<ភាគ៥>
_ក្រោយពីញ៊ាំអាហារពេលល្ងាចជាមួយគ្នារួចជុងហ្គុកនិងថេយ៉ុងក៏មកអង្គុយក្បែរគ្នានៅលើសាឡុងដោ យម្នាក់កំពុងផ្ដោតអារម្មណ៍ទៅលើការងារដែលមិន ទាន់បង្ហើយយ៉ាងស្វិតស្វាញឯម្នាក់ទៀតក៏អង្គុយរាយ កុលាបសចេញពីបាច់ដើម្បីរៀបចំវាដាក់ក្នុងថូផ្កាលម្អលើកសម្រស់និងសោភណ័ភាពបរិវេណខាងក្នុងផ្ទះទាំងមូលអោយកាន់តែស្រស់ត្រកាលនិងរុំពទ្ធ័ដោយក្លិនផ្កាដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន
«ជុងហ្គុក!!»សុខៗរាងតូចក៏ហៅអ្នកម្ខាងទៀតជាហេ តុបណ្ដាលអោយជុងហ្គុករហ័សដកកែវភ្នែកចេញពីកុំព្យូទ័រងាកទៅមើលអ្នកដែលអង្គុយក្បែរខ្លួន
«ហឹម?? ឯងត្រូវការអី?»
«នេះលោកមិនទាន់ត្រឡប់ទៅវិញទៀតឬ?»
«ចាំបង្ហើយការងាររួចរាល់សិនចាំយើងត្រឡប់ទៅ វិញ»
«តែតាមដឹងពេលនេះវាយប់ជ្រៅហើយណា តើពេល នេះម៉ោងប៉ុន្មានហើយ?»
«ម៉ោង ៩ ជាងហើយ»
«ស្លាប់ហើយនេះយប់ណាស់ទៅហើយលោកគួរតែត្រឡប់ទៅភូមិគ្រឹះវិញទៅ»
«នេះកំពុងដេញឬយ៉ាងម៉េចនៀក៎?»នាយដកកុំព្យូទ័រចេញពីភ្លៅមុននឹងរំកិលខ្លួនខិតទៅជិតកាយតូចយ៉ាង ស្និតស្នាលជាហេតុធ្វើអោយថេយ៍ត្រូវរហ័សដកខ្លួនចេញរក្សាគម្លាតព្រោះតែមុននេះនាយមកជិតគេពេកហើយ
«មិន..មិនបាន..មិនបានដេញទេគ្រាន់តែខ្លាចថាលោ កនឹងត្រូវក្រោកទៅធ្វើការយឺតយ៉ាវនៅថ្ងៃស្អែក»
«យើងធ្លាប់នៅដល់ពាក់កណ្ដាលអាធ្រា្រតឯណោះមិនឃើញថាកើតអីផងយើងក្រោកទៅធ្វើការបានធម្មតា»
«ធ្វើអញ្ចឹងមិនបានទេវាអាចនឹងប៉ះពាល់ដល់សុខភាព លោកណាហើយណាមួយវាក៏យប់ជ្រៅណាស់ទៅ ហើយតាមផ្លូវស្ងាត់ណាស់ប្រយត្ន័មានគ្រោះថ្នាក់» នាយតូចដកដៃចេញពីការរៀបចំផ្កាកុលាបមុននឹងរាវដៃទៅរកជុងហ្គុកហាក់បីដូចជាចង់តឿននាយអោយទៅវិញព្រោះវាយប់ហើយតាមផ្លូវវាស្ងាត់ណាស់គេខ្លាចថាអាចនឹងមានរឿងមិនល្អកើតឡើងលើជុងហ្គុក
ESTÁS LEYENDO
The Love Of My Life
Romance"ជីវិតមួយនេះប្រៀបបានទៅនឹងចង្កៀងគ្មានពន្លឺនៅពេលដែលគ្មានវត្តមានកុលាបសរបស់បង-ជុងហ្គុក"