"ឯងប្រៀបដូចជាថ្នាំរម្ងាប់អារម្មណ៍"

418 51 1
                                    

<ភាគ៦>

_រាងក្រាស់ជុងហ្គុកបោះជំហានឈានជើងដើរទៅ មុខទាំងជើងដែលមានទម្ងន់ទាំងគូទន្រ្ទាំមិនឈប់នៅ លើឥដ្ឋការ៉ូសឹងតែផុងចុះទៅដល់បាតដីដោយកាយខ្ពស់ឆ្ពោះដំណើរចូលទៅក្នុងហាងលក់ពេជ្ររបស់អ្នក ម្ដាយជាមួយនឹងទឹកមុខបង្ហាញពីភាពធុញទ្រាន់ក្រម៉ក់ក្រមូវមួរម៉ៅក្នុងចិត្តជាខ្លាំងជាហេតុបណ្ដាលអោយបុ គ្គលិកដែលជាអ្នកធ្វើការនៅក្នុងហាងរហ័សឈ្ងោកក្បាលគោរពវត្តមានរបស់ជុងហ្គុកទាំងបបូរមាត់ញ័រ ចំប្រប់បៀមនូវភាពភ័យខ្លាចជាប់ខ្លួនគ្រប់គ្នាមិនមាន នរណាហ៊ានប្រហើនងើបមុខឡើងប្រឈមជាមួយនឹងជុងហ្គុកដែលអារម្មណ៍របស់គេពេលនេះស្ថិតនៅខ្សែដែននៃកំហឹងទេ

«ម៉ាក់នៅឯណា?»ជុងហ្គុកសម្លុតសួរបុគ្គលិកស្រីម្នាក់ ដែលមានមាឌតូចជាងខ្លួនដល់ទៅ ២ ដងដោយស ម្លេងកាចដូចខ្លាគ្រហឹមធ្វើអោយនាងរញីរញ័រមួយតួ ខ្លួនហើបបបូរមាត់តបទៅគេដោយក្បាលនៅអោនចុះនៅឡើយ

«ថៅកែ..ស្រី...នៅក្នុង..ការិយាល័យរបស់គាត់... អ្នកប្រុស»ទម្រាំតែបញ្ចប់មួយប្រយោគអ្នកឈរស្ដាប់ នោះតាមស្ដាប់ពាក្យនីមួយៗសឹងតែប្រេះទ្រូងបែកជា ពីរដោយសារនាងត្រដិតអណ្ដាតគ្រលាស់ពាក្យមួយៗចេញមកសុីពេលអស់រាប់នាទី

_មិនបង្អង់យូរជុងហ្គុកក៏បោះជំហានវែងៗសម្ដៅទៅ កាន់ការិល័យរបស់អ្នកម៉ាក់ដែលសាងឡើងនៅជាន់ ទី ១ នៃហាងពេជ្រទាំងមូលនេះ

#ការិយាល័យ

_ជុងហ្គុកប្រើដៃមាំទាំរបស់ខ្លួនបើកទម្លុះទ្វារការិយា ល័យចូលទៅដោយមិនបានសុំការអនុញ្ញាតអ្វីទាំង អស់ពីអ្នកខាងក្នុងជាមូលហេតុដែលធ្វើអោយម៉ាក់ជុងហ្គុកដែលកំពុងឈរនិយាយការងារជាមួយបុគ្គលិកឌីស្សាញម៉ូតពេជ្រនោះភ្ញាក់ក្រញាងផ្អើលជាមួយវត្តមានរបស់កូនប្រុសបណ្ដូលចិត្ត

«ជុង!! ម៉េចក៏គ្មានសុជីវធម៌បែបនេះ?»

«ខ្ញុំមានរឿងចង់និយាយជាមួយម៉ាក់»ជំនួសដោយការតបតសំណួររបស់ម៉ាក់កម្លោះជុងក៏ស្រដីប្រយោ គមួយឡើងផ្ទុយអ្វីដែលម៉ាក់សួរ

_លោកស្រីចនងាកទៅសម្លឹងមុខបុគ្គលិកហាក់បីដូច ជាចង់បញ្ជាអោយគេចេញទៅព្រោះគាត់ត្រូវការពេល វេលាសំណេះសំណាលជាមួយកូនប្រុសម្នាក់នេះឯបុគ្គលិកនោះកាលបើទទួលញាណដឹងថាលោកស្រីបញ្ជាអោយចាកចេញហើយគេក៏មិនហ៊ាននៅត្រេង ត្រាងរហ័សអោនគំនាបលាថៅកែស្រីរួចត្របាញ់ជើងដើរចេញពីទីនោះដោយមិនភ្លេចទាញទ្វារបិទអោយបានត្រឹមត្រូវ

The Love Of My LifeWhere stories live. Discover now