<ភាគ៩>
_ក្រោយពីធ្វើដំណើរមកពីផ្ទះអស់ប្រមាណជា ២០ នាទីជាងមកពេលនេះជុងហ្គុកក៏បានមកដល់ការិយា ល័យធ្វើការរបស់ខ្លួនទាំងយួរនូវចិត្តធ្ងន់កណ្ដុកស្មុគ ស្មាញជាមួយនឹងរឿងរ៉ាវរវាងខ្លួននិងម៉ាក់ខ្លួនមកជា មួយ
«ប៊ីន!! ចូលមកជួបយើងមួយភ្លែត»រាងសង្ហារចុចប៊ូតុងក្រហមលើម៉ាសុីនអេឡិចត្រូនិចទំនើបក្បែរដៃហៅកូនចៅជំនិតរបស់ខ្លួនអោយចូលមកជួបដើម្បីចង់ពិភា ក្សារឿងខ្លះក្រោយពីមុននេះខួរក្បាលនាយបែកឆ្វេងគិតដល់រឿងកុលាបសរបស់នាយនិយាយប្រាប់កាល ពីយប់មិញ
_មិនជាយូរប៉ុន្មានរាងសង្ហាររបស់ប៊ីនក៏បានមកឈរ ទល់មុខតុធ្វើការរបស់ជុងហ្គុកស្របនឹងក្បាលក៏អោនចុះគោរពគំនាបដាក់អ្នកជាចៅហ្វាយយ៉ាងសមគួរ
«ចៅហ្វាយ!! ហៅខ្ញុំមកនេះមានការអ្វីទាន?»
«យើងមានរឿងចង់អោយឯងធ្វើ»
«រឿងអ្វីទៅបាទ? ខ្ញុំរងចាំធ្វើតាមអ្វីដែលចៅហ្វាយ ប្រាប់គ្រប់យ៉ាង»
«ហឹម!!! ឯងជួលអ្នកជំនាញម្នាក់អោយគេហ៊ែកចូល ប្រពន្ធ័កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវសាធារណៈព្រោះ ថាយើងចង់អោយគេឆែកមើលព្រឹត្តិការណ៍គ្រោះ ថ្នាក់ចរាចរណ៍មួយដែលកើតឡើងកាលពី ១០ ឆ្នាំ
មុន»«អៅ...គ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនករណីខ្លាំងណាស់កាលពី ១០ ឆ្នាំមុនតើទៅរកឯណាអស់ទៅចៅហ្វាយ»
«គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាយប់តាម ដងផ្លូវទៅកាន់ខេត្តដេហ្គូ, វាជាគ្រោះថ្នាក់ចរាចរណ៍ រវាងឡានតាក់សុីននិងឡានដឹកទំនិញខ្នាតធំមួយដែ លបើកមកពីទិសដៅបញ្រ្ចាសពីឡានតាក់សុីនោះ យើងចង់អោយឯងឆែកហើយវែករកអត្តសញ្ញាណ ជនល្មើសដែលបើកបុកឡានតាក់សុីនោះមកអោយ យើង»
«ឆែកតែកាមេរ៉ាដែលដាក់តាមដងផ្លូវទៅកាន់ខេត្តដេហ្គូទៅបានហើយ, មិនថាករណីគ្រោះថ្នាក់ចរា ចរណ៍តាមដងផ្លូវនោះកាលពី ១០ ឆ្នាំមុនមានច្រើនសន្ធឹកប៉ុណ្ណាទេឯងត្រូវតែយកអ្វីដែលយើងចង់បានមកអោយយើង»
«ហេតុអ្វីចៅហ្វាយមិនទៅប្ដឹងប៉ូលីសអោយស៊ើបមើ លតែម្ដងទៅចាំបាច់អីជួលអ្នកជំនាញអោយហ៊ែកចូលប្រពន្ធ័កាមេរ៉ាតាមផ្លូវធ្វើអី? វាយូរការណាស់ចៅ ហ្វាយ»
YOU ARE READING
The Love Of My Life
Romance"ជីវិតមួយនេះប្រៀបបានទៅនឹងចង្កៀងគ្មានពន្លឺនៅពេលដែលគ្មានវត្តមានកុលាបសរបស់បង-ជុងហ្គុក"