<ភាគ៣>
_រាងក្រាស់ជុងហ្គុកបានដឹកដៃរាងតូចចូលមកដល់ខាងក្នុងផ្ទះស្របពេលដែលនាយក៏ចាប់សង្កត់ស្មាថេ យ៉ុងអោយអង្គុយទៅលើសាឡុងព្រោះនាយចង់សួរ នាំថេយ៉ុងសិនថាតើគេចង់ទៅស្គាល់កន្លែងណាមុនក្នុងផ្ទះនេះ
«ឯងចង់ស្គាល់កន្លែងមួយណាមុន?»
«តើលោកអាចរៀបរាប់ពីផ្ទះនេះអោយខ្ញុំស្ដាប់បានទេ?»មិនត្រឹមតែមិនឆ្លើយសំណួរជុងហ្គុកទេតែថេ យ៉ុងបែរជាសួរត្បកទៅកាន់នាយវិញ
«ផ្ទះនេះជាផ្ទះឈើមួយជាន់មានទំហំតូចល្មម ក្នុងផ្ទះមានបន្ទប់គេងមួយ បន្ទប់ទឹកពីរ ចង្រ្កាន្តបាយមួយ និង កន្លែងទទួលភ្ញៀវមួយបើយើងដើរទៅស្ដាំដៃនៃផ្ទះនេះចម្ងាយប្រហែលជា ៣០ ម៉ែត្រវាមានស្រះទឹកតូច មួយតែកាលបើឯងមករស់នៅទីនេះយើងនឹងអោយគេយកប៉ារ៉ាស់មកបាំងខ្លាចឯងដើរផ្ដេសផ្ដាសធ្លាក់ ទឹក»
«ស្ដាប់មើលទៅផ្ទះនេះស្អាតខ្លាំងណាស់»
«ត្រូវហើយវាស្អាតខ្លាំងណាស់!! អឹម..យើងសួរឯង ម្ដងទៀតតើឯងចង់ទៅស្គាល់កន្លែងណាមុន?»
«គឺ..បន្ទប់គេង»
«តោះអញ្ចឹងយើងនឹងនាំឯងទៅស្គាល់ហើយទម្លាប់ ខ្លួនជាមួយវាណា»ស្របនឹងសម្ដីជុងហ្គុកក៏កាន់ដៃថេយ៉ុងហើយនាំគេដើរទៅកាន់បន្ទប់គេងដែលមាន ទំហំធំល្មមអាចគេងម្នាក់ឯងបាន
_ក្នុងបន្ទប់គេងនេះមានបន្ទប់ទឹកផ្ទាល់ខ្លួនមួយ មានគ្រែឈើមួយដោយមានពូកក្រាស់ពីលើ វាបានតែស ម្រាប់មនុស្សម្នាក់គេងតែប៉ុណ្ណោះក្បែរខាងស្ដាំគ្រែមានបង្អួចកញ្ចក់មួយដែលយើងអាចមើលធ្លុះដល់ទេសភាពនៃស្មៅខ្ចីៗពណ៌ខៀវស្រងាត់ដែលដុះនៅខាងក្រោយផ្ទះនេះឯនៅចុងជើងជាប់ជញ្ជាំងមានទូរឈើដាក់សៀវភៅនិងតុកៅអីសម្រាប់អង្គុយរៀនឬផឹកកាហ្វេមើលទេសភាពតាមមាត់បង្អួចនិយាយរួមទៅរចនាបទបន្ទប់នេះគឺច្នៃឡើងមកយ៉ាងសាមញ្ញបំ ផុតតែបង្កប់នូវភាពទាក់ទាញបើទាយមិនខុសវាជារស និយមរបស់មនុស្សដូចជាថេយ៉ុង
_ជុងហ្គុកនាយបាននាំថេយ៉ុងដើរជុំវិញបន្ទប់គេងណែ នាំអោយគេស្គាល់ពីទិសតំបន់បន្ទប់អោយច្បាស់ក្រោយមកនាយក៏នាំថេយ៉ុងទៅស្គាល់កន្លែងផ្សេងៗ ដែលនៅក្នុងផ្ទះនេះអោយរាងតូចទម្លាប់ជាមួយបរិ វេណខាងក្នុងផ្ទះសព្វកន្លែងដល់ថ្នាក់រាងតូចចាំគ្រប់កន្លុកកន្លៀតទាំងអស់គ្មានសល់ចន្លោះទើបជុងហ្គុកនាំថេយ៉ុងមកអង្គុយលើសាឡុងវិញដោយចាក់ទឹកមួយកែវមុននឹងហុចអោយគេផឹក
CZYTASZ
The Love Of My Life
Romans"ជីវិតមួយនេះប្រៀបបានទៅនឹងចង្កៀងគ្មានពន្លឺនៅពេលដែលគ្មានវត្តមានកុលាបសរបស់បង-ជុងហ្គុក"