ជំនោរខ្យល់ត្រជាក់បក់រវិចៗ ផេីយផាត់ប៉ះនឹងសក់ខ្មៅក្រឹបរបស់អ្នកកម្លោះតូចចាន់ចាន់ ដែលជាកូនពៅក្នុងគ្រួសារត្រកូលស៊ាវ។
"ហ្អា...ហ្អឹមម"នាយតូចគេងប្រាស់ខ្លួនទៅម្ខាង តាមរំញោចនៃការគេងមិនស្ងប់របស់គេ។
"ហ្អឹមម..."ជាលេីកទី២ គេប្រាស់ខ្លួនទៅម្ខាងទៀត ហាក់មានអ្វីម្យ៉ាងកំពុងតែរំខានគេដូច្នឹងដែរ។
"ហេីុយ ហេីយវាស្អីទេនៀក៎ មនុស្សគ្នាចង់ដេកបែរជាដេកមិនលក់ទៅវិញ គួរឲក្តៅចិត្តមែន!"ស៊ាវ ចាន់កម្លោះតូចរូបល្អិតតូចស្តេីងក្នុងសណ្ឋានអាវគេងយប់ក្រោកអង្គុយច្បូតមុខ ព្រោះគេពិតជាល្វេីយចង់គេងខ្លាំងណាស់ បែរជាគេមិនអាចបិទភ្នែកដោយស្ងប់សុខបានសោះ។អ្នកកម្លោះដេីរតាំងៗទៅមេីលទូរស័ព្ទដែលសាកទុកចោលនៅលេីតុក្បែរនោះ។
"អីគេ?ម៉ោង១២យប់ហេីយនឹង...!!"ចាន់ឧទានឡេីងទាំងភ្ញាក់ផ្អេីល វាពាក់កណ្ដាលអ្រធា្រតទៅហើយ ហេតុអ្វីបានជាគេងមិនលក់ទៀត?
ក្រោយពីនិយាយទាំងមួម៉ៅចប់ នាយតូចក៏ដេីរត្រឡប់មកគ្រែគេងរបស់ខ្លួនវិញ។
ខ្ពុកក...!!
គ្រាន់តែដាក់គូទអង្គុយផ្ចង់អារម្មណ៍ភ្លាម សម្លេងធ្លាក់របស់នៅយ៉ខាងមុខក៏បន្លឺឡេីងស្រស់ៗដូចគ្នា។កម្លោះតូចចាប់ផ្តេីមញ័រមាត់ភ័យវិញម្តងហេីយ គេកាន់ដំបងជ្រុងមួយដែលដាក់ចោលក្រោមគេដេីរលបៗទៅយ៉ខាងមុខ។
ខ្វាក...!!
វាំងននក៏រលាត់ឡេីងដោយដៃរបស់ស៊ាវចាន់។តែ...វាគ្មានអ្វីទាល់តែសោះ!អាចទេ?ថាគេគេងមិនលក់រហូតដល់ស្រមៃស្តាប់អ្វីខុសពីការពិតដែលកេីតឡេីង។
"គ្មានអ្វីទេចុះសម្លេងធ្លាក់របស់នោះមកពីណា?"ចាន់ឱនក្បាលមេីលពីលេីចុះក្រោមសណ្ឋាគារតែវាគ្មានអ្វីមិនប្រក្រតីនោះទេ។អ្វីៗដូចដេីមទាំងអស់ អ្វីដែរប្លែកគឺអ្នកស្នាក់នៅក្នុងសណ្ឋាគារមួយនេះទាំងអស់ បានគេងលង់លក់អស់ទៅហេីយ
"ឈប់គិតច្រេីនទៅសង្ងំគេងវិញយេីង!"ចាន់គ្រវីក្បាលបណ្តេញការគិតឧបទ្រុបក្នុងខួររបស់គេចេញឲអស់ រួចដេីរចូលទៅក្នុងវិញ។
"លោក...!!លោកជានរណា?"ពេលដេីរចូលដល់ក្នុងវិញ ចាន់ត្រូវភ្ញាក់ផ្អេីលលាយផិតភ័យជាថ្មីម្តងទៀត។បុរសម្នាក់នោះស្ថិតក្នុងឈុតបុរាណដូចជាមនុស្សក្នុងសម័យកាលណាមួយ ជាយូរលង់ណាស់មកហើយ។នាយតូចភ័យណាស់ ច្រលដំបងសួរទៅគេ ខ្លាចនាយនោះមិនមែនជាមនុស្សល្អ បន្លំខ្លួនចូលមកបៀតបៀនខ្លួន។
"ខ្ញុំជានរណា?ហេីយខ្ញុំមកទីនេះដោយរបៀបណា...?"នាយមិនបានឆ្លេីយសំនួររបស់ចាន់នោះ ផ្ទុយមកវិញនាយបែរជាសួរគេបកទៅវិញ។ព្រោះថាសូម្បីតែខ្លួនគេក៏មិនដឹងថាមកទីនេះបានដោយយ៉ាងមិច ហេីយគេមកពីណាឲប្រាកដដែរ។
សំនួរងេងឺរបស់នាយ ធ្វើឲចាន់អាក់ទម្លាក់ដំបងចោលវិញ។នាយតូចក្លាហានហ៊ានដេីរទៅរកគេដោយមិនខ្លាចដូចពេលដំបូងសោះ។
"ប្រាប់ភ្លាមថាឯងជាកូនចៅនរណា?មកពីណា?មានបំណងអ្វី?"ស៊ាវ ចាន់ដែលមេីលមកទន់ខ្សោយកាលពីដំបូងចាប់ក្រពាត់ដៃនាយទាំងពីរទៅក្រោយទាំងអស់។គេថែមទាំងយកខ្សែក្រវាត់មករឹត.កនាយនោះថែមទៀតផង។ចិត្តរបស់គេកំពុងតែសង្ស័យថានាយម្នាក់នេះគឺជាកូនចៅរបស់ថៅកែធំៗគូរប្រជែងគ្រួសារគេម្នាក់ បញ្ជាឲមកធ្វេីបាបគេដេីម្បីបញ្ឈឺចិត្តឪពុកម្តាយគេនោះអី។តែនាយតូចរូបស្រស់ម្នាក់នេះមិនមែនទន់ខ្សោយដូចដែលគិតឡេីយ បេីស្គាល់គេឲបានយូរបន្តិច ហេីយចាំសង្កេតឃេីញថាគេម្នាក់នេះជាមនុស្សប្រែប្រួលចរិត ពីស្លូតទន់ខ្សោយមកជាកាច ពីកាចមកជាស្លូតបូតវិញភ្លាមបាន។
"ឯងធ្វេីស្អីយេីង?"នាយម្នាក់នោះស្រែកគំហកដាក់គេឡេីងសសៃក។
"បេីឯងសារភាពឯងនឹងរួចខ្លួន!ហេីយកុំគិតស្មានថាស្លៀកសម្លៀកបំពាក់បែបនឹងតែងខ្លួនជាមនុស្សឆ្កួតមកបញ្ឆោតយេីងបានឲសោះនោះ"ស៊ាវចាន់និយាយយ៉ាងមានអំនួតក្នុងការការពារខ្លួន។គេប្រហែលជាធ្លាប់ជួបរឿងបែបនេះច្រេីនដងហេីយ ទេីបគេចេះតែខ្លាច ហេីយប្រយ័ត្នខ្លួនបានតឹងរឹងបែបនេះ។
ខណៈនោះនាយប្លែកមុខបានក្រលាស់ដៃចេញពីចាន់យ៉ាងរហ័ស ដោយនាយជាអ្នកពាត់ដៃគេឲទៅក្រោយវិញម្តង។
"លែង!លែងយើងអាឆ្កួត"
រំពេចនោះមានពន្លឺស្រូបទាញអ្វីម្យ៉ាងបានអូសទាញពួកគេទាំងពីរចូលទៅក្នុងនោះយ៉ាងអាថិកំបាំង។
"ហ្អាយយយយ.....អត់ទេ!"ស៊ាវចាន់ស្រែកភ្លាត់សម្លេង ពេលដែលកំពុងត្រូវថាមពលទាំងនោះស្រូបយកទៅ។នាយតូចស្រវេស្រវាឱបទ្រូងនាយដែលមិនទុកចិត្តអំបាញ់មិញនេះយ៉ាងណែនទាំងគ្មានបានគិតអ្វីទាំងអស់។ឯនាយម្នាក់នោះឱបគេវិញដូចគ្នា ពួកគេទាំងពីរអ្នកបិទភ្នែកសម្របខ្លួនឲថាមពលដ៏ខ្លាំងក្លានោះអូសទាញពួកគេចូលទៅ។
ថាមពលពន្លឺព្រះដួងចន្ទ្រាបានទម្លាក់អ្នកទាំងពីរនៅក្បែរជ្រោះមួយ។ទីនោះមានមនុស្សស្លៀកពាក់បុរាណៗទាំងស្រីទាំងប្រុសកំពុងហែរក្នុងទឹកលេងច្រេីនកុះក។អ្នកទាំងពីរ.ឈរសម្លឹងមេីលជុំវិញខ្លួនឥតដាក់ភ្នែក ជាពិសេសគឺចាន់ គេហាក់ប្លែកភ្នែកនឹងបរិយាកាសធម្មជាតិនៅទីនេះខ្លាំងណាស់។ខុសពីនាយនៅក្បែរខ្លួនដែលកំពុងតែគិតមមៃថាទីនេះគឺជាទីកន្លែងមួយដែលគេធ្លាប់បានធ្វេីអ្វីៗនៅទីនេះម្តងរួចទៅហេីយ។
"សក់របស់លោក...!"ចាន់ខ្ទប់មាត់ចង្អុលទៅកាន់សក់នាយ។វាកំពុងដុះលូតលាស់វែងឲដូចនឹងបុរសក្នុងសម័យបុរាណបេះដាក់ នៅមានមកុដមាសមួយនៅលេីក្បាលរបស់នាយទៀត។ចាន់ចាប់ផ្តេីមជឿហេីយថាគេមិនបានជាកូនចៅរបស់ថៅកែណាម្នាក់ឡេីយ។បន្ថែមពីនោះអារម្មណ៍ភ័យខ្លាចក៏ចេះតែកេីនឡេីងជាដរាប តេីមានមនុស្សឯណាដែលមានសក់ដុះវែងលឿនបែបនេះ?មិនបង្អង់យូរចាន់រត់យ៉ាងលឿនសម្តៅទៅរកមនុស្សម្នាដែលកំពុងលេងទឹកជ្រោះនោះដេីម្បីសុំជំនួយ។
"បង...បងសូមជួយខ្ញុំផង"ចាន់រត់ទៅទាញដៃបុរសម្នាក់ដែលដេីរកាត់នោះ។តែគាត់ដូចជាមិនបានឃេីញចាន់វិញឡេីយ នៅមានរឿងអភូតហេតុមួយទៀតដែលស្មានដល់។បុរសម្នាក់ដែលគេទាញដៃនោះបានដេីរធ្លុះខ្លួនប្រាណរបស់គេ ដេីររំលងហួសទៅបាត់។ចាន់ភ័យជាខ្លាំងរត់ទៅរកនារីម្នាក់ទៀតដែលកំពុងកាន់សំពត់អាវយកទៅបោកនៅក្នុងជ្រោះនេះ។
"បងស្រី...បងឃេីញខ្ញុំទេ?បងស្រីហ្អេ..."មិនខុសពីមុននោះទេ ទោះចាន់ខំព្យាយាមទាញដៃបញ្ឈប់នាងយ៉ាងណាក៏គ្មានប្រយោជន៍ដែរ។គេដូចជាវិញាណ ដែលប៉ះអ្នកដទៃមិនបាន។ចាន់សម្លឹងមេីលដៃរបស់ខ្លួនហេីយសញ្ជឹងគិតថាតេីគេបានស្លាប់ហេីយមែនទេ?បានជាប៉ះអ្នកដទៃមិនបានដូច្នេះ?
"គេមិនឃេីញពួកយេីងនោះទេ ហេីយយេីងក៏មិនមែនជាមនុស្សអាក្រក់អីដែរ ល្មមឈប់ខ្លាចយេីងទៅ..!"
"ជឿបានប៉ុណ្ណា...?"ចាន់មេីលមុខនាយទាំងអាការមិនទុកចិត្ត។
"បេីមិនទុកចិត្តយេីងទេ ដេីរបែកផ្លូវគ្នាទៅ..."គ្រាន់តែឮថាដេីរបំបែកផ្លូវគ្នាភ្លាម ចាន់ព្រឺឆ្អឹងខ្នងខ្ញាក់ៗ។ដេីរសសៀៗមករកគេវិញ។
"ព្រះអង្គម្ចាស់..."រំពេចនោះមាននារីរូបឆោមល្អពង់ម្នាក់នៅ.ឈពីក្រោយពួកគេ។នាងស្អាតបែបមនុស្សបុរាណ ញញឹមស្រស់ប្រិមប្រិយដាក់ពួកគេ ធ្វើដូចនាងអាចមេីលឃេីញពួកគេ និយាយជាមួយពួកគេអញ្ចឹង។តែចម្លែកអ្វី ចាន់ត្រូវបេីកភ្នែកធំៗស្រឡាំងកាំង ព្រោះនាងមុខដូចគេបេះដាក់ ទាស់តែថានាងស្រីគេប្រុសតែប៉ុណ្ណឹងឯង។
"ម្ចាស់អូនរកបងមានការអ្វី!?"តាមពិតអ្នកដែលនាងកំពុងនិយាយរកមិនមែនជាពួកគេឡេីយ តែជាព្រះអង្គម្ចាស់នគរវ៉ាងវៃ ព្រះនាមវ៉ាងជីដ៏ខ្ពង់ខ្ពស់ដែលជាអនាគតព្រះស្វាមីរបស់ព្រះនាងនឹងហេីយ។ព្រះអង្គបានចុះមកស្រង់ទឹកជាមួយភិលៀងរបស់ទ្រង់នៅទីនេះ។
ឮសម្លេងរបស់ទ្រង់ភ្លាម ចាន់និងនាយម្នាក់នោះបានបែរខ្នងមកក្រោយវិញ។ទេីបឃេីញជាក់ច្បាស់ថា បុរសម្នាក់នោះគឺជារូបនាយដូចគ្នាគ្មានចន្លោះ។ចាន់ស្រឡាំងកាំងសារជាថ្មី។ព្រះអង្គនិងព្រះនាងកំពុងមានព្រះបន្ទូលទៅកាន់គ្នា ដោយចាន់និងសំបកកាយរបស់ព្រះអង្គ ឋិតនៅចន្លោះកណ្តាលរវាងពួកទ្រង់ តែគ្មានអ្នកដឹងអ្នកឃេីញនោះឡេីយ។តេីមានអ្វីកេីតឡេីងទៅ?ព្រះនាងមានភក្រ្តដូចនឹងក្មេងប្រុសឈ្មោះថាចាន់ ព្រះអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់មានរូបកាយមួយផ្សេងទៀតដែលដូចគ្នាបេះដាក់។តេីរឿងនេះកេីតឡេីងយ៉ាងដូចម្តេចទៅ?រូបកាយមួយអាចមេីលឃេីញខ្លួនឯង តែរូបកាយមួយទៀតមេីលមិនឃេីញ។ក្នុងហេតុការណ៍នេះ ទើបយើងដឹងថា ស៊ាវចាន់ជាព្រះនាងនៅអតីតជាតិ ហើយព្រះអង្គគឺជានាយម្នាក់នៅក្បែរខ្លួនស៊ាវចាន់នឹងហើយ។តើពួកគេកំពុងតែមកមើលសកម្មភាពរបស់ខ្លួន តាំងពីអតីតជាតិឬ?
"អូនចង់មកស្រង់ទឹកជាមួយម្ចាស់បងនឹងណា... ក៏ប៉ុន្តែលោកអាមាត្រឃាត់អូន មិនឲចូលមកគាល់ទ្រង់ទាល់តែសោះ"ព្រះនាងខាំបបូរមាត់ទ្រង់ ខឹងនឹងអាមាត្រម្នាក់នោះ ដែលហាមឃាត់ទ្រង់ មិនឲមកគាល់អនាគតស្វាមីរបស់ព្រះនាង។
"ប្រហែលជាលោកអាមាត្រគិតថាពុំសម ដែលម្ចាស់អូនជាស្រីក្រមុំមករកបង កំពុងតែស្រង់ទឹកបែបនេះ"ទ្រង់ច្បិចថ្ពាល់ក្រពុំថ្នមៗ ទាំងគ្រឺតខ្នាញ់ គូស្នេហ៍ទ្រង់មួយគូនេះពិតជាសាកសមខ្លាំងណាស់។
"ចុះភិលៀងស្រីៗអស់នោះ មិនមែនស្រីក្រមុំទេ?"ឃើញម្ចាស់បេះដូងអោបដៃបែរភក្រ្តចេញពីទ្រង់ ក្នុងទម្រង់ងក់ងបែបនេះ អង្គក្សត្រវ៉ាងជី ក្រសោបអោបកាយតូចពីក្រោយ មុននឹងមានព្រះបន្ទូលលួងលោមអនាគតក្សត្រី យ៉ាងទន់ភ្លន់ថា
"ស្រីៗទាំងអស់ក្នុងលោកនេះ គ្មាននរណាល្អជាងអូនឡើយ"ឮបន្ទោលរបស់វ៉ាងជីហើយ ចិត្តរបស់នាងក្រមុំហាក់ត្រជាក់ស្រេប ទោទន់បែរទៅរកទ្រង់វិញ ញញឹមសមសួនដោយក្តីសោមនស្ស។
"អូនធ្វើលេងសោះ ម្ចាស់បងគិតថាអូនខឹងមែនឬ?"អង្គក្សត្រីសើចកខឹក អស់សំណើចផង និងរំភើបចិត្តផង។
"គ្រាន់តែលេងសោះ ម្ចាស់អូុនបំភ័យបងដល់ម្លឹង?"
"ក្រាបទូល ខិខិ"
"តើគួរចាត់ការព្រះនាងក្បាលខូចដោយរបៀបណាទៅ ទើបផ្តាច់ភាពខូច មុនថ្ងៃអភិសេកមកដល់"ព្រះនាងដឹងខ្លួនមុន ្រទង់រត់ចេញពីក្រញាំអង្គក្សត្រកំណាច ចូលស្រង់ទឹកបាត់ធ្វើមិនដឹង ឯព្រះអង្គកាន់តែគ្រឺតនឹងអត្តចរិតក្មេងបៀមដៃរបស់ព្រះនាងថែមមួយកម្រិតទៀត រីឯសេចក្តីស្នេហាវាកាន់តែរីកមាឌឡើងពីមួយថ្ងៃទៅថ្ងៃ មិនអាចសូម្បីគណនាគុណគូរបាន។
"ខិះខិះ ឈប់ ម្ចាស់បងឈប់សាចទឹកដាក់អូន ចូលពេញច្រមុះអស់ហើយ"
"ចាំបងមើលឲ យ៉ាងមិចហើយ?"
"ខ្ញុំម្ចាស់លែងអីហើយ ទ្រង់លែងខ្ញុំម្ចាស់សិនទៅ"ទ្រង់ព្យាយាមរើបំរះ ខណៈព្រះអង្គវ៉ាងជីអោបរឹតខ្លួនតូចយ៉ាងស្អិតរមួត។
"បើបងលែង អូនច្បាស់ជារត់ចេញពីបងទៀតមិនខាន"
"ខ្ញុំម្ចាស់មិនរត់ទៅណាចេញពីទ្រង់ដាច់ខាត សន្យា!"
"បានសន្យា!"ទ្រង់ទាំងពីរថ្ពក់កូនដៃរបស់ទ្រង់ជាប់គ្នា កបជាមួយសេចក្តីស្នេហាដ៏សែនជ្រាលជ្រៅ។រំពេចនោះព្រះនាងកំហូច រត់ឡើងគោកចោលទ្រង់បាត់ ថែមទាំងសើចចម្អកទ្រង់ខ្លាំងៗថែមទៀត។
"ក្បាលខូចមែន"ទ្រង់ក្រវីក្បាលហួសចិត្ត នឹកស្មានថាព្រះនាងស្តាប់បង្គាប់មួយថ្ងៃ តែខុសពីចិត្តភ្នករបស់ទ្រង់ទាំងស្រុង។
"យី!ហើយឲមកមើលគេញ៉ែគ្នាតែប៉ុណ្ណឹងទេ ធុញណាស់!"ស៊ាវចាន់ដែលនៅជ្រុងម្ខាង ជ្រិញចង់ក្អួត បើគ្រាន់តែមកឲមើលតែប៉ុណ្ណឹងទេ យកគេទៅភពដើមវិញទៅ។
"ស្ងាត់មាត់ ចាំតែមើលទៀតទៅ"
"ធុញ!"
"មើលនោះ!"នាយចង្អុលទៅទឹកគួចក្នុងជ្រោះ ដែលមានលក្ខណៈចម្លែកខ្លាំង ស៊ាវចាន់មើលទៅតាម ក៏បានឃើញស្រ្តីចំណាស់ម្នាក់ផុសចេញពីទឹក ទាំងក្តីខឹងសម្បារ។
"ខ្មោចទឹក?"
"មិនមែនទេ គាត់ជាអ្នកថែររក្សាក្នុងតំបន់ជ្រោះបរិសុទ្ធនេះ គាត់នឹងបង្ហាញខ្លួនហើយដាក់បណ្តាសាទៅកាន់កម្លោះក្រមុំណា មិនទាន់រៀបការតែកៀកកើយនៅជាមួយគ្នា ខុសប្រពៃណី"
"មកដាក់បណ្តាសា គ្រាន់តែរឿងប៉ុណ្ណឹងឬ?"
"មែនហើយ!"
"ចាស់ហើយ ចិត្តអាក្រក់ទៀត"ចាន់និយាយតិចៗ តែនាយបានឮទាំងអស់។
"ពួកឯងហ៊ានបំពានច្បាប់ចាស់បុរាណ យើងសុំដាក់បណ្តាសាពួកឯង បើម្នាក់នៅរស់ ម្នាក់ត្រូវតែស្លាប់ គ្រប់ភព គ្រប់ជាតិ!បណ្តាសានេះនៅតាមជាប់ប្រាណពួកឯងជាដរាប..."ដាក់បណ្តាសាចប់ គាត់ផុសចូលទៅក្នុងទឹកវិញ ទុកឲស៊ាវចាន់និងនាយម្នាក់នោះមើលមុខគ្នាបុកពោះភ័យជំនួសគូស្នេហ៍មួយគូនោះ។
នៅសុខៗព្រះនាងស្រាប់តែប្រឈួនភ្លាមៗ កណ្តាលព្រៃស្ងាត់ គ្មានរាជពេទ្យដូចក្នុងវាំង ធ្វើឲព្រះអង្គវ៉ាងជីព្រួយព្រះទ័យជាអនេក។
"ម្ចាស់បង អូនថប់ក្នុងទ្រូងខ្លាំងណាស់ ជួយអូនផង!"ឮសម្រែកថ្ងួចថ្ងូរដោយសេចក្តីឈឺចាប់នេះហើយ បំផ្លាញបេះដូងទ្រង់មួយផ្នែក ដល់ថ្នាក់ទប់ទឹកនេត្រាពុំបាន ទ្រង់អួលណែនក្នុងទ្រូង ហាស្តីមិនរួច បានត្រឹមចាប់ខ្លួនព្រះនាងមកអោបជាប់ទ្រូង។
"បណ្តាសាយាយចាស់នោះ មានប្រសិទ្ធភាពបំផ្លាញអ្នកដទៃដល់ម្លឹង!"នាយមិនមាត់តប ផ្ទុយទៅវិញទឹកភ្នែកដែលហូរដូចលំហូរទឹក ស្រក់ចុះមក ទាំងមិនដឹងខ្លួន នាយបានទទួលអារម្មណ៍ពីសេចក្តីឈឺចាប់របស់ស្តេចវ៉ាង ឈឺអួលហួសប្រមាណ។
"ម្ចាស់អូនត្រូវតែមិនអីណា ម្ចាស់ក្សត្រីបងរឹងមាំណាស់"
"អូន ពិបាក ណាស់ អូន អូន ចុក ត្រង់នេះ ត្រង់នេះ ហុឺ... ជួយខ្ញុំម្ចាស់ផង"ទ្រង់ចង្អុលត្រង់បេះដូង បេះដូងរបស់ទ្រង់ ឈឺដូចគេចាប់ច្របាច់ សល់ដង្ហើមចង្រិត ទ្រង់ព្យាយាមនិយាយពាក្យចុងក្រោយទុកឲក្សត្រា ទ្រង់ហាក់ដឹងខ្លួនច្បាស់ថាទ្រង់មិនអាចសាងគ្រួសារជាមួយព្រះអង្គដូចរាជបំណងបានឡើយ។
"ពេលអូនមិន នៅ ហុឹក... ម្ចាស់បងត្រូវ មើលថែ ខ្លួនណា អូយយ អូនពិបាកក្នុងខ្លួនណាស់"ព្រះនាងព្យាយាមដល់ឃ្លាមួយ ដែលគេហៅថាឃ្លាចុងក្រោយ... ទ្រង់ផុតទៅហើយ!
"ស៊ាវ ចាន់!"ព្រះអង្គទ្រហរយំ ហៅព្រះនាមរបស់ព្រះនាងឮលាន់ពេញព្រៃ។ភិលៀងទាំងអស់ទន់ជង្គង់ក្រាបដល់ដី យំស្តាយអង្គក្សត្រី...
ស៊ាវចាន់ក្នុងចំណែកខ្លួនជាមនុស្សប្រុសទន់ជើង ដួលក្រាបនឹងដី តាមពិតទៅព្រះនាងគឺជាគេ គេគឺជាព្រះនាង ព្រះអង្គគឺជាបុរសម្នាក់នៅក្បែរខ្លួនគេនេះ!ទម្រាំតែដឹងរាងកាយរបស់នាយ ចាប់ផ្តើមរលាយតាមខ្យល់បន្តិចម្តងៗបាត់ទៅហើយ...
"រាប់រយជាតិមុន អូនស្លាប់ជំនួសបង ពេលនេះគឺទុកឲបងជាអ្នកស្លាប់ ការពារអូនម្តង រស់នៅឲបានសុខណាស៊ាវចាន់របស់បង"
"ហុឺ...."ចាន់ទ្រហយំ ដំណាលនឹងព្រះអង្គម្ចាស់ដែរ តាមពិតទៅពួកគេលះបង់ដើម្បីគ្នាជាច្រើនភព ច្រើនជាតិណាស់មកហើយ ឲតែដល់កំណត់ម្នាក់ត្រូវឃ្លាតចេញ ទម្រាំតែដឹង សេចក្តីឈឺចាប់ទាំងនោះ ជ្រាបចូលពេញមួយជីវិតរបស់គេបាត់ទៅហើយ...។ព្រះអង្គត្រូវរស់ដោយគ្មានព្រះនាងតទៅទៀត រីឯជាតិនេះស៊ាវចាន់ចងចាំការឈឺចាប់កាលពីអតីតជាតិចាំរហូតដល់ជីវិតចុងក្រោយ...
ប៉ុន្មានឆ្នាំក្រោយមកនេះស៊ាវចាន់នៅតែបន្តជីវិតរស់នៅតែម្នាក់ឯងដូចកាលពីមុន រស់នៅដោយឯករាជ្យនិងរីករាយឲដូចបណ្តាំវ៉ាងជី ប៉ុន្តែធាតុពិតទៅគេយំរាល់យប់ គេនឹកនាយរាល់យប់ គេទន្ទឹងរងចាំថ្ងៃដែលបណ្តាសានោះរលាយចេញពីជីវិតរបស់គេ និងនាំមកនូវជីវិតរបស់បុរសម្នាក់មកសងគេវិញ។គេទើបតែសុើបដឹងពីជីវិតរបស់វ៉ាងជីក្នុងជាតិនេះ នាយពិតជាបង់ជីវិតដើម្បីជួយគេក្នុងជាតិនេះពិតមែន ថ្ងៃដែលគេបើកឡានតែម្នាក់ឯងសម្តៅមកសណ្ឋាគានៅថ្ងៃនោះ ជាថ្ងៃដែលគេត្រូវអស់ជីវិត ដោយខ្មាំងកាំភ្លើងសត្រូវរបស់គេ ប៉ុន្តែគ្រប់យ៉ាងត្រូវបានវ៉ាងជីរៀបចំដើរតួជំនួសស៊ាវចាន់បានយ៉ាងល្អ។
"បងកុហកអូន បងកុហកធ្វើដូចបងមិនដែលស្គាល់អូន ទាំងដែលប៉ុន្មានជាតិក្រោយៗនេះ បងតាមការពារអូនរហូត បងសុខចិត្តស្លាប់ជំនួសអូន ទុកឲអូនឈឺចាប់ចងចាំរឿងទាំងនោះតែម្នាក់ឯង"
"វ៉ាងជី បងដឹងទេ នៅថ្ងៃនោះ ថ្ងៃដែលអូនងើបមក ងើបមក ហុឹក... ឃើញគេសែងសាកសពបងនៅនឹងមុខ!ហុឹកក បងដឹងទេ ថាអូនខ្លោចចិត្តប៉ុណ្ណា?"
"អូនត្រូវធ្វើជាមិនស្គាល់បង ខំសម្តែងឲដូចអ្នកដទៃធ្វើ ឈមើលសពបងទាំងខំទប់ទឹកភ្នែក... គិតថាវាស្រួលទេ?បើរស់ពិបាកជាងស្លាប់បែបនេះ!"
"ហុឺ... ពួកយើងមិនអាចរស់នៅជាមួយគ្នាដូចមនុស្សដទៃទៀតបាន សុំត្រឹមសេចក្តីសុខក្នុងរយៈពេលខ្លីដូចគ្រាហ៍ដើម ពេលទ្រង់និងខ្ញុំម្ចាស់នៅជាមួយគ្នាក៏បាន..."
ចប់៕