ភាគទី៨៨+៨៩+៩០

387 14 0
                                    

មកបន្តភាគយើងទៀត ឈុតឆាកក្ដៅគកុកដូចគម្របឆ្នាំសម្ល ខិខិ.. រីករាយអាន

ម្ចាស់គ្រងបេះដូង
ភាគទី៨៨+៨៩+៩០

ផាំង!ផាំង
សំឡេងកាំភ្លើងបន្លឺឡើងពីក្រោយខ្នងរបស់អែមមីនឹងវ៉ូយ៉នជាប់មិនដាច់តែក៏មិនអាចឃាត់ដំណើររបស់ពួកគេដែលប្រឹងរត់គេចពីទីនោះបានដែរ វ៉ូយ៉នត្រូវបានអែមមីដឹកដៃរត់ចេញពីទីនោះ វ៉ូយ៉នញ័រសព្វរាងកាយអស់ទៅហើយក៏ព្រោះតែនាងភ័យខ្លាចនឹងសំឡេងកាំភ្លើងដែលដេញតាមកំពុងតែចង់ផ្ដាច់ជីវិតរបស់ពួកនាងនាពេលលនោះ។
"បង..បងស្រី? វ៉ូយ៉នខ្លាច អ្ហឹកៗ" អែមមីក៏នាំវ៉ូយ៉នចូលមកពួននៅពីក្រោយដើមឈើធំមួយដែលនៅមិនឆ្ងាយពីផ្លូវរត់គេចនោះប៉ុន្មាន វ៉ូយ៉នក៏ញ័រខ្លួនព្យាយាមត្រសុលចូលអោបបងស្រីជាទីស្រឡាញ់ដើម្បីបញ្ឈប់ភាពភ័យខ្លាចខ្លះតែថាកាន់តែចូលមកជិតអែមមី ភាពកក់ក្ដៅដែលអែមមីបានផ្ដល់ឲ្យនាងក៏បែរជាកាន់តែរំលឹកនាងដល់មនុស្សម្នាក់ដែលតែងតែធ្វើបាបនាងកន្លងមក ស្ទើរតែស្លាប់ខ្លួនម្ដងៗទៅហើយតែអំពើដែលគេធ្វើអំបាញ់មិញក៏លុបការចងចាំអាក្រក់រវាងនាងនឹងគាត់អស់រលីងគ្មានសល់។
"វ៉ូយ៉នអាក្រក់ណាស់ អ្ហឹក! ព្រោះតែវ៉ូយ៉នទើបម៉ាក់នឹងព្រះនាងអែលលី..អ្ហឹកៗ" អែមមីក្រវីក្បាលទាំងទឹកភ្នែករួចក៏ទាញវ៉ូយ៉នមកអោបក្រសោបអឹបជាប់ទ្រូងដែលកំពុងតែចុកណែនដូចគ្នា ក្រសែភ្នែកនឹងសំឡេងដេញរបស់ឡរ៉ានឹងព្រះនាងអែលលីអម្បាញ់មិញក៏នៅដក់ជាប់ក្នុងខួរក្បាលនាងជានិច្ចមិនអាចបំភ្លេចបាន។
"មិនមែនជាកំហុសរបស់វ៉ូយ៉នឡើយ..មិនមែនឡើយ! កុំបន្ទោសខ្លួនឯងអីបានទេ? បងស្រឡាញ់វ៉ូយ៉ន" អែមមីទាញវ៉ូយ៉នមកអោបកាន់តែអឹបជាប់ទ្រូង មុននឹងលឺសម្រឹបជើងរបស់អ្នកណាមិនដឹងពីខាងក្រៅមក អែមមីក៏គោះស្មាវ៉ូយ៉នដើម្បីឲ្យនាងនៅស្ងៀម។
(ពួកវាទៅណាមិនឆ្ងាយទេ..រកពួកវាទៅ)
"បងស្រី" ស៊ូច! អែមមីលើកដៃបន្លឺជាសំឡេងឃាត់វ៉ូយ៉នឲ្យនាងឲ្យស្ងៀម មុននឹងដឹកដៃនាងតូចចេញទៅតិចៗបំណងគេចខ្លួនស្ងាត់ៗពីពួកគេទាំងអស់នោះ តែថាចង្រៃអីវ៉ូយ៉នមិនបានប្រយត្ន័ក៏ជាន់ចំមែកឈើងាប់ក្បែរនោះទើបធ្វើឲ្យពួកទាំងនោះដឹងនឹងងាកមកឃើញពួកនាង។
"នោះពួកវា..ឈប់!" អែមមីនឹងវ៉ូយ៉នក៏នាំគ្នារត់ចាកចេញទៅទាំងមិនបានគិតអ្វីទៀត អ្នកដែលតាមពីក្រោយឯណោះក៏ខាំធ្មេញខឹងសម្បារនឹងពួកនាងដែលរត់គេច ក្រសែភ្នែកពោរពាសទៅដោយកំហឹងជាពិសេសជាមួយនឹងក្មេងតូចដែលរត់ជាមួយនឹងអែមមីឯណោះ។
"យើងធ្លាប់ភ្លាត់មិនអាចសម្លាប់នាងកាលពីនៅហាងកាហ្វេម្ដងហើយ យើងមិនធ្វើឲ្យភ្លាត់ម្ដងទៀងជាដាច់ខាត វ៉ូយ៉ន!! ហ៊ឹស ផាំងៗ" កាំភ្លើង២គ្រាប់ហោះចេញពីកាណុងរបស់ម៉ាកូដោយមួយគ្រាប់ហោះទៅទម្លុះនឹងដើមឈើ ចំណែកឯមួយគ្រាប់ទៀតក៏ហោះទម្លុះស្មាខាងស្ដាំរបស់អែមមីឯណោះ នាំឲ្យនាងបន្ថយល្បឿនខ្លួនបន្តិច លើកដៃម្ខាងទប់ឈាមដែលស្រក់។
"បងស្រី..ឈាមហូរច្រើនណាស់"អែមមីក៏ឈោងដៃប្រឡាក់សុទ្ធតែឈាមទៅដឹកដៃនាំវ៉ូយ៉នចេញពីទីនោះបន្តទាំងមិនចុះញ៉ម ភាពមិនចុះញ៉មរបស់នាងនឹងឯងដែលធ្វើឲ្យហ្គេមរបស់ម៉ាកូនឹងអ្នកអង្គម្ចាស់មេគ៌កាន់តែសប្បាយ កម្លោះៗដែលកំពុងតែដេញតាមក៏នាំគ្នាឈប់ អ្នកអង្គម្ចាស់មេគ៌ក៏បញ្ជាកូនចៅឲ្យហុចកាំភ្លើងឲ្យទ្រង់។
"ចាត់ទុកថាពួកយើងប្រម៉ាញ់ពួកនាងនៅក្នុងព្រៃនេះទៅចុះ បើឯងប្រម៉ាញ់បានពួកនាងមុន គ្រឿងញៀនមួយកាបូបមុននោះយើងឲ្យទាំងអស់..." គ្រាន់តែស្ដាប់លើសំណើរដ៏គួរឲ្យចាប់អារម្មណ៍នោះភ្លាមម៉ាកូក៏មិនបាននិយាយអីតែក៏រហ័សនាំខ្លួនទៅមុនអ្នកអង្គម្ចាស់មេគ៌ ទ្រង់ក៏ញញឹមចុងមាត់រួចលើកកាំភ្លើងបាញ់តម្រង់ទៅខាងលើ។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now