<ភាគ៧>
_លុះដល់មេឃប្រែទៅជាបាក់ងងឹតជុងហ្គុកដែលសម្ងំនៅជាមួយថេយ៍ក្នុងផ្ទះតូចមួយព្រឹកវាល់ល្ងាចនោះក៏ ដាច់ចិត្តត្រឡប់ទៅកាន់ភូមិគ្រឹះខ្លួនវិញក្រោមការដេ ញរបស់ថេយ៉ុងព្រោះតែនាយតូចមិនអាចទ្រាំនៅក្រោមទ្រនំជាមួយមនុស្សប្រុសដែលធ្វើអោយបេះ ដូងគេលោតញាប់មិនលួសមួយវិនាទីបានតទៀតទេ បើមិនអញ្ចឹងគេច្បាស់ជាអៀនស្លាប់មិនខានដោយ សារតែជុងហ្គុកនាយមិនមែននៅស្ងៀមឯណា ពាក្យ សម្ដីបេះបួយកាយវិការស្និតស្នាលរបស់នាយជាភាពទាក់ទាញមួយដែលអាចអូសទាញកុលាបសតូចរូប ស្អាតអោយធ្លាក់ចូលអន្លង់ស្នេហ៍បានភ្លាមៗដោយមិន បាច់បង្ខំដូច្នេះចៀសវាងលង់ខ្លួនជ្រៅក្នុងសមុទ្រស្នេ ហ៍ថេយ៍មានតែដាច់ចិត្តបង្ខំខ្លួនឯងអោយដេញជុងហ្គុកទៅផ្ទះ
«ថេយ៍!! នេះក៏មិនទាន់យប់ជ្រៅណា...យើងសុំនៅ បន្តិចទៀតមកណា»សម្លេងរអ៊ូរង៉ូវៗដូចជាសត្វឃ្មុំរបស់ជុងហ្គុកបានសូរឡើងខណៈកាយមាំក៏ត្រូវរាងតូចអូសមកដល់ខាងមុខផ្ទះបាត់ទៅហើយ
«មិនទាន់យប់ជ្រៅសម្រាប់លោកជុងតែយប់ជ្រៅសម្រាប់ខ្ញុំណា..ខ្ញុំចង់សម្រាក»រាងតូចព្យាយាមរក លេសមកដោះសារដើម្បីចាក់មនោគតិជុងហ្គុកយ៉ាង ណាអោយនាយបានទៅវិញ
«ថេយ៍អាចសម្រាកបានតើ វត្តមានរបស់យើងនៅ ទីនេះដូចជាមិនប៉ះពាល់ដល់ថេយ៍ទេត្រូវទេ?»នាយកម្លោះអោនវឹបទៅជិតរាងតូចដែលមានកម្ពស់ទាប នោះមុននឹងញោចស្នាមញញឹមចុងមាត់ឡើងក្រោយ ពីឃើញថ្ពាល់ទាំងសងខាងរបស់ថេយ៉ុងឡើងពណ៌ផ្កាឈូក
«វាមិនប៉ះពាល់ទេតែខ្ញុំមិនអាចសម្រាកបានបើសិនជា លោកនៅទីនេះទាំងដែលលោកមិនទាន់សម្រាកដែរ នោះ»
«អរ៎...មិនអីទេបើឯងមិនអាចសម្រាកបាននៅពេលដែលយើងមិនទាន់សម្រាកនោះពួកយើងអាចសម្រា កជាមួយគ្នាបានណា...ម៉ោះ»ស្របនឹងសម្ដីជុងហ្គុក ក្រសោបដៃរាងតូចជាប់បម្រុងនឹងអូសគេចូលទៅក្នុងផ្ទះវិញប៉ុន្តែថេយ៉ុងឃាត់នាយជាប់
«មិនមែនបែបនេះទេលោកជុង ហ៊ើយ!!តើខ្ញុំគួរពន្យ ល់លោកយ៉ាងម៉េចអោយយល់ទៅ»រាងតូចត្អូញត្អែរទាំងមាត់ស្រួចៗធ្វើអោយរាងក្រាស់ជុងហ្គុកអស់សំ ណើចនឹងកាយវិការរបស់គេ តាមពិតនាយយល់គ្រប់ យ៉ាងដែលថេយ៉ុងនិយាយមុននេះគ្រាន់តែនាយចង់ញ៉ោះគេលេងប៉ុណ្ណោះព្រោះពេលដែលនាយញ៉ោះគេនោះគេមិនអាចលាក់បាំងនូវថ្ពាល់ក្រហមដ៏គួរអោ យស្រលាញ់ពីជុងហ្គុកបានទេវាជាចំណុចមួយដែលជុងហ្គុកញ៉ោះថេយ៍ព្រោះចង់ឃើញភាពគួរអោយស្រ លាញ់របស់ថេយ៍នោះអី

YOU ARE READING
The Love Of My Life
Romance"ជីវិតមួយនេះប្រៀបបានទៅនឹងចង្កៀងគ្មានពន្លឺនៅពេលដែលគ្មានវត្តមានកុលាបសរបស់បង-ជុងហ្គុក"