូត តែគេមិនមែនបែបនឹងទេ វ៉ៃប្តីខ្លួនឯងទាល់តែដេកពេទ្យក៏ធ្លាប់ដែរ!
"ប្រពន្ធបងធំ យើងគិតទៅមើលនៅកន្លែងណាទៀតបាទ!"ប្រហែលមិនមែនខ្លាចតែខ្ញុំទេ សូម្បីតែកូនចៅខ្ញុំក៏ខ្លាចខ្លាំងដែរ បើបញ្ជាខ្ញុំនិងបញ្ជារបស់ចាន់ចាន់វិញណា ពួកវាស្តាប់បញ្ជាប្រពន្ធខ្ញុំហើយ!
"បងចង់ដើរមើលឲដល់កណ្តាលទីក្រុង!"
"តែខ្ញុំចង់ចូលក្លឹបនួក៎!!"
"ស្តាប់តាមប្រពន្ធបងធំទៅពួកអាដែង!"
"សូមអញ្ជើញៗ!"
សឺតតត!!ម៉ូវចិត្តណាស់ខ្ញុំ តែក៏មិនអាចប្រកែកបានដដែល មានតែដើរតាមគេវិញទៅ!!
គ្រាន់តែពួកយើងដើរដល់ខាងក្នុងក្លឹបភ្លាម គ្រប់គ្នាក៏ឈប់សកម្មភាពថ្មឹងដូចចម្លាក់ អ្នកខ្លះក៏ខ្លាច រត់ទៅពួនក្រោមតុ!
"ពួកល្បងៗ កុំមកបង្កបញ្ហាក្នុងក្លឹបខ្ញុំអីណា ចាំខ្ញុំបង់លុយ!"
"មុខយើងមិនល្ហាមដល់ថ្នាក់មកយកលុយពួកឯងទេ!"
"ប៉ុន្តែល្បង... ខ្ញុំសុំទោសដែលមិនបានសុំអនុញាតិពួកល្បង"
"សុំប្រពន្ធយើងទៅ គេជាអ្នកសម្រេច!"
"ប្រពន្ធស្តេចកំណាចអា៎... លើកលែងឲខ្ញុំម្តងមកណា សន្យាថាគ្មានលើកក្រោយទៀតទេ!"
អាបុិមេក្លឹបខំលួងលោមពាក្យសម្តីមកកាន់ចាន់ៗ តែមើលចរិតកំពូលលោកប្រពន្ធខ្ញុំចុះ គេហូតបារីមួយដើមមកជក់ធ្វើប្រងើយ!
"ទះមាត់លោកមួយកំផ្លៀងជាការសន្យា"ពេញចិត្តប្តីណាស់ គ្រប់គ្នាបើកភ្នែលធំៗ ចោលមកមើលចាន់ៗដែលកំពុងលើកជើងដាក់លើតុ និយាយធ្វើដូចធម្មតា។នេះហើយចរិតប្រពន្ធខ្ញុំ ឃូលគ្មានគូប្រៀបប្រដូច!
ផាច់!ផាច់!ផាច់!
"រួចហើយទាន!"
"ល្អ!យកស្រាឲក្រុមយើងផឹក!ទៅឲលឿន យើងស្អប់ភាពយឺតយ៉ាវ!"
"លឿនៗពួកអាដែង!ប្រយ័ត្នគាត់ខឹង អត់ដីកប់ហើយ!"
ផឹបបប!!!ស្រាមួយកន្ត្រកធំដាក់លើកតុ ផឹកម៉ាស៊េរី!កូនចៅខ្ញុំគ្រប់គ្នាលេបទឹកមាត់ក្អឹកៗ ព្រោះសុទ្ធជាស្រាថ្លៃអ៊ឺរ៉ុបៗទាំងអស់។
"វ៉ៅ~~"
"តាមសប្បាយល្បង ខ្វះខាតអី ប្រាប់ខ្ញុំទៀតទាន ខ្ញុំនឹងផ្តល់ជូនពួកល្បងគ្រប់យ៉ាង!"
"ថ្លង់ណាស់ ចេញទៅ!"
"បា...បាទ!"
"ចាន់ៗបងឥឡូវកាចសម្បើមណាស់!"
"បើចង់សុខខ្លួន កុំមកនិយាយធ្វើឲអូនខឹង!"
"បាទ..."ខ្ញុំធ្វើជាអន់ចិត្ត មើលទៅគេលែងខ្វល់ពីអារម្មណ៍ខ្ញុំហើយ ចាន់ៗពីមុនសុភាពស្លូតបូត មិនចេះមាត់កច្រើន តែពេលនេះគេក៏កែទាំងស្រុង ប្រហែលមកពីខ្ញុំនាំគេខូចច្រើនពេកហើយមើលទៅ...!
"ហាមាត់មក អូនបញ្ចុក!"
"បា..បាទៗ"ទន្ទឹមនឹងនេះគេក៏ស្វីតមិនណយដែរ តែភាពទន់ភ្លន់មួយនេះមានតែចំពោះខ្ញុំម្នាក់ប៉ុណ្ណោះ!បើមានគេសួរថាធ្លាប់ស្តាយក្រោយទេ តែមានគេជាប្រពន្ធ ចម្លើយគឺថាមិនធ្លាប់ទេ ទោះជាក្តីស្នេហ៍មួយនេះទៅថ្ងៃមុខមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំនៅតែស្រលាញ់ក្មេងតូចម្នាក់នេះជាដរាប!
"ឆ្ងាញ់ទេ?"
"ឲតែប្រពន្ធបងបញ្ចុក គ្រាប់បែកក៏ឆ្ងាញ់ដែរ!"
"ទៅយកគ្រាប់បែកមក!"
"ហ្អា៎...អត់ទេៗ និយាយលេងៗ!"
ហាសហាសហាសហាសហាសស!!ពួកកូនចៅខ្ញុំ វាសើចគិល ទាល់តែក្រសែភ្នែកពិឃាតសម្លក់ទៅរកពួកវា ទើបបញ្ឈប់សម្លេងសើចបាន ខ្ទប់មាត់ជិតឈឹង មុននឹងនាំគ្នាអកស្រាធ្វើមិនដឹង។
"អ្នកណាជាម្ចាស់ក្នុងក្លឹបនេះ?!"
"បា...បាទ គឺខ្ញុំបង!"
"ឆាប់ទៅលើកស្រាឲយើងជាបន្ទាន់!"
"បា...បាទបង!"វត្តមានអាពោះកំប៉ោងម្នាក់ដើរចូលក្នុងក្លឹបឡើងកាង វាប្រហែលជាមិនបានដឹងទេថា ស្តេចកំណាចក៏នៅទីនេះដែរ!!
"ល្បង!ឲពួកខ្ញុំទៅចាត់ការទេ?"
"មិនបាច់ទេ!ទុកឲយើងប្រដៅអាក្មេងក្បាលកញ្ចាស់នេះម្តង!"និយាយចប់ ខ្ញុំក៏ដើរសម្តៅទៅរកវាទាំងអង់អាច
"ហេ៎ អាក្អូន!កុំមកឈរបាំងមុខយើង!"
"ឯងស្គាល់យើងថាជានរណាទេ?!"
"ចុះឯងជានរណា?!"វាសួរបកវិញទាំងរឹកពារឈ្លើយ គួរឲក្តៅក្រហាយខ្លាំងណាស់។
"ឯង!!!"ខ្ញុំសង្រ្គឺតធ្មេញជាប់!!
"ជុជុ ឆ្កែមកពីណា មកដើរខាំគេឯងនៅទីនេះ!"
"ឯងចង់ងាប់ហើយ?!!!"
"ខ្លាចណាស់ ខ្លាចឡើងញ័រហើយ វ៉ាងអីុបូ!!"វាស្គាល់ឈ្មោះខ្ញុំ អ៊ីចឹងវាប្រហែលជាដឹងហើយថាខ្ញុំគឺជានរណា តែមើលចរិតវាចុះ ធ្វើដូចមិនខ្លាចខ្ញុំអ្វីបន្តិច ប្រហែលជាគិតថាខ្ញុំមកតែឯង ធ្វើស្អីវាមិនកើតហើយមើលទៅ!!
ដឹបបប!!!កណ្តាប់ដៃហោះដាលមួយដឹបលើមុខអាប៉ោងម្នាក់នឹង ដួលខ្ពោកហូរឈាមចាច!!
"អូយយ៎!"វាស្រែកត្អួញទាំងចុកអួល។
"ឯងប្រហើនពេកហើយ អាកាប៉ោង!យកពេលនេះទៅសម្រាលកូនឲចេញសិនមក កុំមកប្រមាថប្តីយើងឲសោះ!"សម្តីប៉ុន្មានម៉ាត់ចេញពីមាត់ប្រពន្ធ ក្តុកក្តួលរំភើបសឹងហូរទឹកភ្នែក...
"ខ្ញុំលែងហើយ រៀងហើយ លោកល្បង!"វារត់ផះក្រញុាំទាំងយកដៃខ្ទប់មាត់ ហូរឈាមកក្លាក់នោះ។នេះហើយលទ្ធផលមើលងាយប្តី ប្រពន្ធស្តេចកំណាច ឲសមមុខហែងអ៊ីចឹងចុះ!!
"ប្រពន្ធសម្លាញ់បងពូកែណាស់ មួយដៃគឺដួលចឹងហ្មង!"
"ហិកហិក អូនភ័យហា៎មិញនេះ ខ្លាចគេធ្វើបាបសំណព្វចិត្តអូន..."
"កុំយំអីពៅមាស នរណាហ៊ានធ្វើបាបបង បើអូនកាចយ៉ាងនេះនោះ!"
"នែ៎ កញ្ចាស់ប៉ អូនខំជួយបងណា៎..."និយាយចប់គេក៏ដេញវ៉ៃខ្ញុំពេញក្លឹប ទាំងសើចសប្បាយជាមួយគ្នា។គូស្នេហ៍អ្នកលេងដូចយើង មិនមែនចេះតែដើរកាប់ចាក់នរណាផ្តេសផ្តាសឯណា ទាល់តែទ្រាំលែងបានដែរ ទើបកាប់!
"ហាសហា ចាន់ៗ ឈប់ចាក់ចង្កេះបងទៅ រសើបណាស់!!ហាសហាស!"
"ពួកអាដែងជួយចាប់ដៃចាប់ជើង!"
"បាទៗ ប្រពន្ធល្បង!!"
"ហាសហាសហាសហាស!!"
ចប់៕
