រឿង:របួសបេះដូង
“ខិក ខិក”ចាប់ផ្តើមរឿងជាមួយការសេីចកខិករបស់ក្រុមជេីងឯកយ៉ាម៉ាហា ដែរជាក្រុមតែងតែទទួលបានជ័យជម្នះលេីការប្រណាំងម៉ូតូថ្នាក់ជាតិជារៀងរាល់ឆ្នាំ។ដោយហេតុនេះហេីយទេីបធ្វេីឲក្រុមនេះទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសពួកកម្ទេចមនុស្សតាមឈ្នានីសពួកគេមិនឈប់។ក្រុមយ៉ាម៉ាហានាំគ្នាអង្គុយ ពិភាក្សាគ្នាពីនេះពីនោះមិនឈប់។
“អាប៉! ឆ្នាំនេះឯងដឹងតែយកជ័យជម្នះទៀតហេីយ អាសម្លាញ់!”ហ្វុងលីជាមិត្តភក្តិខាងប្រណាំងម៉ូតូរបស់អ៉ីបូ គេមកគោះស្មាផ្តល់កម្លាំងចិត្តដល់មិត្តសម្លាញ់ដែរអង្គុយលេីម៉ូតូសំណព្វរបស់ខ្លួន។
“យេីងលឺថា ក្រុមពួកនោះសម្បូរល្បិចណាស់”អ៉ីបូអង្អែលម៉ូតូរបស់គេថ្នមៗ។នាយបានលឺល្ហៀងៗមកថាពួកគេបានទៅប្រកួតនៅអឺរ៊ុបដោយសារតែសូកមេប្រយោគនិងប្រេីល្បិចគ្រប់ជំពូកក្នុងពេលប្រកួត។
“ហុេីយ...កុំទៅខ្វល់អី!មាសសុទ្ធមិនខ្លាចភ្លេីងទេវុេីយ!”ស៊ូតាវនិយាយឡេីង កុំឲអ៉ីបូមានអារម្មណ៍ថាចាញ់ប្រៀបគេ។
“អ៉ីបូហា៎...”ស៊ាវចាន់ ជាសង្សារបណ្តូលចិត្តរបស់អ៉ីបូ។ទោះគេជាមនុស្សប្រុសក្តី តែក្មេងម្នាក់នេះហេីយគឺជាពន្លឺជីវិតរបស់គេ ជាបេះដូងនិងជីវិតរបស់គេដូចគ្នា។
“បាទ...”សម្លេងផ្អែមស្រទន់ព្រមទាំងញញឹមពព្រឹមទៅកាន់ក្មេងតូច ដែរខំរត់ត្រាក់ៗមករកគេ។
“បងហត់ទេ?អូនទិញទឹកនិងភេសជ្ជៈមកច្រេីនណាស់...ពួកបងយកចែកគ្នាទៅ”ចាន់តូច ហុចថង់ទឹកឲហ្វុងលីនិងស៊ូតាវឲពីរនាក់គេ យកទៅចែកកីឡាករផ្សេងទៀត។ហេីយក៏មិនភ្លេចសម្រាប់ម្ចាស់បេះដូងគេមួយផងដែរ។
“លំបាកដល់អូនហេីយ”នាយចាប់ដៃរាងតូចអង្អែលចុះឡេីង។
“មិនហត់ទេប៉ុណ្ណឹង ឲតែធ្វេីដេីម្បីបងអូនព្រមទាំងអស់”រាងតូចចាប់ដៃនាយមកត្រដុសនឹងថ្ពាល់របស់គេថ្នមៗ។
“ដល់ម៉ោងគេស្វីតទៀតហេីយ ពួកយេីង...”ហ្វុងលី លេីកទឹកក្រវីចុះឡេីងដាក់គ្នាគេ។
“បើឯងច្រណែនរកមួយដែរទៅ”ស៊ូតាវវ៉ៃចិញ្ចើមដាក់ហ្វុងលីឌឺដងគ្នា។
“ប្រុសសង្ហារដូចជាយេីងមិនខ្វះទេ ស្រីតាមស្រលាញ់ គ្រាន់តែយេីងមិនយកមុខទៅមេីលប៉ុណ្ណោះ”ហ្វុងលីមួលគំរបដបផឹកទឹកក្អឿកៗ ទាំងមានអំនួតនឹងសម្រស់ខ្លួនឯងទៀត ធ្វើឲអ្នកម្តុំៗនឹងពេបមាត់ជ្រេញ។
“ឯងមិនយកគេ ឬក៏គេមិនយកឯង...?”ស៊ូតាវបង្អូសសម្លេង ចង់ដេញជេីងអាមិត្តជេីងល្អ។
ឃុសៗ...“យេីងមិនយកគេ វុេីយ!..”ហ្វុងលីឈ្លក់ទឹក ស្លឺភ្នែក ដូចមនុស្សមានពិរុទ្ធ។
“ហាសហា កុហកទេដឹង...”ស៊ូតាវលេីកចង្អុលដៃមួយក្រវីមុខគេ
“យេីង...យេីងនិយាយការពិត បេីឯងមិនជឿក៏អត់ទៅ”ហ្វុងលីអស់ពាក្យនិយាយ បែរមុខដេីរចេញពីទីលានហាត់ប្រណាំងម៉ូតូបាត់។
“អ្ហា៎...ចង់ទៅណា?អាលី ចាំយេីងផង វុេីយ!”ស៊ូតាវខំរត់ដេញតាមហ្វុងលី ធ្វេីឲគ្រប់គ្នាសេីចគ្រហឹងនឹងចរិតលោកប្រុសទាំងពីរនាក់នឹង មិនដែលត្រូវគ្នាបានម្តងយ៉ាងម៉េច!
“បងគិតថាអូនប្រញាប់ទៅផ្ទះវិញទៅ”អ៉ីបូបង្វែរអារម្មណ៍មកមេីលសំណព្វចិត្តគេវិញ
“បងក៏ដូចគ្នា!កុំហាត់យូរពេក ស្អែកប្រកួតហេីយណា...”ចាន់ចាប់ក្រសោបមុខនាយជាសង្សារ ហើយនិយាយប្រាប់យ៉ាងស្រទន់។
“សុំកម្លាំងចិត្តមួយមកចឹង...”នាយហុចមុខឲគេថេីប
“ខ្មាស់គេ!”កម្លោះតូចអៀនមុខក្រហមងាំង ឈ្លៀតវ៉ៃដេីមដៃគេបន្តិច មនុស្សឡេីងជុំជិតនៀក៎...
“អ្នកណាហ៊ានមេីល បងនឹងខ្វះភ្នែកអ្នកនោះចោល”នាយនិយាយសម្លេងកាចសម្លឹងទៅពួកគេទាំងនោះ។ឯពួកគេវិញដឹងខ្លួនក៏ដេីរចេញពីទីនេះទុកឲគូរសង្សារគេស្វីតបន្តទៀតចុះ។
“វ៉ាងអ៉ីបូ!!!”
“បាទ...”នាយបង្អូសសម្លេងយ៉ាងវែង
“ហូយយយ៎ បិទភ្នែកទៅ!”
“ទទួលបញ្ជាម៉ែប្រពន្ធ...!”នាយបិទភ្នែកទាំងលួចញញឹម។
“សឺតត៎...សឺតត៎ ឈ្នះៗណា បងសម្លាញ់”កម្លោះតូចថេីបថ្ពាល់នាយទាំងសងខាង ហេីយនិយាយពាក្យលេីកចិត្តគេធ្វេីជាកណ្តាប់ដៃបញ្ឈសញ្ញា"ស៊ូៗ,ប្រឹងឡេីង”
“សង្សារអ្នកណាគេនៀក គួរឲស្រឡាញ់យ៉ាងនេះ សឺតត៎...”អ៉ីបូអោនថេីបថ្ងាស់គេវិញ។ទាក់ទងគ្នាប៉ុន្មានឆ្នាំក៏ដោយ ក៏ក្មេងតូចបណ្តូលចិត្តម្នាក់នេះនៅតែគួរឲស្រលាញ់សម្រាប់គេជានិច្ច បេះដូងរបស់គេបានចាក់សោរមានតែឈ្មោះស៊ាវចាន់តែម្នាក់គត់ គ្មានអ្នកជំនួសក្មេងម្នាក់នឹងបានឡេីយ។ចុះបេីថ្ងៃមួយមានអ្នកមកបំបែករាងតូចពីគេនោះ!?គេប្រាកដជាស្លាប់ភ្លាមៗមិនខានទេ ចាន់ជាបេះដូង ជាម្ចាស់ជីវិត ជាដង្ហេីម ជាព្រះអាទិត្យជំនួយផ្លូវជីវិតរបស់គេ។បេីគ្មានចាន់គេអានឹងស្លាប់!!ស្លាប់.!!!
ព្រឹកថ្ងៃបន្ទាប់...
ជាថ្ងៃដែលក្រុមទាំងពីរប្រកួត ជ្រេីសរេីសជេីងខ្លាំងជម្រេីសជាតិទៅប្រកួតយកមេដៃមាសនៅអាហ្រ្វិក ក្នុងនោះជើងឯកតែម្នាក់នឹងទទួលបានរហ័សនាមជាស្តេចប្រណាំងម៉ូតូលេីពិភពលោក។
“បងប៉មកឬនៅបងហ្វុងលី បងស៊ូតាវ”ចាន់សួរទៅកាន់មិត្តសម្លាញ់ទាំងពីររបស់អ៉ីបូ។ជិតដល់ម៉ោងប្រកួតហេីយតេីគេនៅទីណា មិចមិនឃេីញវត្តមាននៅចាំទីតាំងប្រកួតទៀត?
“មែនហេីយ!បងក៏មិនទាន់ឃេីញវាមកដែរ”ស៊ូតាវងាកមេីលឆ្វេងស្តាំគឺនៅដដែល ឃេីញតែគ្នាក្រុមគូរប្រកួតឈរ.ត្រៀបត្រាគ្នាជាជួរ។
“នោះ!មកហេីយ!”ទាំងស៊ូតាវនិងហ្វុងលីបូញមាត់ទៅអ៉ីបូ។មានហ្វេនស្រីៗជាច្រើនតាមចោមរោម សុំថតរូបជាមួយគេច្រេីននាក់ណាស់ ទេីបមករៀងយឺតជាងគេ។
“សម្បូរស្នេហ៍ណាស់ណ៎...”ចាន់ឱបដៃបែមុខចេញខឹងនឹងគេ ដែលឲខ្លួនចាំរាប់ម៉ោង។
“ប្រញាប់តែខឹងបង...”នាយចុះពីលេីម៉ូតូ ស្រវាមកឱបអ្នកជាសង្សារពីក្រោយ។បេីមិនលួងទេងរខ្មេីតឥឡូវហេីយ។
“ហុឹកកក”ចាន់ពេបមាត់ឱបដៃដដែល
“ហីយ៉ា...មិននឹកស្មានថាវ៉ាង អ៉ីបូមានសង្សារស្អាតអញ្ចឹងសោះណ៎”វត្តមានបុរសមាឌធំសក់ឈូសសងខាងមុខខ្មៅសុទ្ធតែស្នាមសន្លាក់ មាត់ច្រវៀប និយាយរួមទៅអាមួយនឹងអាក្រក់មួយតួរខ្លួនតែម្តង។បេីនិយាយពីឈ្មោះវិញ ទុគីជីរ៉ា កូនកាត់ជប៉ុនចិនតែមុខអាក្រក់ជាងគូទឆ្កែទៅទៀត។
“...”អ៉ីបូមិនមាត់តែទាញចាន់ឲនៅក្រោយខ្នងគេ។
“ហ្អឹមម៎ យេីងមានគំនិតមួយ!បេីបន្ថែមលក្ខខណ្ឌផ្ទាល់ខ្លួនមួយទៀតប្រហែលជាការប្រកួតលេីកនេះល្អខ្លាំងណាស់”ទុគីអង្អែលចង្ការនិយាយទាំងសម្លឹងទៅអ្នកក្រោយខ្នងអ៉ីបូមិនឈប់
“និយាយមក!”
“គឺថា...បេីការប្រកួតលេីកនេះឯងឈ្នះយេីង ឯងចង់បានអ្វីយេីងឲទាំងអស់ តែបេីឯងជាអ្នកចាញ់វិញ...”
“យ៉ាងមិច!?”
“សង្សារឯងក្លាយជាកម្មសិទ្ធរបស់យេីង គិតយ៉ាងមិចដែរ?”ទុគីញាក់ចិញ្ចើមម្ខាងទៅចាន់
“ដូចជាជ្រុលពេកហេីយ!!”អ៉ីបូចាប់ផ្តេីមក្រពុលមុខខឹងភ្លាមលេីសំណេីរនេះ។
“ឬក៏ឯងខ្លាច!?”
“យេីងមិនបានខ្លាច!គ្រាន់តែ...”
“គ្រាន់តែស្អី!អាកំសាកញី!”
“ឯង!”ចាប់ក្របួច.កអាវទុគី ក្តាប់ដៃរកដាល់ទៅហេីយហ្វុងលី និងស៊ូតាវមកចាប់ទាន់ពេល។
“បេីខ្លាចចាញ់យេីងក៏ថាទៅ អាអន់ឯងនេះ!”ទុគីញញឹមចម្អក
“យេីងមិន...”
“ព្រមទទួលសំណេីរគេចុះ អូនជឿថាបងអាចធ្វេីបាន...កុំភ្លេចថាបងគឺជានរណា សំរាមនៅតែជាសំរាម មិនអាចមកប្រៀបនឹងពេជ្យដូចជាបងបានឡេីយ ទោះជាយ៉ាងណាក៏ដោយ បេះដូងអូនមានតែបងម្នាក់គត់វ៉ាង អ៉ីបូ!!មានតែបង...អូនស្រលាញ់តែបង”កម្លោះតូចចាន់និយាយទាំងជឿជាក់លេីសម្ថភាពរបស់អ៉ីបូ។គេចាប់មុខរបស់នាយមកថេីបបឺតជញ្ជក់មាត់គ្នាមុខមនុស្សរាប់លាននាក់។
*សម្តីបានណាស់អាល្អិតមុខញី*
“យេីងព្រម!”នាយសម្លឹងចូលកែវភ្នែកស្រទន់របស់រាងតូច មុននឹងតបទៅទុគី
“ល្អណាស់!”ទុគីដេីរចេញយ៉ាងមានអំណួត។
“ឯងគិតច្បាស់ហេីយហេស៎?”ហ្វុងលីសួរបញ្ជាក់
“ហ្អឹមមម៎...”សម្តីកូនប្រុសក្រឡាស់អណ្តាតនិយាយហេីយមិនអាចបកក្រោយវិញបានទេ។
“ស៊ូៗ!”ស៊ូតាវគក់ខ្នងអ៉ីបូផ្តល់កម្លាំងចិត្តទោះជាដឹងហើយ ថាដៃគូរបស់ពួកគេមិនធម្មតាក៏ដោយ។
“ប្រឹងឡេីងដេីម្បីអូន!ដេីម្បីក្តីស្រមៃរបស់បង”
“បង...”អ៉ីបូមានអារម្មណ៍ថាជិតបាត់បង់ក្មេងម្នាក់នេះហេីយ...នាយពិបាកចិត្តយ៉ាងចម្លែក។
“....”ចាន់ចាប់ដៃគេយកមកថេីបលួងលោមឲគេស្ងប់ចិត្ត។កុំថាឡេីយអ៉ីបូ សូម្បីតែខ្លួនគេផ្ទាល់ក៏មានអារម្មណ៍ថាមិនសូវស្រួលប៉ុន្មានដែរ។
“កីឡាករទាំងអស់មកជួបជុំគ្នានៅព្រំក្រហម ដេីម្បីចាប់ដៃគ្នាមុននឹងធ្វេីការប្រកួត”ពិធីករ
ទាំងពីក្រុមបានមកជួបជុំគ្នាចាប់ដៃគ្នាដេីម្បីសន្តិភាព ដោយក្រុមយ៉ាម៉ាហាសម្គាល់អាវពណ៏បៃតង ចំណែកក្រុមគូរប្រកួត សម្គាល់អាវពណ៏ក្រហម។
“ការប្រកួតចាប់ផ្តេីម”កាំជ្រួចក្រដាសនិងសម្លេងកញ្ចែចាប់ផ្តេីមបន្លឺឡេីងបន្តគ្នា មាននារីៗរាំអមទីលានជាមួយទស្សនិកជនរាប់លាននាក់មកកក់កុញគ្នាណែនតាន់តាប់ ហ៊ូកញ្ជៀវខ្ញាវខ្ញាយ៉ាងកងរំពង។
វ៉េវ...វ៉េវ...វ៉េវ...វ៉េ...វ៉េវ...ម៉ូតូធំចាប់ផ្តេីមវ៉ាកេវគ្នាទៅវិញទៅមក ដោយកីឡាករម៉ូតូលេខប៉ែតសិបប្រាំជាអ្នកមានប្រៀបជាងគេបង្អស់។
“វ៉ៅ...ប៉ៗៗៗៗ ឈ្នះៗៗៗៗ”សម្លេងហ៊ូផ្តល់កម្លាំងចិត្តដល់កីឡាករលេខប៉ែតសិបប្រាំបន្លឺឡេីងស្ទេីរតែលប់សម្លេងប្រណាំងម៉ូតូបាត់ទៅហេីយ។
ហ្វុងលីវ៉ាម៉ូតូជាច្រេីនមកឲទាន់អ៉ីបូ ដេីម្បីផ្តល់សញ្ញាប្រយ័ត្នខ្លួនដល់មិត្តខ្លួន ព្រោះថាគ្នារបស់ពួកគេចាប់ផ្តេីមដួលម៉ូតូម្តងម្នាក់ៗ រួមទាំងស៊ូតាវផងដែរ ប្រណាំងសុខៗស្រាប់តែម៉ូតូរបស់គេស្ទុះហោះឡេីងលេីយ៉ាងខ្ពស់ ដូចជាមានការបញ្ជាពីអ្វីមួយដូច្នោះដែរ។អ៉ីបូងក់ក្បាលទទួលដឹងមុននឹងបន្ថែមល្បឿនឲដល់ទី តែហ្វុងលីឯណេះវិញត្រូវគ្នាពួកនោះប្រេីឧបករណ៍ឆក់កន្លាក់ដៃអាវ ហេីយកៀរម៉ូតូគេឲដួលឡើងត្រណាត់ត្រណែង។
“ហេឡូ!”ទុគីដែលមកក្រោយគេបន្ថែមល្បឿនកប់ពពក ពេលដែលកូនចៅរបស់គេបេីកម៉ូតូយឺតៗនៅអមឲគេទៅមុន រហូតដល់ទាន់ដំណេីរជាមួយអ៉ីបូ នាយបេីកកញ្ចក់ញញឹមឌឺគេថែមទៀត។អ៉ីបូមិនខ្វល់មួលហ្កែរ៍កាន់តែលឿន ស្រាប់តែកង់ក្រោយរបស់គេក៏ផ្ទុះឡេីងប៊ុម។ធ្វេីឲម៉ូតូកំពុងតែបេីកក្នុងល្បឿនលឿនផងនោះ ជ្រេចង្កូតបុកនឹងបង្កាន់ស្ពានពុះផ្លូវ ក្រឡាប់ខ្ទាតជាច្រេីនជុំ។អ្នកទស្សនាទាំងអស់នាំគ្នាក្រោក.ឈរខ្ទប់មាត់ស្លុតចិត្ត ប្រណាំងម៉ូតូឬធ្វើសង្រ្គាម?!
“ហុឹសសស៎”សម្លេងសេីចចម្អកចុងក្រោយរបស់ទុគី មុននឹងបើកម៉ូតូយ៉ាងយឺតបំផុត ហាក់ធ្វេីដូចមានតែគេទេជាអ្នកឈ្នះ។អ៉ីបូស្រវាច្រត់ដៃខំទាំងត្រដាបត្រដួសលេីកម៉ូតូ តែគួរឲស្តាយវាខូចបាត់ទៅហេីយ។នាយនៅតែមិនបោះបង់ នាយរត់ទាំងរបួសពេញខ្លួន រត់!រត់!រត់តាមម៉ូតូរបស់ទុគី គេមិនអាចចាញ់នោះទេ!អនាគតរបស់គេនិងចាន់គឺស្ថិតលេីជ័យជម្នះមួយនេះ។អ្នកគាំទ្រដែលមកទស្សនាទាំងអស់ចាប់ផ្តេីមៗស្រក់ទឹកភ្នែកគ្រប់គ្នា បុរសខ្លាំងរបស់គេនៅតែតស៊ូមិនចុះចាញ់!
វ៉េវ ...“ហ្អកកក៎...”ពួកគ្នាទុគីបើកបុកអ៉ីបូមួយទំហឹង ពួកវាសម្អាងថានេះជាផ្លូវប្រណាំងម៉ូតូមិនមែនផ្លូវរត់ប្រណាំងនោះទេ។អ៉ីបូត្រូវខ្ទាតទៅកៀនផ្លូវ ក្បាលស្ពឹកស្រពន់ ប្រឹងសម្លឹងទៅចាន់ដែរអង្គុយយំសសឹក។
“បងសុំទោស...ហ្អក!”ទឹកភ្នែកកូនប្រុសស្រក់មួយដំណក់លេីធរណី។ខ្លួនគេពេលនេះដូចជាកំសត់ ទន់ខ្សោយ ត្រូវដួលស្ពាបលេីដី តទល់ទៅមុខទៀតមិនរួច។
ទ្រីតត...សម្លេងកញ្ចែបន្លឺឡេីងបញ្ចប់ការប្រកួត ដោយរកឃេីញ អ្នកទទួលពាននិងជាតំណាងប្រទេសទៅប្រកួតនៅអាហ្វ្រិកយកមេដៃមាសមួយតង់ទៀតហើយ។
“ហួសហេតុពេកហេីយ!”
“ពួកអាល្បិច ស្មោគគ្រោក...”
“អ៉ីបូរបស់ខ្ញុំ ហុិក..ហុិក..”
ការប្រគល់ពានជូនដល់ក្រុមទទួលជ័យជម្នះក៏ធ្វេីឡេីង ដោយពិធីករលេីពានឲទៅក្រុមគំរក់នោះ មុននឹងសរសេីរថាជាក្រុមជេីងឯក ឆ្នេីម បន្ទាប់មកពិធីករនោះក៏ទទួលបានអំណោយពីមហាជន ដូចជាពងទាស្អុយ បន្លែរលួយជាដើម។ចំំណែកកីឡាករឆ្នេីមជេីងឯកយេីងវិញទទួលបានដបទឹកសុទ្ធ និងបន្លែរលួយជាច្រេីនមុខទៀត។ល។
“បងយ៉ាងមិចហេីយ ហុិក ហុិក...”ចាន់រត់មកមេីលអ៉ីបូទាំងភ័យស្លន់ស្លោ។
“បងសុំទោស...បងមិនល្អ បងធ្វើវាមិនបាន”នាយឱនមុខចុះ បញ្ចេញទឹកថ្លាៗជាច្រើនចេញមក។
“អត់ទេ!អ៉ីបូរបស់អូនជាមនុស្សពូកែ ជាមនុស្សខ្លាំងជានិច្ច កុំបន្ទោសខ្លួនឯងអី”
“ចាន់...”នាយមិនចង់បាត់បង់ក្មេងដ៏ល្អម្នាក់នេះបានទេ។គេល្អពេកហើយ ទោះឋិតនៅកាលទេសៈណាក៏ដោយ។
“ឆាប់មកណេះ!”ទុគីមកកញ្ឆក់ដេីមដៃចាន់ទៅជាមួយគេ។
“អត់ទេ!!!កុំយកគេចេញពីខ្ញុំអី”អ៉ីបូប្រឹងស្រែកដង្ហក់ខ្យល់។
“លុតជង្គង់មុខយេីងទៅ!”
“បានៗ!”អ៉ីបូលុតជង្គង់ចុះមុខគេ។វាមកជិតជេីងទុគី សុំអង្វរគេគ្រប់បែបយ៉ាង នាយសុខចិត្តធ្វេីថោក ធ្វេីឆ្កែ ធ្វើយ៉ាងណាក៏បាន ដេីម្បីកុំឲចាន់បានទៅគេ។នាយពិតជាមិនអាចបាត់បង់ក្មេងម្នាក់នេះបានទេ!កុំយកបេះដូងរបស់គេទៅអី?គេនឹងស្លាប់ភ្លាមៗបេីដង្ហេីមតែមួយរបស់គេឃ្លាតឆ្ងាយទៅ...
“ឯងដឹងទេ...សភាពឯងពេលនេះដូចជាឆ្កែធ្លាក់ទឹកអញ្ចឹង ហាសហា សឺតតត៎ ក្រអូបគ្រាន់បេី”ទុគីសើចចម្អកសត្រូវ ដែលគេគុំស្អប់តាំងពីតូចមកម្លេះ។មុននឹងឈោងទៅថេីបចាន់មួយខ្សឺតឌឺអ៉ីបូថែមទៀត ទោះជាចាន់ខំរេីបម្រាស់យ៉ាងណាក៏គេចមិនបាន។
“សុំអង្វរ កុំធ្វេីអីគេ”នាយសុខចិត្តលុតជង្គង់អង្វរគេ។ដដែល
“ហាសហា...អាល្ងង់អេីយ!”ដឹបប៎...ទុគីទាត់អ៉ីបូមួយជេីងចំកណ្តាលមុខ។វាទាញដៃចាន់ទៅតាមវា ប្រឹងរុញចាន់ចូលឡានទាល់តែបាន មុននឹងបេីកចេញទៅ...
“លែងយើងទៅអាឆ្កួត!អ៉ីបូជួយអូនផង ហ្ហឹកក...”ឡានមួយគ្រឿងនោះ បរចេញទៅយ៉ាងលឿន ទោះជាចាន់ប្រឹងហៅអ៉ីបូយ៉ាងណាក៏ដោយ។
ចំណែកអ៉ីបូបានត្រឹមដេកលេីថ្មសម្រក់ទឹកភ្នែកតែម្នាក់ឯង។ផែនដីមួយនេះហាក់ដូចជាល្ហល្ហេវណាស់ ពេលគ្មានវត្តមានរបស់ចាន់។ក្មេងតែម្នាក់ ដែលគេស្រលាញ់ ត្រូវបានក្អែកមួយក្បាលឆក់ដណ្តេីមទៅបាត់ហេីយ។អ៉ីបូតាមសម្លឹងចាន់មិនដាក់ភ្នែក គេចង់តែស្ទុះទៅទាញចាន់មកឱបជាប់ទ្រូង តែវាមិនអាចទេ!គេមិនអាចនឹងទ្រាំបេីកភ្នែកសម្លឹងទៅមនុស្សដែរខ្លួនស្រលាញ់រងទុក្ខជំនួសគេឡេីយ មិនអាចមេីលគេដេីរចេញទាំងទឹកភ្នែកដូចគ្នា។ឱ!បេះដូងអេីយ អ្នកចេញពីខ្លួនខ្ញុំហេីយ ខ្ញុំមិនអាចរស់ដោយគ្មានអ្នកបានទេ!សុំអង្វរ កុំទៅអី បានទេ?!
“សងបេះដូងឲខ្ញុំវិញមក!”នាយដេកផ្ងារមុខ ស្រែកមួយអស់សម្លេងមុននឹងសន្សឹមៗបិទភ្នែកទៅ ទាំងអស់សង្ឃឹម។
ឈឺមុខរបួសកាយសម្បទា វាមិនខ្លាំងក្លាដូចជាឈឺមុខរបួសក្នុងចិត្តនោះទេ។ចុះបេីមនុស្សម្នាក់ទទួលរងការឈឺចាប់ពីរផ្ទួនគ្នា តេីគេនឹងអាចទៅជាយ៉ាងណា?អនាគត បំណងប្រថ្នាតាំងពីតូចក៏ត្រូវរលាយ!រលាយអស់ហេីយ!គេមិនសល់អ្វីទៀតនោះទេ!សូម្បីតែបេះដូង ដង្ហេីម និងជីវិត...។
ចប់។
