គូរដណ្តឹងឥតព្រៀង🥀 Episode 1

1.8K 100 0
                                    


       នារាត្រីយប់ស្ងាត់នៅតាមដងផ្លូវមានសភាពស្ងាត់ជ្រងំ
គ្មានឡានឬតាក់ស៊ីឆ្លងកាន់អ្វីទាំងអស់មានតែអំពូលភ្លើងពណ៌សខ្ពស់ៗសម្រាប់បំភ្លឺដល់អ្នកដែលបានធ្វើដំណើរកាត់នោះ។
      សំណើបជើងមួយៗដែលដើរតែម្នាក់ឯងនៅតាមដងផ្លូវ
ដែលមានសភាពស្ងប់ស្ងាត់គួរឲ្យខ្លាចនោះក្នុងចិត្តព្យាយាម
បួងសួងឲ្យឆាប់ដល់ផ្ទះឆាប់ៗព្រោះគេមានអារម្មណ៍ថាទីនេះកាន់តែស្ងាត់កាន់តែព្រឺព្រួចសូម្បីតែតាក់ស៊ីមួយក៏គ្មាន...
នាយតូចស្បែកសកម្ពស់ទាបល្មមសក់ពណ៌ខ្មៅព្យាយាម
លើកដៃឪបខ្លួនព្រោះតែភ័យខ្លាចនឹងអាកាសធាតុពេលយប់។ នាយតូចដើរទៅមុខទាំងដំណក់ទឹកភ្នែកស្រក់ចុះមកជារឿយៗ នាយតូចព្យាយាមជូតចេញតែទោះបី
នាយតូចជូតប៉ុណ្ណាក៏ទឹកភ្នែកក៏ស្រក់មកមិនដាច់

     ក្រោយពីធ្វើដំណើរដោយថ្មើរជើងអស់រយៈជាច្រើនម៉ោងរួចមកនាយតូចក៏បានមកដល់ផ្ទះដោយសុវត្ថិភាព
    
" មកដល់ហើយឬកូន " សម្លេងអ្នកជាម្តាយពន្លឺឡើងស្រប
ពេលដែលនាយតូចបើកទ្វារចូលមកកាន់ភូមិគ្រឹះយ៉ាងស្ងៀមស្ងាត់ ចំណែកអ្នកជាម្តាយក៏កើតសេចក្តីខ្វល់ចិត្តជាខ្លាំងចំពោះកូនប្រុសដែលមានសភាពមើលទៅដូចជាមនុស្សដែលគ្មានសតិក្នុងខ្លួន

" មីនជី! កូនកើតអ្វីឬ កូននិយាយប្រាប់ម៉ាក់មក " អ្នកជាម្តាយក្រោយកើតទុក្ខមិនសុខចិត្តគាត់ក៏ចូលទៅអង្គុយជិតកូនហើយអង្អែលខ្នងកូនតិចៗ

នាយតូចមិនដែលសោកសៅបែបនេះទេ គេជាក្មេងរួសរាយ
តែថ្ងៃនេះហេតុអ្វីបានជាគេក្រៀមក្រំដល់ថ្នាក់
នេះ ! ច្បាស់ជាមានរឿងអ្វីកើតឡើងចំពោះគេមិនខាន

" អ្នកម៉ាក់ ! យកកូនទៅនៅសហរដ្ឋអាមេរិកជាមួយលោកប៉ាទៅម៉ាក់ ! កូនមិនចង់នៅទីនេះទេ កូនមិនចង់រៀបការជាមួយគេម្នាក់នោះទេ អ្នកម៉ាក់ " នាយតូចឪបម៉ាក់
ហើយយប់ខ្លាំងៗព្រោះតែភាពជាក្មេងមិនទាន់អស់សប្បាយ
សុខៗក៏ឮថាត្រូវទៅផ្ជាប់ពាក្យជាមួយអ្នកផ្សេងបែបនេះក្នុងចិត្តគឺពិបាកទទួលយកខ្លាំង

" មីនជី ! ម៉ាក់អត់មានជម្រើសផ្សេងទេកូន ពួកយើងជាប់
បំណុលគេរកអ្វីមកសងក៏មិនរួចទើបប៉ារត់ទៅនៅ សហរដ្ឋអាមេរិកដើម្បីដោះបំណុលគេ មីនជី !! បើកូនមិន
ជួយប៉ាទេគេនឹងមករឹបអូសយកទ្រព្យសម្បត្តិដែលប៉ានឹងម៉ាក់ខំសាងមកទាំងអស់ " អ្នកជាម្តាយលូងលោមកូនទៅកាន់កូនប្រុសដែលទទូចសុំអង្វរឲ្យផ្ដាច់ពាក្យចោល
មិនមែនជាលើកទីមួយដែលនាយតូចសុំទេ តែវាច្រើនលើកច្រើនសារទៅហើយ

គូរដណ្តឹងឥតព្រៀង Season 1 (ចប់)Where stories live. Discover now