ភាគទី៥៧

357 15 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៥៧

"វ៉ូយ៉ន..វ៉ូយ៉នមិនត្រូវកើតអីទេ" សំឡេងរអ៊ូអឺងកងបន្លឺឡើងកាលបើគ្រាន់តែទ្វារមន្ទីរពេទ្យបើកឡើងភ្លាម ស៊ុកជីនត្រកងបីនាងល្អិតវ៉ូយ៉ននៅក្នុងដៃ ព្រមជាមួយនឹងមនុស្សស្រីម្នាក់ទៀតដែលរត់មកព្រមជាមួយនឹងគេ ទឹកមុខបង្កប់ទៅដោយភាពព្រួយបារម្ភនោះគឺគ្មាននរណាឡើយក្រៅពីអែមមី។
"ទ្រាំបន្តិចណា៎វ៉ូយ៉ន" អែមមីក៏លូកទៅកាន់បាតដៃត្រជាក់ស្រេបរបស់វ៉ូយ៉នមុននឹងព្រលែងក្រោយពីបានឃើញមានគ្រូពេទ្យប៉ុន្មាននាក់ចេញមកទទួលយករាងកាយរបស់វ៉ូយ៉នបន្តពីស៊ុកជីនរួចរុញចូលទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ស៊ុកជីននឹងអែមមីក៏នាំគ្នាមកឈរចាំនៅខាងមុខបន្ទប់សង្គ្រោះនោះជាមួយគ្នា។
"ចង្រៃយ៎អើយ!" ស៊ុកជីនទាត់កៅអីមួយទំហឹងទាំងខឹងសម្បារ គេមិនស្មានថាមានជនអាក្រក់ឈ្លបចាំធ្វើបាបវ៉ូយ៉នបែបនេះទាល់តែសោះ គេព្យាយាមការពារនឹងមើលថែនាងណាស់ទៅហើយ គ្រាន់តែគេប្រហែសភ្នែកតែមួយភ្លែតពួកវាក៏នាំគ្នាចេញសកម្មភាពភ្លាម ចុះបើសិនជាវ៉ូយ៉នមានបញ្ហាអ្វីទៅតើឲ្យគេប្រឈមមុខនឹងប៉ារបស់នាងបានដោយរបៀបណាទៅ?
"លោកកុំគិតច្រើនអី ព្រោះវាមិនមែនជាកំហុសរបស់លោកឡើយ..ខ្ញុំដឹងថាលោកក៏មិនចង់ឲ្យរឿងទាំងនេះកើតឡើងដូចគ្នា" អែមមីដែលនៅអង្គុយស្ងៀមក្បែរនោះក៏លូកពាក្យសម្ដីនិយាយលួងលោមមកកាន់ស៊ុកជីន ទាំងដែលភ្នែកនាងមិនសូម្បីតែហ៊ានងាកមើលមកគេចំផង។
អែមមីក៏នៅស្ងៀមឡើងរឹងខ្លួន កាលបើសុខៗនាយក៏ទម្លាក់ក្បាលកើយលើស្មាខាងស្ដាំរបស់នាងទាំងមិនបានសុំការអនុញ្ញាតអ្វីជាមុនសោះ តែនាងក៏មិនបានរើបម្រាស់រឺក៏រករឿងអ្វីគេដែរ ព្រោះពេលនេះវាមិនមែនជាពេលល្អដើម្បីឈ្លោះគ្នាឡើយ សំខាន់គឺសុវត្ថិភាពរបស់វ៉ូយ៉នឯណោះទៅវិញទេដែលជាការសំខាន់។
"អរគុណអូនហើយ" ស៊ុកជីនក៏ពោលទាំងញញឹមមុននឹងបិទភ្នែកសម្ងំកើយស្មារបស់អែមមី នាងតូចរបស់យើងឯណោះក៏មិនបានឆ្លើយតបអ្វីទាំងអស់ ដោយនាងនៅស្ងៀមទ្រឹងដូចដើម ស៊ុកជីនក៏មិនបានអាក់អន់ចិត្តតែក៏ញញឹមពេញចិត្តដែលយ៉ាងហោចក៏ពេលនេះគេអាចនៅក្បែរនាង ហើយនាងក៏ព្រមទទួលស្ដាប់ហេតុផលនឹងពាក្យចេញពីមាត់របស់គេដែរ។
កន្លងទៅប្រហែលជាមួយម៉ោងទៅហើយដែលអែមមីនៅអង្គុយរង់ចាំស្ដាប់ដំណឹងរបស់វ៉ូយ៉ន នាងក៏មិនភ្លេចអោនមើលទៅអ្នកដែលគេងកើយស្មានាងជាយូរតែមិនព្រមក្រោក ទើបដឹងថាគេកំពុងតែគេងលង់លក់ដំណេកទៅហើយ អែមមីក៏ក្រវីក្បាលតិចៗនេះគេប្រហែលជាហត់នឿយខ្លាំងណាស់ហើយទើបបានជាគេងលង់លក់ទាំងកណ្ដាលវាលបែបនេះ ស៊ុកជីនក៏រើបម្រាស់ខ្លួនបន្តិចទើបអែមមីទាញគេឲ្យគេងផ្អែកស្មានាងកាន់តែកៀក មុននឹងទ្វារបន្ទប់សង្គ្រោះបើកឡើងល្មម។
"លោក..លោកដុកទ័រ! ក្មេងយ៉ាងមិចទៅហើយ?" អែមមីនាងក៏មិនអាចក្រោកឈរបានព្រោះតែស៊ុកជីននៅគេងកើយស្មានាងនៅឡើយ លោកដុកទ័រក៏មិនបានប្រកាន់ជាមួយនឹងនាងដែរ តែក៏បង្ហាញទឹកមុខមិនសូវជាល្អប៉ុន្មានមកកាន់អែមមី។
"ការវះកាត់ដំណើរការបានរលូនតែអ្នកជម្ងឺនាងបាត់បង់ឈាមច្រើនណាស់ ពួកយើងត្រូវការឈាមប្រភេទOដែលជាឈាមកម្រនឹងមានមកបញ្ចូលឲ្យនាង ព្រោះបើមិនអញ្ចឹងទេស្ថានភាពអ្នកជម្ងឺនឹងកាន់តែយ៉ាប់ជាមិនខាន"
"លោកដុកទ័រយកឈាមខ្ញុំចុះ ខ្ញុំក៏មានឈាមប្រភេទមួយនេះដែរ" អែមមីមិនស្ទាក់ស្ទើរចិត្តនឹងដាក់សំណើរជាអ្នកបរិច្ចាគឈាមដល់នាងល្អិតវ៉ូយ៉ន លោកដុកទ័រកាលបើលឺថាមានអ្នកបរិច្ចាគបែបនេះគាត់ក៏ប្រញាប់រៀបចំភ្លាមមិនបង្អង់ អែមមីឯណោះមុននឹងក្រោកចាកចេញនាងក៏ផ្ដេកស៊ុកជីនឲ្យគេងកើយក្បាលនឹងកៅអីជាមុនសិន។
....
"អ្ហឹម" ក្រោយពីចំណាយពេលអស់ដល់ទៅជិត២ម៉ោងដើម្បីសម្រាក រាងកាយមាំទាំរបស់ស៊ុកជីនក៏កម្រើកតិចៗទាំងនឿយណាយកម្លាំង ដៃម្ខាងក៏លូកផ្ទប់ទ្រូងខ្លួនឯងដែលមានប្រឡាក់ដាមទៅដោយឈាមរបស់វ៉ូយ៉ន មុននឹងភ្នែកបើកសន្សឹមៗឡើងទាំងមមីរមមើរ តែថាភាពមមីរមមើររបស់គេក៏រសាត់បាត់នាំចូលមកវិញនូវភាពភ្ញាក់ផ្អើលដែលគេមិនបានឃើញវត្តមានអែមមីនៅក្បែរខ្លួនគេទៀតឡើយ។
"អែមមី? អែមមីទៅណា?" ស៊ុកជីនរហ័សក្រោកនាំខ្លួនឡើងផុតពីកៅអីរួចដើរសម្ដៅទៅកាន់បន្ទប់សង្គ្រោះតែថាមិនបានឃើញអែមមីឡើយ ឃើញតែវ៉ូយ៉នដែលកំពុងតែទទួលការវះកាត់ខាងក្នុងនោះ បែបនេះក៏កាន់តែធ្វើឲ្យស៊ុកជីនបារម្ភខ្លាំងលើសដើមទៀត រឿងរ៉ាវទើបតែកើតឡើងលើវ៉ូយ៉នថ្មីៗនៅឡើយទេ គេមិនអាចឲ្យអែមមីក្លាយជាជនរងគ្រោះម្នាក់ទៀតឡើយ គេនឹងការពារពួកនាងទាំង២ឲ្យបានល្អជាទីបំផុត។
"អត់ទោស! លោកកំពុងតែតាមរកអ្នកនាងអែមមីពិតទេ?" សុខៗក៏មានគ្រូពេទ្យស្រីម្នាក់ចូលមករកគេរួចសួរនូវសំនួរមួយនេះ ទើបស៊ុកជីនប្រញាប់ងក់ក្បាលឆ្លើយតបរហ័សតែម្ដង អ្នកគ្រូពេទ្យនោះក៏ញញឹមមុននឹងដើរនាំផ្លូវស៊ុកជីនទៅតែម្ដង មកដល់នាយក៏បើកភ្នែកធំៗស្ទុះចូលទៅលឿនជាងអ្នកនាំផ្លូវគេចូលមកទៅទៀត រាងកាយតូចស្ដើងអែមមីក៏ដេកស្ដឹងមួយកន្លែងមានបញ្ចូលសឺរ៉ូមបូលផ្សំនឹងទឹកមុខស្លេកស្លាំងដែលនាំឲ្យស៊ុកជីនកាន់តែព្រួយបារម្ភនឹងនាងលើសដើមថែមទៀត។
"ការវះកាត់របស់អ្នកជម្ងឺបានដំណើរការយ៉ាងរលូនក៏ព្រោះតែបានទទួលការបរិច្ចាគឈាមពីអ្នកនាងអែមមី បន្តិចទៀតក្រោយការពិនិត្យបញ្ចប់ពួកយើងនឹងផ្លាស់អ្នកជម្ងឺមកកាន់បន្ទប់នេះជាមួយនឹងម្ដាយនាង" អ្នកគ្រូពេទ្យនិយាយទាំងញញឹមកាលបើប្រើប្រាស់សព្វនាមថាម្ដាយមកកាន់អែមមីរួចមកទើបចាកចេញទៅទុកឲ្យស៊ុកជីននៅអង្គុយសំឡឹងមើលទៅអែមមីទាំងទឹកមុខក្រៀមក្រោះ ដៃមាំលូកក្រសោបម្រាមដៃអែមមីស្រាលៗមកអឹបជាប់នឹងផែនថ្ពាល់របស់គេ ដៃម្ខាងក៏លូកវែកសក់ធ្លាក់បាំងមុខនាងស្រាលៗ។
"បើសិនជាវ៉ូយ៉នជាកូនរបស់ពួកយើង អូនក៏ប្រហែលជាសប្បាយចិត្តមែនទេ? វ៉ូយ៉ននាងស្រឡាញ់អូនណាស់ អូនមានដឹងទេ អែមមី?" ឃ្លាប្រយោគពោលពីមាត់របស់គេក៏នាំឲ្យទឹកថ្លាមួយតំណក់ស្រក់ចេញពីរង្វង់ភ្នែកអែមមី ដៃតូចស្រឡូនក៏កម្រើកតិចៗមុននឹងត្របកភ្នែកស្ដើងបើកឡើង អែមមីសំឡឹងមើលទៅពិដានខាងលើទាំងមីងមាំង រួចទើបស្ទុះក្រោកឡើងអង្គុយ។
"អែមមី? អែមមីអូនយ៉ាងមិចនឹង?"
"វ៉ូយ៉ន..ខ្ញុំចង់ទៅមើលវ៉ូយ៉ន នាងមិនអីទេមែនទេ?" អែមមីស្រាប់តែស្ទុះស្ទារចង់ទៅមើលវ៉ូយ៉ន ស៊ុកជីនក៏ឃាត់នាងទាំងមិននិយាយអ្វីសោះ បែបនេះកាន់តែនាំឲ្យអែមមីនៅមិនសុខថែមទៀត នាងលូកផ្ដាច់សឺរ៉ូមខ្លួនរួចប្រញាប់ចុះពីគ្រែបំណងចាកចេញតែក៏មានវត្តមានមនុស្សម្នាក់ឃាត់ដំណើរនាង។
"វ៉ូយ៉ន?"
"បងអែមមី!"
"វ៉ូយ៉ន" អែមមីប្រញាប់ស្ទុះស្ទារសម្ដៅចូលទៅអោបនាងតូចដែលអង្គុយលើរទេះអ្នកជម្ងឺឯណោះ វ៉ូយ៉នក៏លាដៃអោបអែមមីយ៉ាងណែន អោបទាំងញញឹមលាយទឹកភ្នែកតែម្ដង។
"បងស្រីកក់ក្ដៅណាស់..កក់ក្ដៅជាជាងម៉ាក់វ៉ូយ៉នទៅទៀត..វ៉ូយ៉នអរគុណបងស្រី អ្ហឹកៗ"

1Kឡាច៎សម្រាប់ភាគទី៥៨

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now