"និស្ស័យ"

1.6K 87 0
                                    

<ភាគ១>

_សម្លេងសត្វស្លាបយំកំឡុងពេលដែលចេញរកចំណី បានលាន់ឡើងយ៉ាងត្រហឹងអឺងកងតាមដងវិថីដ៏សែនស្ងាត់ជ្រងំក្នុងយប់យន់មួយដែលងងឹតសូន្យស្លុងមាន តែពន្លឺព្រៀកៗដែលទទួលបានមកពីកាយចន្ទដែលកំ ពុងរះឡើងខ្ពស់ហួសមេឃជាមួយនឹងរស្មីរបស់ដួងតា រាជាច្រើនដួងដែលរះអមលម្អលើកសម្រស់ចន្ទអោយកាន់តែមានភាពស្រស់ស្អាត។ ពិភពលោកទាំងមូលគន់មើលទៅហាក់បីដូចជាស្រស់ស្អាតខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នានាពេលនេះតែសម្រាប់ក្មេង ប្រុសកាយតូចស្ដើងប្រៀបដូចជាមនុស្សស្រីវ័យប្រ មាណ ២០ ឆ្នាំនេះវាមិនស្រស់ត្រកាលដូចអ្នកឯទៀតគិតទេ ពិភពលោកមួយនេះវាពិតជាឃោរឃៅនិងអយុត្តិធម៌ខ្លាំងណាស់សម្រាប់រាងតូចម្នាក់នេះ ជីវិតគេពេលនេះកំពុងតែផ្សងព្រេងនៅកណ្ដាលសមុទ្រធំ ល្វឹងល្វើយមានតែភាពអាប់អួរខ្មួរខ្មាញ់ព្រមទាំងផ្សែងអព្ទ័ដ៏ខ្មៅងងឹតបំបិទបំបាំងភ្នែកទាំងគូរបស់គេមិនបើក ឱកាសអោយគេបានឃើញពិភពលោកពណ៌សុីជម្ពូរ ពិភពដ៏ស្រស់ស្អាតដូចមនុស្សទូទៅគេឃើញ។

«អ្ហឹក ជួយ អ្ហឹក»រាងតូចស្ដើងត្របាញ់ជើងរត់ទាំងទឹក ភ្នែកនៅលើដងវិថីស្ងាត់ជ្រងំស្រែករកជំនួយខណៈដៃទាំងគូលើកឡើងរាវទៅលើខ្យល់អាកាសហាក់បី ដូចជារកទិសដៅបន្តទៅមុខ

«អាក្មេងខ្វាក់!! ឯងគិតថាឯងគេចផុតពីយើងឬ?» សម្លេងមាំទាំរបស់បុរសមាឌធំម្នាក់ដែលរត់តាមរាងតូចពីក្រោយនោះបានសូរឡើងបង្កជាការភ័យខ្លាចដល់រាងតូចពិការភ្នែកមួយរូបដែលកំពុងស៊ូត្រដាប ត្រដួសរត់លើផ្លូវទាំងដែលភ្នែកមើលមិនឃើញមិន ដឹងថាខ្លួនគេទៅដល់ទីណាហើយទេ

«អ្ហឹក ជួយផង អ្ហឹក នរណាក៏បានមកជួយខ្ញុំផង អ្ហឹក» ទោះជាខ្លួនមើលមិនឃើញយ៉ាងណាក៏ប្រឹងពុះពាររត់ទៅមុខអោយកាន់តែលឿនតាមដែលអាចធ្វើបាន

ព្រូស«រត់សុខៗកាយតូចក៏ពន្ធ័ជើងទាំងគូដួលខ្ពោកទៅលើកម្រាលដីមួយទំហឹងធ្វើអោយអាប្រុសដែលរត់តាមគេពីក្រោយមុននេះញោចស្នាមញញឹមចុង មាត់ដើរសន្សឹមៗមករកកាយតូចដែលកំពុងរាវដៃចុះ ឡើងរកមើលទីពឹងសម្រាប់ទប់ខ្លួនអោយងើបឈរឡើង»

The Love Of My LifeWhere stories live. Discover now