<ភាគ៨>
_ថេយ៉ុងអង្គុយភ្លាំងភ្លឹកមួយខណៈក្រោយពីខួរក្បាល របស់គេកំពុងតែស្វែងរកនូវចម្លើយដែលត្រូវរ៉ូវជាមួ យនឹងសំណួរដែលជុងហ្គុកនាយបានសួរមកកាន់គេ មុននេះ ឯជុងហ្គុកកាលបើឃើញរាងតូចហាក់បីដូចជា នៅពិភពមួយផ្សេងពីនាយដែលហៅថាភ្លឹកៗនោះនា យក៏ដើរទៅបន្ទន់ជង្គង់អង្គុយចុះចំពោះមុខរាងតូចរួចក៏ ចាប់ទាញដៃស្រទន់ទាំងគូមកកាន់ក្រសោបដោយការថ្នាក់ថ្នមបីដូចជាចង់ផ្ដល់នូវកម្លាំងចិត្តអោយគេ
«មិនអីទេណា!! បើឯងមិនចង់ប្រាប់ក៏មិនអីដែរ»ស្រប នឹងសម្ដីជុងហ្គុកក៏អោនផ្ដិតស្នាមថើបលើខ្នងដៃទាំង សងខាងរបស់រាងតូចពីរខ្សឺតប្រៀបដូចជាចង់ធ្វើជា ដើមហេតុមួយដែលធ្វើអោយចិត្តនិងបេះដូងរាងតូចស្ងប់
«មិនទេអីជុង!! លោកគឺប្រៀបដូចជាអាណាព្យាបាលខ្ញុំម្នាក់យ៉ាងអញ្ចឹងដូច្នេះលោកសាកសមនឹងដឹងរឿង រ៉ាវគ្រប់យ៉ាងទាក់ទងពីអ្នកដែលរស់នៅក្រោមការមើ លថែរបស់លោក»
«ហើយណាមួយខ្ញុំក៏មិនដឹងជាលាក់បាំងរឿងនេះធ្វើ អ្វីដែរជាពិសេសចំពោះលោកខ្ញុំគិតថាវាគ្រាន់តែជា រឿងទូទៅតែប៉ុណ្ណោះគ្មានអ្វីធំដុំទេ»ស្រដីចប់ស្នាមញ ញឹមស្រាលស្រទន់ក៏ផុសឡើងមកតាមក្រោយនៅ លើផ្ទៃមុខស្រស់ស្អាតនោះជាហេតុបណ្ដាលអោយជុងហ្គុកឃើញស្នាមញញឹមមួយនោះហើយបីដូចជាខ្លួនកំពុងឃើញនូវភាវៈមានជីវិតដែលរស់រាននៅលើឋានសួគា~នាយមិនចង់លាក់ទេថានាយពិតជាស្រ លាញ់ស្នាមញញឹមមួយនេះខ្លាំងណាស់
«ថេយ៍ហា៎!! បើសិនជាឯងមានអារម្មណ៍មិនស្រណុកឬក៏មិនល្អក្នុងការចែករំលែករឿងនេះអោយយើងដឹងឯងមិនបាច់ក៏បានណា, យើងមិនបង្ខិតបង្ខំទេនៅពេ លណាឯងត្រៀមចិត្តក្នុងការបើកចំហអោយយើងដឹងហើយចាំពេលនោះឯងប្រាប់យើងមក»បន្ទាប់ពីលឺពា ក្យសម្ដីផ្អែមលួងលោមប្រលោមចិត្តចេញពីជុងហ្គុក រួចថេយ៉ុងអត់មិនបាននឹងញញឹមស្របនឹងខ្លួនក៏មិនអាចហាមឃាត់បេះដូងដែលលោតរង្គោះរង្គើពេញ ខ្លួនប្រាណដោយសារតែគេមានអារម្មណ៍ថាញាប់ ញ័រជាមួយពាក្យពេជន៍របស់នាយ
«ខ្ញុំសម្រេចចិត្តហើយថាខ្ញុំនឹងប្រាប់លោកពេលនេះហើយដូចដែលខ្ញុំនិយាយអញ្ចឹង, វាមិនមែនជារឿងអ្វីធំដុំឡើយ»និយាយចប់រាងតូចក៏បន្ធូរខ្យល់ដង្ហើមចេ ញមួយខ្សាវមុននឹងចាប់គិតរឿងដែលបានកើតឡើងមកលើគេកាលពី ១០ ឆ្នាំមុន
KAMU SEDANG MEMBACA
The Love Of My Life
Romansa"ជីវិតមួយនេះប្រៀបបានទៅនឹងចង្កៀងគ្មានពន្លឺនៅពេលដែលគ្មានវត្តមានកុលាបសរបស់បង-ជុងហ្គុក"