<ភាគ៤>
#The Jeon J.K Group
_រាងសង្ហារកម្ពស់ខ្ពស់ឈានជើងដើរចូលក្នុងក្រុម ហ៊ុនទឹកអប់ដ៏ធំមួយដែលជាកម្មសិទ្ធរបស់ខ្លួនយ៉ាង ស្វាហាប់ជាមួយទឹកមុខស្រស់ញញឹមខុសពីធម្មតា ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលតដំណែងពីលោកតា បន្ទាប់ពីលោកបានចែកឋានទៅហើយបន្សល់ទុកជាកេរមតកដល់ចៅប្រុសបណ្ដូលចិត្តតែមួយគត់ក្នុងគ្រួ សារជាអ្នកឡើងស្នងជំនួសលោក។ ក្រុមហ៊ុនទឹកអប់នេះបានបង្កើតប្រ៊េនផ្ដាច់មុខដោយខ្លួនឯងប្រើប្រាស់នូវឈ្មោះម្ចាស់ក្រុមហ៊ុនផ្ទាល់តែម្ដងសម្រាប់បង្កើតប្រ៊េនមិនបានទិញឈ្មោះប្រ៊េនពីគេឡើយ ទឹកអប់ដែលមានប្រ៊េននែមថា JJK ជាប្រ៊េនដែលស្ថិតនៅ លើតារាងកំពូលរបស់ទីផ្សារពិភពលោកមានឈ្មោះជាទឹកអប់ដែលល្បីនិងលក់ដាច់ជាងគេជុំវិញសកល លោកឯក្រុមហ៊ុនរួមទាំងរោងចក្រផលិតទឹកអប់មាន ពង្រីកសាខាជាច្រើនប្រទេសនៅប៉ែកខាងអាសុីផងអឺរ៉ុបផងធ្វើអោយដំណើរការនៃការងារគ្រប់គ្រងរក សុីទៅលើជំនួញមួយនេះមិនមែនជាបញ្ហាធំដុំសម្រាប់សេដ្ឋីវ័យក្មេងអាយុ ២៥ ឆ្នាំដូចជាជុងហ្គុកឡើយគេ គ្រប់គ្រងវាក្រោមកណ្ដាប់ដៃរបស់ខ្លួនដោយងាយ ស្រួលបំផុតដោយសារតែផលិតផលរបស់គេតែងតែ មានគុណភាពល្អនិងស្តង់ដាខ្ពស់ខាបយកចិត្តរបស់មហាជនអោយឈ្លក់វង្វេងជាមួយនឹងប្រ៊េនរបស់គេ មិនចម្លែកទេដែលជុងហ្គុករីកចម្រើនទាំងវ័យនៅស្ដើ ងបែបនេះ។
_ជុងហ្គុកបោះជំហានដើរទៅមុខជារឿយៗទាំងស្នាម ញញឹមបិទមាត់មិនជិតហាក់បីដូចជាអារម្មណ៍ល្អហុចផលអោយបុគ្គលិកគ្រប់សណ្ឋានកើតចិត្តឆ្ងល់មិនយ ល់ពីអាកប្បកិរិយារបស់នាយដែលប្រែប្រួលមិនដូចសព្វមួយដងព្រោះរាល់លើកនាយមិនដែលចេះញញឹ មឬតបតនូវពាក្យថាអរុណសួស្ដីទៅកាន់បុគ្គលិកវិញឡើយពោលគឺថានាយជាមនុស្សមានឬកពារនឹងធឹងដូចជាទឹកតែពេលនេះក៏ដើរទៅការិយាល័យធ្វើការជាមួយនឹងផ្ទៃមុខស្រស់ញញឹម
#ការិយាល័យធ្វើការ
_រាងក្រាស់បើកទ្វារចូលការិយាល័យធ្វើការទាំងអា រម្មណ៍សប្បាយក្នុងចិត្តដោយមិនបានចាប់អារម្មណ៍ នឹងវត្តមានរបស់ស្រ្តីវ័យចំណាស់អាយុប្រមាណជា ៥៥ ឆ្នាំកំពុងអង្គុយគងទាក់ខ្លាលើសាឡុងប្រើកែវភ្នែកមុតស្រួចទាំងគូសម្លឹងមើលនាយមិនដាក់ភ្នែក
ESTÁS LEYENDO
The Love Of My Life
Romance"ជីវិតមួយនេះប្រៀបបានទៅនឹងចង្កៀងគ្មានពន្លឺនៅពេលដែលគ្មានវត្តមានកុលាបសរបស់បង-ជុងហ្គុក"