'អារម្មណ៍ប្រចណ្ឌ័'

521 68 6
                                    

<ភាគ១១>

_រាងតូចហាក់បីដូចជាស្រឡាំងកាំងធ្វើអ្វីមិនចេញ ក្រោយពីជុងហ្គុកចាប់គេថើបភ្លាមៗដោយមិនព្រមអោយសញ្ញាអោយគេបានត្រៀមចិត្តជាមុនអ្វីបន្តិចសោះប៉ុន្តែដោយសារការថើបដ៏សែនថ្នាក់ថ្នមរបស់ជុងហ្គុកមកកាន់គេធ្វើអោយថេយ៉ុងអត់មិនបាននឹងធ្លាក់ខ្លួនទៅតាមការល្បួងរបស់អ្នកម្ខាងទៀតហើយចុងក្រោយគេក៏ចាញ់ច្រាបក្រោមគំនាបរបស់ជុងហ្គុក បិទភ្នែកទាំងគូទទួលយកស្នាមញញឹមមួយនោះទាំងក្ដីពេញចិត្តស្របនឹងដៃទាំងគូក៏លើកទៅអោប.កអ្នក ម្ខាងទៀតយ៉ាងជាប់កំឡុងពេលដែលគេកំពុងតបត ស្នាមថើបទៅអ្នកម្ខាងទៀត

_ដោយសារតែម្នាក់ៗអស់ខ្យល់រកដង្ហើមមកដកមិន ឃើញតាមរយៈការថើបនោះ ពួកគេក៏រហ័សដកបបូរ មាត់ចេញពីគ្នាដកដង្ហើមទាំងហត់គឃូស

«លោក...ស្នាម-ស្នាមថើបដំបូងរបស់ខ្ញុំ?»ក្រោយពី សម្រួលដង្ហើមបានអោយដំណើរការក្នុងចលនាប្រ ក្រតីហើយរាងតូចក៏នឹកឃើញដល់រឿងដែលកើត ឡើងមុននេះមុននឹងលើកដៃទៅអង្អែលបបូរមាត់រប ស់ខ្លួនថ្នមៗស្របនឹងផ្ទៃមុខក៏ឡើងក្រហមក្រោយពី ដឹងថាម្ចាស់នៃស្នាមថើបដំបូងរបស់គេជា ជុងហ្គុក... ជាមនុស្សប្រុសដែលគេស្រលាញ់

«យ៉ាងម៉េចឬ?»ស្របនឹងសម្ដីជុងហ្គុកក៏អោនផ្អឹបថ្ងាសរបស់នាយជាមួយនឹងថ្ងាសរបស់អ្នកម្ខាងទៀតបបូរ មាត់ក៏ញញឹមញញែមមិនឈប់ក្រោយពីដឹងថាខ្លួនគឺ ជាអ្នកដំបូងដែលឆក់ស្នាមថើបលើបបូរមាត់គួរអោយ ស្រលាញ់មួយនោះ

«លោក..លោកគួរណាតែប្រាប់ខ្ញុំមុនថាលោកថើបខ្ញុំ»ដោយសារតែអៀនពេករៀបពាក្យមិនត្រូវភ្លេច ភ្លាំងអស់នូវស្មារតីទាំងដែលមុននេះគេខ្លួនឯងជាអ្នកអនុញ្ញាតអោយនាយថើបគេសោះ

«ក្រែងយើងសុំហើយតើមិនអញ្ចឹង»ជុងហ្គុកស្រដីឡើ ងទាំងខំទប់សំណើចនៅពេលឃើញរាងតូចឈ្ងោក មុខចុះលាក់នូវចំណុចក្រហមព្រឿងៗដែលឡើងរាត ត្បាតពាសពេញថ្ពាល់ប៉ោងៗក្រពុំដូចជានំប៉ាវរបស់ គេឃើញហើយសែនគ្រឺតក្នាញ់ចង់តែខាំអោយដាច់ទេ

«តែលោកក៏គួរណាតែព្រមានខ្ញុំមុនដែរថាលោកនឹងថើប...មាត់របស់ខ្ញុំ...»ដល់ចុងប្រយោគគេក៏បន្ថយសម្លេងទៅជាខ្សោយវិញជាហេតុបណ្ដាលអោយជុង ហ្គុកទប់មិនជាប់ក៏ធ្លោយសំណើចចេញមក

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 21, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

The Love Of My LifeDonde viven las historias. Descúbrelo ahora