រឿង:Yellow World ពិភពពណ៌លឿង
"កាលពីយូរលង់ណាស់មកហើយ ដំណាលថាមានរាជបុត្រជិះសេះសមួយព្រះអង្គ ផុសមកជួួយព្រះនាងដែលកំពុងរងទុក្ខ ឃុំឃាំងក្នុងគុកសុបិន្តទុកឲឯការតែអង្គឯង..."
"លោកតា លោកតា តើមានពិតមែនទេ?!"ក្មេងប្រុសតូចអាយុប្រហែលប្រាំឆ្នាំសសៀរចូលក្នុងរង្វង់ដៃលោកតាចំណាស់របស់ខ្លួន។ក្មេងតូចឆ្លាតណាស់ ឆ្ងល់ភ្លាមមានសំណួរសួរលោកតាភ្លាម។
"គ្រាន់តែជារឿងនិទានទេ ប្រុសតូច"គាត់ញីសក់ក្មេងតូចថ្នមៗ ដោយភាពខ្នក់ខ្នាញ់នឹងចរិតគួរឲស្រលាញ់របស់គេ។
"តែប្រុសតូចចង់ឲមានមែនណា..."ក្មេងតូចបូញមាត់ស្រួច ឱនមុខចុះ។គេពិតជាចង់ឲវាក្លាយទៅជាការពិតណាស់ ជាពិសេសគឺកើតលើរូបគេតែម្តង។លោកតាបិទសៀវភៅទុកលើតុទាំងអស់សំណើច លើកពរចៅប្រុសរបស់គាត់ដើរលេងបន្ត។
តិប...តិប...រំលងទៅប្រហែលជាម្ហៃឆ្នាំក្រោយមក អ្វីៗក៏ប្រែប្រួល។ក្មេងប្រុុសតូចកាលពីមុន ធំធាត់ជាកម្លោះតូចរូបស្រស់ ផែនមុខស្រស់មានស្នាមញញឹមស្រស់ប្រិមប្រិយមានមន្តស្នេហ៍។កម្លោះតូចបោះជំហានចូលក្នុងបណ្ណាគារមួយកន្លែងកណ្តាលទីក្រុង។ដៃស្រឡូនរេរកសៀវភៅដែលអាចទាក់ទាញផ្លូវអារម្មណ៍ឲគេជ្រើសយក តែនៅទេ...គេរុករើបន្តទៀតរហូតបានឃើញសៀវភៅមួយក្បាល ដែរមានក្របពណ៌លឿងស្អាត មានរូបរាជបុត្រជិះសេះសហុចព្រះហស្ថឲព្រះនាង ក្រោមដើមឈើពណ៌លឿង។
"រាជបុត្រ...ក្នុងសុបិន្ត!"កម្លោះតូចអានចំណងលើក្របសៀវភៅទាំងភ្ញាក់ផ្អើល សៀវភៅនេះហើយដែរលោកតារបស់គេធ្លាប់បានអានឲស្តាប់កាលពីតូច។រំលឹករឿងនេះការចងចាំល្អៗជាមួយលោកតាក៏ផុសឡើងមកជារឿយៗ តែគួរស្តាយគាត់បានចែកឋានបាត់ទៅហើយ រឿងសោកសៅនេះធ្វើឲកម្លោះតូចទម្លាក់ទឹកមុខចុះ នឹកដល់គាត់ជាពន់ពេក។
"ហុើយ..."មិនគិតច្រើននាំធ្វើឲចិត្តកាន់សោកសៅ កម្លោះតូចកាន់សៀវភៅមួយក្បាលនោះទៅកន្លែងគិតលុុយ រូតរះមកផ្ទះរបស់គេវិញ។
ជីវិតដ៏កំសត់ឯកា រស់នៅតែម្នាក់ពេលដែលលោកតាជាទីស្រលាញ់តែម្នាក់គត់របស់គេបានចែកឋានទៅ។
ពេលមកដល់ផ្ទះ គេប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់ដូរសម្លៀកបំពាក់ រៀបចំអាហារពេលល្ងាចសម្រាប់ខ្លួនឯងឲបានមុនព្រលប់។
"រាជបុត្យជិះសេះសនិងព្រះនាងជួបគ្នាក្រោមម្លប់ឈើពណ៌លឿង...ហឹសហឹស កាលនៅពីក្មេងរំពឹងក្លាយជាការពិត តែនេះខ្ញុំអាយុម្ហៃក្រាស់ហើយ គ្មានឃើញអ្វីសោះ ចំជារឿងបោកក្មេងពិតមែន!"កម្លោះតូចចូកឆាធ្វើម្ហូបបណ្តើរ គិតដល់រឿងអស់សំណើចកាលពីក្មេងបណ្តើរ។ប៉ុន្តែសុខៗទឹកមុខគេប្រែប្រួលមួយរំពេច!
"ហ្អេស៍!បើដឹងថាជារឿងបោកក្មេងដែរ ហេតុអ្វីក៏ខ្ញុំទិញវាមក?ព្រះអើយ...ស៊ាវ ចាន់!"កម្លោះតូចទុកវែកឆាចុះ លើកដៃមកវ៉ៃក្បាលខ្លួនឯងតិចៗទាំងហួសចិត្ត។
"តែ...យូរហើយ អានម្តងទៀតរំលឹករឿងចាស់ ហុហុ"បន្ទាប់ពីគិតឃើញហើយគេសើចញញឹមរាំច្រៀងក្នុងចង្រ្កានតែម្នាក់ឯង។នរណាថានៅម្នាក់ឯងឯការនោះ តាមពិតទៅសប្បាយទៅវិញទេ មើលតែស៊ាវចាន់ជាគំរូចុះ។រួចរាល់អស់ហើយចាន់មិនកាន់ទូរស័ព្ទដូចទម្លាប់មុនគេងនោះទេ គេបែរជាទាញសៀវភៅពណ៌លឿងនោះយកមកអានដោយយកចិត្តទុកដាក់ទៅវិញ។គេបន្តអានពីមួយសន្លឹកចូលមួយសន្លឹក រហូតដល់ទន់ត្របកភ្នែកគេងលក់បាត់។
«ខ្ញុំនៅទីណានឹង?ដើមឈើពណ៌លឿង?ទីនេះជា....!»ថាមពលអ្វីម្យ៉ាងទាញឲព្រលឹងរបស់ចាន់ឲចូលក្នុងសុបិន្តចម្លែក ទីកន្លែងដូចបេះដាក់នឹងសៀវភៅដែលគេបានអាន។
«ស្វាគមន៍មកកាន់ ពិភពពណ៌លឿងរបស់យើង!»សម្លេងស្រួយស្រទន់ ផ្អែមមានទឹកដម រាជបុត្រជិះសេះសលោតចុះពីលើខ្នងសេះមកឈរ.ទល់មុខចាន់។កម្លោះតូចភ្លឹកភ្លាំងស្មារតី លង់នឹងវង្សភក្រ្តស្រស់សង្ហាគ្មានគូរប្រៀបរបស់ទ្រង់។
«លោកជានរណា?»ចាន់ក្រវីក្បាលឈប់គិតស្រមើស្រមៃ។សួរទៅទ្រង់ឡើងកោងកាច!
រំពេចនោះអ្វីៗក៏ប្រែមកជាស្ងប់ស្ងាត់ ដើមឈើពណ៌លឿងទម្លាក់លម្អងផ្កាដូចជាព្រិល ពណ៌ស្រស់ត្រកាល។ចិត្តខឹង ចិត្តមានទុក្ខកង្វល់ ចិត្តឆ្ងល់ត្រូវបានរំសាយ ក្រោមដើមផ្កាក្លិនក្រអូបឈ្ងុយហួសថ្លែង។កម្លោះតូចបិទភ្នែកស្រង់ក្លិន ដោយមិនខ្វល់ពីអ្វីទាំងអស់។ក្លិនក្រអូបចម្លែកដែលគេពុំធ្លាប់ស្មានដល់ ជ្រុះធ្លាក់មកជារឿយៗដូចជាកម្រាលព្រុំពណ៌លឿងពេញដែនដី។
«ហ្អឹមម...ក្រអូបណាស់!ជាផ្ការអ្វី?»មិនចោលចរិតក្រអឺតក្រទោមឡើយ គេបើកភ្នែកដកដង្ហើមចេញយ៉ាងវែង មាត់សួររាជបុត្រយ៉ាងធម្មតា។ទ្រង់ដូចជាមិនប្រកាន់អ្វីគេដែរ ផ្ទុយទៅវិញទ្រង់អូសដៃចាន់ឲទៅកាន់តែជិតនឹងដើមផ្កាដ៏សែនធំនោះ។
«ជាផ្កាសួគ៌!»
«ហូស៎!ផ្កាសួគ៌?»ចាន់បើកភ្នែកធំៗភ្ញាក់ផ្អើល គេមកដល់ឋានសួគ៌ឬយ៉ាងមិច?តើគេស្លាប់ហើយឬ?ចាន់គាំងបន្តសញ្ចឹងគិតថាអ្វីជាអ្វី!
«ឈ្មោះវាគឺផ្កាសួគ៌!»ដោយដឹងថាគេគិតពីអ្វី ទ្រង់រហ័សឆ្លើយបញ្ជាក់ជាលើកទីពីរ។
«ផ្កាសួគ៌ពណ៌លឿងគឺជាផ្កានៃស្នេហា....»ទ្រង់បន្ត។ចង្អុលទៅអក្សរចារមួយជួរលើនោះ។
«ធំយ៉ាងនេះផងហេស៎!»ចាន់កាត់សម្តីទ្រង់ ទឹកមុខកាន់តែចង់ដឹងបន្ថែមពីប្រវត្តដើមផ្កាធំចម្លែកនេះ។
«ឯងពិតជាចង់ដឹងប្រវត្តិវាមែនឬ?»ទ្រង់សម្លឹងមុខគេចំ ធ្វើឲចាន់អៀនគេចភ្នែកចេញភ្លាមៗ ព្រោះក្រសែភ្នែកទ្រង់មុតដូចជាលំពែងពិឃាត។
«ប្រាកដណាស់!»គេងក់ក្បាលផ្ទក់ៗ ភ្នែករំពៃមើលតែផ្កាសួគ៌។
«ផ្កាសួគ៌ជាដើមស្នេហា ហើយវាក៏កើតពីការសច្ចារបស់រាជបុត្រនិងក្មេងប្រុសធម្មតាមួយគូរ ឯងដឹងទេថាគូរស្នេហ៍មួយគូរនោះរងទុក្ខប៉ុណ្ណាក្រោមផ្កាសួគ៌នេះ?»
«ហីយ៉ា...ខ្ញុំមិចនឹងដឹង!»
«ដោយសារស្នេហារបស់ពួកគេខុសពីច្បាប់ធម្មជាតិ ទើបត្រូវរងទុក្ខព្រាត់ប្រាស់គ្នា...»
«ហួសសម័យណាស់ បើនៅស្រុកខ្ញុំប្រុសនិងប្រុសស្រលាញ់គ្នា មានគេគាំទ្រច្រើនណាស់!មានតែល្បីក្នុងសូសលមីឌាទៀតផង!»
«ឯងនៅតែមិនចាំ...!»ទ្រង់និយាយទាំងអួលដើមកខ្លួនឯង មួយគូរដែលទ្រង់និយាយគឺគេនិងទ្រង់។គេដូចជាមិនចាំអ្វីពីស្នេហារបស់ពួកគេសោះ។
«ចាំស្អីលោក?!ហើយឥឡូវនេះពួកគេយ៉ាងមិចទៅហើយ!»
«ពួកគេមានគ្រោះព្រាត់ រហូតដល់ពេលដែលផ្កាសួគ៌ជ្រុះលម្អងលើដែនដីសារជាថ្មី ទើបអាចជួបគ្នាវិញបាន!»ទ្រង់មានទឹកមុខយ៉ាងស្រងូតស្រងាត់។រាប់រយឆ្នាំមកហើយដែលទ្រង់រងចាំថ្ងៃនេះ ថ្ងៃដែលគ្រោះព្រាត់ត្រូវសាបរលាប។
«អំបាញ់មិញជ្រុះលម្អងផ្កា!ឯណាពួកគេ?»ចាន់បង្វិលខ្លួនមួយជុំ ព្រោះលម្អងផ្កាជ្រុះមកថ្ងៃនេះ បានន័យថាពួកគេបានជួបគ្នាវិញហើយ។
«ក្មេងប្រុសម្នាក់នោះគឺជាឯង ស៊ាវ ចាន់អុី!អូនមិនចាំអ្វីសោះពីបងឬ?»ទ្រង់លុតជង្គង់ដួលគ្រឹបលើលម្អងផ្កា ព្រះហស្តខាងស្តាំប្រឹងទប់ទ្រូងខាងឆ្វេងដែរបុករន្ថើនធ្វើឲទ្រង់ឈឺពើតផ្សារ។ព្រះអស្សុ(ទឹកភ្នែក)មួយតំណក់របស់ទ្រង់រមៀលធ្លាក់មកជាពណ៌ឈាមក្រហមឆ្អិនឆ្អៅ។ចាន់បានត្រឹមតែឈរ.ស្ងៀមមិនយល់អ្វីទាំងអស់។
«ឈឺ....ក្បាល!ឈឺក្បាលខ្លាំងណាស់ ហ្ហាស៎!»រូបភាពជាច្រើនពីអតីតកាលបានបង្ហាញចូលក្នុងអង្គចងចាំរបស់ចាន់។រូបកាយសន្តូកលើគ្រែនៅជីវិតពិតបែកញើសជោគ ជាំហាក់បីដូចជាពាក់ព័ន្ធគ្នាអ្វីម្យ៉ាង។
«កុំបំបែកពួកយើង!»
«គ្រោះព្រាត់!?»
«ពួកយើងសុំសច្ចាផ្សងជួបគ្នាគ្រប់ៗជាតិ»
«អូនស្រលាញ់ម្ចាស់បង វ៉ាង អុីបូ»
«ផ្កាសួគ៌ជាសាក្សី បើចាន់អុីក្បត់រាជបុត្រវ៉ាងអុី សូមអ្នកយកខ្ញុំទៅជាមួយចុះ!»
«ចាំអូនណា៎ ចាំអូនមកវិញ វ៉ាងអុី!កុំបំភ្លេចអូន....!!!»
ការសន្ទនានិងការស្បថសច្ចាផ្សងជួបគ្នារបស់ពួកគេបានគាស់កកាយពេញខួរក្បាលរបស់ចាន់ធ្វើឲគេឈឺក្បាលកាន់តែខ្លាំងលើសដើម។
«ឈឺ...ហ្ហឹក ឈឺណាស់ វ៉ាងអីុជួយអូនផង អូនទ្រាំមិនបានទេ...»ចាន់ខ្ទប់ក្បាលយំសសឹក វាឈឺខ្ទោកៗដូចមាននរណាយកដំបងមកដំបំបែកក្បាលរបស់គេអញ្ចឹង។
«ឈប់....បានហើយផ្កាសួគ៌ ឈប់ធ្វើបាបគេទៅ!»ទ្រង់ខំរំគិលព្រះកាយមកឱបក្រសោបចាន់ទាំងឈឺពើតទ្រូងលើសដើម។ទោះរងចាំគេយូរប៉ុណ្ណាក៏ទ្រង់អាចចាំបាន ទោះបីជាត្រូវចងចាំរឿងគ្រប់យ៉ាង ឈឺចាប់រាប់រយឆ្នាំក៏ទ្រង់អាចទ្រាំបាន រឿងតែម្យ៉ាងដែរទ្រង់ទ្រាំមិនបាន គឺទ្រាំមើលការដាក់ទោសពីផ្កាសួគ៌ទៅចាន់មិនបាន។គេគ្រាន់តែមិនចងចាំ គេមិនបានភ្លេចទ្រង់ឡើយ...
«វ៉ាងអុី វ៉ាងអុី វ៉ាងអុី...!»ចាន់ទន្ទេញតែព្រះនាមរបស់ទ្រង់។គេចង់ចាំរឿងគ្រប់យ៉ាងរវាងពួកគេវិញហើយ តែផ្កាសួគ៌មិនព្រមឈប់ដាក់ទោសគេទាល់តែសោះ។ផ្កាសួគ៌រេរាំរំយោលមេក ហាក់ចង់ប្រល័យយកស៊ាវចាន់ទៅជាមួយ។
«ផ្កាសួគ៌!យើងប្រាប់ឲឈប់ ឈប់ធ្វើបាបគេភ្លាម!»ទ្រង់ខឹងក្រោធខ្លាំងណាស់ ទ្រង់ដាលទៅផ្កាសួគ៌ជាច្រើនដៃដើម្បីបញ្ឈប់គ្រប់យ៉ាង។ទ្រង់ដាលវាទាំងកំហឹង រហូតលោហិតស្រស់ៗស្រក់តាមដើមព្រះហស្តមក។
«ហ្ហិក...សុំទោស!សុំទោសដែលឲទ្រង់រងចាំអូនតែម្នាក់ឯង អូនសុំទោស!ឲផ្កាសួគ៌ដាក់ទណ្ឌកម្មអូនមកចុះ អូនព្រមទទួលគ្រប់យ៉ាង!»ចាន់ចាប់ព្រះហស្តទ្រង់មកដាក់ទ្រូងរបស់គេ។គេពិតជាខុសដែលមិនចាំពីទ្រង់ មិនចាំពីស្នេហារបស់ពួកគេ!
«អត់ទេ!អូនមិនខុសទេ»ទ្រង់ឱបក្រសោបចាន់ទាំងរលីងរលោង។ស្នេហាតជាតិលំបាករាប់រយឆ្នាំមកហើយ ទ្រង់មិនបណ្តោយឲវាកើតឡើងជ្រាំដែលលើចាន់ម្តងទៀតឡើយ។
ទឹកភ្នែកគូរស្នេហ៍បង្ហូរមកដូចជាទឹកទន្លេ ប្រៃផ្អែមមិនរីងស្ងួត។សេចក្តីស្នេហាស្មោះស្មគ្ររាប់រយឆ្នាំ បន្សាបបណ្តាសារគ្រោះព្រាត់ ផ្កាសួគ៌ស្ងប់ចិត្តឈប់បញ្ចេញភាពខឹងសម្បារ ទណ្ឌកម្មសាបរលាប ចាញ់ក្រោមស្នេហាពួកគេ។
«ទីបំផុតស្នេហាយើងត្រូវបានទទួលស្គាល់!បងរងចាំអស់រាប់រយឆ្នាំហើយ!»ទ្រង់មានព្រះបន្ទូលទាំងញញឹម។
«ទ្រង់មិនខឹងនឹងខ្ញុំម្ចាស់ទេ មែនទេ?»
«អូនគួរឲស្រលាញ់យ៉ាងនេះ បងមិនដាច់ចិត្តទេ!»ទ្រង់ទាញផ្អឹបគេមកជាប់នឹងព្រះកាយរបស់ទ្រង់។
«ផ្អែមដូចជាស្ករ...»ចាន់អឹមអៀនគេចភ្នែក មិនហ៊ានប្រឈមនឹងទ្រង់ឡើយ។
កុំអាលអរ រឿងមិនទាន់ចប់ត្រឹមប៉ុណ្ណឹងឡើយ!!!
ខ្យល់គួចពីទិសឧត្តរ បក់បោកគួចចាន់ចេញឆ្ងាយពីរាជ្យបុត្រវ៉ាងអុីសារជាថ្មី។
«អត់ទេ.....!!!!!»
«ហ្ហាយ....!!!ព្រះអង្គ.....!!»
ទើបតែជួប គ្រោះព្រាត់ចង្រៃពង្រាត់ឲគេចេញឆ្ងាយពីទ្រូងម្តងហើយម្តងទៀត។សម្រែកហែកហួរទឹកភ្នែក ប្រេះបែកទ្រូងដ៏កំសត់គូរស្នេហ៍ទាំងពីរ។ជួប បែក ព្រាត់ពីមនុស្សដែលខ្លួនស្រលាញ់ វាដូចជាត្រូវគេខ្វេះយកបេះដូងទៅចាកចោលខ្លួនប្រាណ។បេះដូងជាផ្នែកមួយរាងកាយ បើគេឆក់យកទៅហើយ សង្ឃឹមថានៅរស់មានជីវិតទៀតដែរឬទេ?!
ផ្កាសួគ៌ជ្រុះស្លឹកដំណាងឲភាពសោកសៅនិងអស់សង្ឃឹម។ព្រះអស្សុរបស់ទ្រង់រមៀលធ្លាក់មកជាច្រើនតំណក់ ស្រក់ហើយស្រក់ទៀត ហូរមកជារឿយៗគ្មានថ្ងៃស្រាកស្រាន្ត។ទ្រង់លត់ជង្គង់ក្រោមផ្កាសួគ៌ជ្រុះស្លឹកម្តងមួយៗរហូតអស់ពីដើម។
"ហូសហូសហូស!!"ចាន់ក្រោកពីសុបិន្តចម្លែកដកដង្ហើមហត់គឃុស។
"តើ...ខ្ញុំយល់សប្តិពីអ្វី?!"ចាន់ក្រោកផ្អែកខ្នងនឹងក្បាលគ្រែ សញ្ចឹងគិតពីអ្វីដែលគេសុបិន្តឃើញ។ព្រះជាម្ចាស់!គេបែរជាមិនចងចាំអ្វីទាំងអស់ ទាំងដែររាជបុត្រក្នុងសុបិន្តកំពុងសោយសោក។ចាន់ស្ទុះក្រោកក្រូស ចេញពីគ្រែព្រោះព្រឹកទៅហើយ។
ខ្ពៀក...!!សៀវភៅដំណាលរឿងពណ៌លឿងធ្លាក់មកប៉ះនឹងឥដ្ឋ ពេលចាន់ក្រលាស់រៀបចំភួយ។
"មែនហើយ!សៀវភៅនេះ ខ្ញុំអានយប់មិញ ហេីយក៏យល់សប្តិ....យល់សប្តិពីស្អីទៅ មិនចាំអ្វីបន្តិចសោះ!"ចាន់គោះក្បាលខ្លួនឯងប្រឹងរកនឹក តែវាហាក់រលុបបាត់អស់ពីអង្គចងចាំរបស់គេទៅហើយ។
"ហុើយយ!ជិតហួសម៉ោងហើយ ផុតម៉ោងកក់សៀវភៅប្រលោមលោកប្រុសនិងប្រុសឥឡូវហើយ!ព្រះ!រូត...រះអាចាន់អុើយ!"ចាន់ស្រវេស្រវាចូលបន្ទប់ទឹករៀបចំខ្លួនញាប់ដៃញាប់ជើង ដើម្បីទៅឲទាន់ការបើកកក់សៀវភៅប្រលោមលោកដ៏អស្ចារ្យរបស់អ្នកនិពន្ធឆ្នើមល្បីឈ្មោះ!បើគេទៅទាន់ គេនឹងហត្ថលេខាគាត់ទៀតផង!ពុទ្ធោហុេីយ!មិចមិនដាក់ម៉ោងរោទ៍!
"ជៀសៗ...!សូមផ្លូវចូលមួយ ណែនម្ល៉េះ!"កម្លោះតូចខំប្រជ្រៀតចូលប្រឡោះដែរនៅសល់ វាតូចណាស់តែគេប្រឹងប្រជ្រៀតឲទាល់តែបាន ដើម្បីជួបអាយដល អ្នកនិពន្ធម្នាក់នោះ នោះអី!
"អាល្អិតឃើញគេតម្រង់ជួរទេ?"
"សុំទោសៗ បើកតែពីរពាន់ក្បាលទេ?បើខ្ញុំមិនខំប្រឹងវានឹងអស់ជាមិនខាន!"ចាន់លើកដៃសំពះបុរសម្នាក់នោះ ទាំងខ្លួនញ័រទទ្រើក។
"ឯងចេះខ្លាចអស់ចុះពួកយើង? មកក្រោយត្រូវនៅចាំក្រោយ!"បុរសម្នាក់នោះសម្លុតដាក់គេបន្ថែម ធ្វើឲចាន់សម្រេចចិត្តដើរទៅក្រោយគេវិញ ពេបមាត់រលីងរលោងទឹកភ្នែក។
"ឈប់សិន!"
"ហ៎!ខ្ញុំ?"សម្លេងមួយបង្អាក់ដំណើរចាន់ បញ្ឈប់ជំហានជើងគេឲបែរមកក្រោយចង្អុលខ្លួនឯង។
"ស៊ាវ ចាន់អុី!"
"លោក!!!"កែវភ្នែកពីរគូប្រឈមប្រទាក់ក្រឡាគ្នា។តាមពិតអ្នកនិពន្ធម្នាក់នោះគឺជារាជបុត្រ រាជបុត្រក្នុងសុបិន្តនោះអី!
សៀវភៅរឿងពណ៌លឿងដែលមានរូបរាជបុត្រជិះសេះសហុចព្រះហស្តឲព្រះនាង បំប្លែងរូបទៅជារាជបុត្រកាន់ដៃព្រះនាងតូច ស៊ាវចាន់អុីនេះឯង!។
ផ្កាសួគ៌ជាសក្ខីស្នេហ៍យើង!សច្ចាផ្សងជួបអូនគ្រប់ៗជាតិ។
ចប់ដោយបរិបូរណ៍។
![](https://img.wattpad.com/cover/268514971-288-k528648.jpg)