ញ៉ែ& ញ៉ោះ(sunsunki)

1.3K 68 3
                                        

រឿង:Teases & flirty
មនុស្សប្រុសពីរប្រភេទដែលខ្ញុំស្អប់ ម្នាក់ចូលចិត្តអាខាងញ៉ោះ ហើយម្នាក់ទៀតពិនណាស់អាខាងញ៉ែ...

Park Sunghoon បុរសដែលពិនញ៉ោះ ញ៉ោះទាល់តែខ្ញុំខឹងញ័រសាច់ ទើបនាយនោះឈប់

អ្នកទីពីរ ជាកូនក្មេងទើបតែពេញកម្លោះ តែគេពិតជាជំនាញខាងញ៉ែខ្លាំងណាស់ ខ្លាំងរហូតដល់គ្មានអ្នកណាអាចស្មានដល់ ឈ្មោះរបស់គេគឺ Riki

ឈប់និយាយពីពួកគេហើយ គួរឲធុញនិងគួរឲស្អប់ខ្លាំងណាស់ មុខឌឺៗ ពាក់វែនតាខ្មៅធំ ព្រះអើយ... ដើរតម្រង់រកខ្ញុំហើយនោះ! នេះពួកគេមកជិតដល់មែនទែនហើយ ខ្ញុំនេះរកតែកន្លែងពួនអាត្មាមិនទាន់ទេ ធ្វើយ៉ាងមិចទៅ?
«អេ៎ ខំគេចទៅណា Kim sunoo»ឈ្លើយ!ឈ្លើយណាស់ ខ្ញុំអាយុបងអែងណា អាប្រុសជើងល្អ?
«បងតែអាយុសោះ»មើលចុះៗ!ថាមិនចង់ទេៗ តែវាអត់ពុំបានពេក ដាច់រហ័សៗរបស់ខ្ញុំ លូកទៅក្តិចដើមដៃRikiទាល់តែកូនមួយនោះ ស្រែក!
«អូយយ!»
«ស្រែកឭណាស់ ក្តិចថែម!»មិនបង្អង់យូរ kim sunoo ម្នាក់នេះ រត់ដេញធាក់គេពេញទីធ្លាសាលា។ហត់ក៏ហត់ ស្រែកទឹកក៏ស្រែកទឹក ជង្គង់ទាំងគូទៅមុខលែងរួច មានតែដាក់បង្គុយលើស្មៅទន់ៗក្បែរនេះបន្តិច។
អង្គុយមិនទាន់បានស្រួលបួលផង ស្រាប់តែ មានទឹកសុទ្ធត្រជាក់មួយដបមកប៉ះថ្ពាល់ ទប់មិនស្រែករអ៊ូមិនបាន
«ត្រជាក់ណាស់ ឡប់ទេអី!»ស្រែកជេរបន្តិចហើយ ទើបងាកទៅមើលម្ចាស់ទឹកសុទ្ធ ភ្នែកតូចៗរបស់ខ្ញុំចាប់បើកធំជាងមុន ព្រោះវត្តមានបុរសសម្អប់ម្នាក់ទៀតនៅចំពោះមុខ
«ខ្ញុំដឹងថាខ្ញុំសង្ហា តែកុំមើលយូរពេកប្រយ័ត្នគិតលុយ»
«សង្ហាដែរតែចេញខ្ញុំទេ កុំមកហក»
«ហិហិ»សុខៗនាយក៏សើច ធ្វើឲខួរក្បាលជំរុញ ឲទៅធាក់នាយពីរបីជើង
«សើចអត់ទំនុក សុីបាតជើងអញ្ចឹង»
«កាច ឆ្នាស់ ដូចស្រី»ថាតែប៉ុណ្នឹង ខ្ញុំត្រៀមដៃរួចហើយ តែចង្រៃអ្វី នាយsunghoonបន្ថែមពាក្យប៉ុន្មានម៉ាត់ចុងក្រោយធ្វើឲរមួលពោះ អត់អំពើ។ចង់ដឹងទេ?នាយនោះនិយាយថា...ថា
«តែបងចូលចិត្ត»ខ្លីតែខ្លឹម

មិនយល់ទេៗ សុខៗពួកគេក៏ចែករំលែកស្ទាយញ៉ែ ស្ទាយញ៉ោះឲគ្នាទៅវិញទៅមក បើបែបនេះខ្ញុំស្មានលែងត្រូវ ថាម្នាក់ណា ពិនញ៉ែ ម្នាក់ណាពិនញ៉ោះទៀតហើយ។

រឿងប្រលោមលោកខ្លីៗМесто, где живут истории. Откройте их для себя