"កុលាបស"

490 56 0
                                    

<ភាគ២>

_ពេលវេលាថ្ងៃថ្មីបានឈានចូលមកដល់ស្របពេលដែលជុងហ្គុកម្ចាស់ភូមិគ្រឹះទាំងមូលរូតរះងើបរៀបចំ ខ្លួនហើយយ៉ាងស្អាតបាតគម្រោងថាថ្ងៃនេះនាយនឹង នាំថេយ៉ុងទៅកន្លែងរស់នៅថ្មីដែលមានផាសុខភាព និងសុវត្ថិភាពបំផុត។ នាយសង្ហារកាលបើរៀបចំខ្លួនហើយគេក៏បោះជំហានចាកចេញពីបន្ទប់គេងសម្ដៅ ទៅកាន់បន្ទប់ថេយ៉ុងដើម្បីមើលថារាងតូចរៀបចំខ្លួនហើយឬនៅ

តុក តុក«ក្រញង់ដៃមាំក៏លើកឡើងគោះទៅលើទ្វារ បន្ទប់របស់ថេយ៉ុងថ្នមៗផ្ដល់នូវសញ្ញាអោយអ្នកខាង ក្នុងជាមុន»

«ចូលមក»ជុងហ្គុកបើកទ្វារចូលទៅខាងក្នុងកាលបើ លឺថេយ៉ុងស្រែកអនុញ្ញាតហើយ

_នាយឈានជើងចូលទៅខាងក្នុងបន្ទប់រំពៃរកមើលរាងតូចក៏ឃើញថាថេយ៉ុងងើបអង្គុយឆ្ងក់លើគ្រែទាំងខ្លួនមិនទាន់ងូតទឹកនៅឡើយជាហេតុធ្វើអោយជុងហ្គុកជ្រួញចិញ្ចើមមិនពេញចិត្តកាលបើនាយយប់មិញខំ ប្រាប់រួចហើយថាអោយរៀបចំខ្លួនចាំនាយតែមើលថេយ៉ុងពេលនេះចុះបែរជាអោយនាយជាអ្នកចាំគេ ទៅវិញ

«ថេយ៉ុង!! យើងអោយឯងរៀបចំខ្លួនចាំយើងមុនមិនអញ្ចឹង?»

«គឺ..គឺសុំទោស..តែខ្ញុំមិនដឹងបន្ទប់ទឹកនៅខាងណាទេ ព្រោះបន្ទប់នេះថ្មីសម្រាប់ខ្ញុំ ខ្ញុំមិនទាន់ទម្លាប់ជាមួយវា»រាងតូចឈ្ងោកមុខចុះពោលពាក្យសុំទោសគេតិចៗទាំងអារម្មណ៍ដឹងខុស មិនមែនគេមិនដឹងទេថាជុងហ្គុកអោយគេរៀបចំខ្លួនចាំនាយមុនតែបើខ្លួនគេមិនទាំងស្គាល់ទិសតំបន់បន្ទប់នេះច្បាស់លាស់ផងតើអោយគេរាវរកយ៉ាងម៉េចវរៗដើរដល់រានហាលជ្រមិលធ្លាក់ ពីលើហ្នឹងបាក់.កស្លាប់ទៅគិតយ៉ាងម៉េច? គេមិនហ៊ាន ប្រថុយឡើយ~

«មែនហើយយើងភ្លេចគិតថាឯងមើលមិនឃើញ» ពេលនេះជុងហ្គុកចង់តែដាល់កញ្ចប់មាត់ខ្លួនឯងដែល មុននេះមួរម៉ៅស្ដីបន្ទោសអោយរាងតូចទាំងដែលដឹងហើយឃើញហើយក៏លឺហើយដែរថាថេយ៉ុងគេពិការ មើលមិនឃើញ

«យើងសុំទោស»ជុងហ្គុកហាស្ដីឡើងមុននឹងចូលទៅត្រកងកាយតូចបីឡើងជាហេតុបណ្ដាលអោយរាងតូចភ្ញាក់ព្រើតធ្វើខ្លួនមិនត្រូវព្រោះសុខៗនាយក៏ចូល មកបីគេឆៅៗមិនអោយសញ្ញាមុន

The Love Of My LifeWhere stories live. Discover now