ម្ចាស់គ្រងបេះដូង
ភាគទី៥២អាផាតមិនត្រកូលវីគ្រីស..
ថ្ងៃថ្មីឈានចូលមកដល់នៅក្នុងបរិវេណអាផាតមិនធំទូលាយរបស់ត្រកូលអ្នកជំនួញត្រកូលវីគ្រីសដែលព្រឹកព្រលឹមស្រាងៗប៉ុណ្ណោះតែអ្នកបម្រើទាំងប៉ុន្មានដែលផ្ញើខ្លួននៅទីនោះក៏នាំគ្នាក្រោករៀបចំបរិវេណអាផាតមិននោះបាត់ទៅហើយ ម៉្យាងក៏ព្រោះតែថ្ងៃនេះអ្នកប្រុសម្ចាស់ផ្ទះក៏ក្រោកឡើងពីព្រលឹមដែលខុសពីធម្មតាទៅទៀត។
"អ្នកប្រុសធំ ទុកឲ្យខ្ញុំជាអ្នកចម្អិនក៏បាន" ម៉ាដាមដែលចំណាំជាអ្នកមើលថែស៊ុកជីននឹងជីមីនឯណោះក៏ចេះតែមកនិយាយចង់ជួយការងារអ្នកប្រុស កាលបើគាត់ក្រោកពីសម្រាន្តមកក៏មានអ្នកបម្រើផ្សេងទៅប្រាប់ថាអ្នកប្រុសធំក្រោកឡើងចម្អិនអាហារពីព្រលឹម ទាំងដែលវាជាការងាររបស់គាត់។
"ម៉ាដាមសម្រាកមួយព្រឹកសិនចុះ ខ្ញុំអារម្មណ៍ល្អទើបចង់ធ្វើ កុំឃាត់ខ្ញុំអី" ស៊ុកជីនឆ្លៀតងាកមកនិយាយតបជាមួយម៉ាដាមព្រមជាមួយទឹកមុខញញឹមស្រស់បំព្រងខុសពីសព្វដង ទើបម៉ាដាមអាចសម្គាល់បានថាមូលហេតុអ្វីទើបបានជាអ្នកប្រុសគាត់មានអារម្មណ៍ល្អបែបនេះ មិនបង្អង់គាត់ក៏ប្រញាប់ដើរទៅកាន់ទូរទឹកកករួចបើកយកទឹកដោះគោស្រស់មួយកែវចេញមករួចរៀបចំថាសយ៉ាងសមសួនរង់ចាំឲ្យស៊ុកជីនលើកអាហារដែលគេកំពុងចម្អិនពេលនោះ។
"បើសិនជាអ្នកប្រុសចម្អិនអាហារយកទៅឲ្យនាងកុំភ្លេចដាក់ទឹកដោះគោស្រស់នេះទៅជាមួយផង ហីយ៉ា! ខ្ញុំមិនស្មានថានឹងមានថ្ងៃដែលខ្ញុំបានជួយរៀបចំអាហារជាមួយអ្នកប្រុសឲ្យទៅមនុស្សពិសេសបែបនេះសោះ" ម៉ាដាមឆ្លៀតស៊កសៀតពាក្យសម្ដីទៅកាន់អ្នកប្រុសរបស់គាត់ ស៊ុកជីនឯណោះក៏បានត្រឹមញញឹមនឹងលើកចានបបរដែលខ្លួនបានចម្អិនដាក់ក្នុងថាសម៉ាដាមបានរៀបចំរួចរាល់មក ក៏មានអ្នកបម្រើម្នាក់ចូលមកបំណងចង់ជួយលើកតែស៊ុកជីនក៏កាត់មុខគេដោយលើកថាសអាហារដោយខ្លួនឯង។
"ម៉ាដាម ជួយរកសម្លៀកបំពាក់ដែលអែមមីអាចផ្លាស់បានផង ខ្ញុំមិនចង់ឲ្យស្លៀកសម្លៀកបំពាក់ដដែលឡើយ" បន្ទាប់ពីស៊ុកជីនផ្ដាំផ្ញើរួចគេក៏នាំខ្លួនព្រមជាមួយនឹងថាសអាហារឡើងទៅជាន់ខាងលើ ស្របនឹងវត្តមានរបស់ក្មួយប្រុសគេចេញពីបន្ទប់ជាន់ខាងក្រោមមកក៏ភ្លឹកសំឡឹងមើលទៅកាយវិការចម្លែកៗរបស់លោកពូខ្លួន ជីមីនជូតសក់សើមរបស់ខ្លួនរួចក៏ដើរមកផ្ទះបាយដើម្បីញ៊ាំអាហារពេលព្រឹកតាមទម្លាប់ មកដល់ក៏ឃើញថាម៉ាដាមទើបតែចាប់ផ្ដើមធ្វើអាហារប៉ុណ្ណោះ បែបនេះគេក៏កាន់តែឆ្ងល់។
"ម៉ាដាមមានអាហារអ្វីខ្លះទៅព្រឹកនេះ?"
"អូ! គឺមានអូម៉ាលែតនឹងនំបុ័ងដុតដែលអ្នកប្រុសតូចចូលចិត្តនោះអី ចាំម៉ាដាមរៀបចំជូនអ្នកប្រុសបន្តិចទៀតនេះ" ជីមីនក៏ជ្រឹមចិញ្ចើមទាំងឆ្ងល់ជាថ្មីក៏ព្រោះតែអម្បាញ់មិញលោកពូខ្លួនមិនមែនលើកនំបុ័ងឡើងទៅខាងលើឡើយ ហើយគេក៏កាន់តែឆ្ងល់ថាហេតុអីក៏ថ្ងៃនេះលោកពូគេយកអាហារឡើងទៅញ៊ាំនៅខាងលើ?
"លោកពូមានការងារច្រើនហើយទើបបានជាយកអាហារឡើងទៅជាន់ខាងលើបែបនេះ" ម៉ាដាមបានលឺក៏ញញឹមទៅកាន់អ្នកប្រុសតូចគាត់បន្តិចរួចក៏លើកអាហារមកដាក់ពីមុខគេ ម៉ាដាមក៏ដាក់ខ្លួនអង្គុយចុះលើកៅអីនៅជ្រុងម្ខាងទៀតក្បែរនោះ មុននឹងក្រឡេកភ្នែកសំឡឹងមើលទៅជាន់ខាងលើបន្តិច។
"ម៉ាដាមខានឃើញអ្នកប្រុសធំញញឹមយូរហើយ ម៉ាដាមតែងតែបួងសួងចង់ឲ្យអ្នកប្រុសរបស់ម៉ាដាមទាំង២នាក់មានក្ដីសុខនឹងស្នាមញញឹមជានិច្ច" ជីមីនដួសអាហារចូលមាត់មិនភ្លេចងាកទៅញញឹមដាក់ម៉ាដាម ព្រោះថាម៉ាដាមក៏ដូចជាលោកយាយរបស់គេអញ្ចឹងដែរ គេតែងតែទទួលបានការមើលថែយ៉ាងល្អពីគាត់។
នៅជាន់ខាងលើឯណោះវិញ ស្រីតូចដែលគេងលង់លក់តាំងពីយប់ដូចជាត្រូវថ្នាំសណ្ដំក៏រើបម្រាស់ខ្លួននៅលើពូកទន់ៗដែលមិនមែននៅក្នុងបន្ទប់នាងរឹតតែមិនមែនជាផ្ទះរបស់នាងថែមទៀត អែមមីបើកភ្នែលព្រឹមៗសំឡឹងមើលជុំវិញខ្លួនរួចក៏គ្រហឹមទាំងអស់កម្លាំង នាងក៏ក្រឡេកឃើញរូបថតធំមួយដែលតាំងជាប់នឹងជញ្ជាំងនាំឲ្យភាពងងុយនាងរៀងកាត់បន្ថយបន្តិចក៏ព្រោះតែរូបនោះជារូបរបស់នាង។
"អូនក្រោកហើយហេស៎?" អែមមីប្រញាប់ដកក្រសែភ្នែកពីរូបថតនោះរួចក៏ងាកបែរទៅផ្លូវចូលទើបឃើញថាអ្នកដែលចូលមកនោះជាបុរសកាលពីម្សិលមិញ។
"ហេតុអីក៏លោកធ្វើបែបនេះ?" ម្ចាស់កាយតូចដែលងើបពីគេងទាំងមមីរមមើរក៏សួរនាំទៅកាន់អ្នកចូលមកដែលមានព្រមជាមួយនឹងអាហារព្រមទាំងទឹកដោះគោមកជាមួយដល់គ្រែរបស់នាងតែម្ដង។
"គ្មានហេតុផលអីទេ.. គ្រាន់តែបងចង់តបស្នងអូននឹងធ្វើរឿងដែលបងមិនធ្លាប់បានធ្វើប៉ុណ្ណោះ" ស៊ុកជីនចូលមករកអែមមុននឹងដាក់ថាសបបរនឹងទឹកដោះគោនៅលើតុក្បែរនោះរួចក៏សំឡឹងមើលមកអែមមីដែលនៅអង្គុយធីងធោងៗចង់តែគេទៅវិញ គេក៏លូកដៃទាំងសងខាងទៅរកនាងដោយដៃម្ខាងកាន់ថ្ពាល់នាង ចំណែកដៃម្ខាងទៀតក៏វែកសក់របស់នាងតិចៗរហូតដល់នាងបដិសេធដោយរើបម្រាស់ចេញទើបគេឈប់។
"លោកមិនទាន់ឆ្លើយទេ..ហេតុអីក៏លោកធ្វើបែបនេះ?ហេតុអីក៏លោកនាំខ្ញុំមកទីនេះ?" អែមមីមិនបាននៅស្ងៀមដូចជាគេបានគិតឡើយ នាងឡូឡាព្រមទាំងនាំខ្លួនចុះពីគ្រែគេទាំងប្រញាប់ប្រញាល់ ឃើញបែបនេះស៊ុកជីនក៏ចូលទៅរកនាងចាប់ដៃនាងជាប់មិនឲ្យនាងទៅណាបន្តទៀតក៏ព្រោះគេមិនងាយមានពេលជាមួយនឹងនាងបែបនេះឡើយ ហើយគេក៏មិនចង់ព្រលែងឱកាសមួយនេះចោលដែរ។
"បងមិនចង់ដាស់អូន បងគ្រាន់តែចង់មើលថែអូនអែមមី អូនអាចផ្ដល់ឱកាសឲ្យបងបានទេ?" ស៊ុកជីនលូកដៃអោបនាងជាប់ណែនទោះបីជានាងព្យាយាមរើបម្រាស់ខ្លាំងប៉ុណ្ណាក៏ដោយ អែមមីខ្ញាំដៃរបស់ស៊ុកជីនខ្លាំងៗរហូតដាច់ចេញស្នាមតែនាយក៏នៅមិនព្រមព្រលែងនាងទៀត ធ្វើឲ្យស្រីតូចយើងកាន់តែខឹងសម្បារថែមទៀត។
"បងសុំទោស..បងខុសហើយ! បងគួរតែបកស្រាយប្រាប់អូនឲ្យបានច្បាស់ជាមុន ម៉្លេះគ្រប់យ៉ាងមិនធ្លាក់មកដល់ដំណាក់កាលបែបនេះឡើយ" អែមមីក៏មិនបានស្ដាប់លើកដៃទាំងសងខាងមកផ្ទប់ត្រចៀកខ្លួនឯងមិនចង់ស្ដាប់អ្វីដែលគេនិយាយ ស៊ុកជីនក៏ទាញនាងឲ្យបែរមករកគេដើម្បីឲ្យគេអាចប្រឈមមុខជាមួយនាងចំៗតែម្ដង តែថា..
"ខ្ញុំមិនទទួល..បើសិនជាលោកគិតដល់ខ្ញុំលោកក៏មិនអាចធ្វើរឿងទាំងអស់នោះឡើយ ខ្ញុំស្អប់លោក! លោកលឺទេ? ខ្ញុំស្អប់លោក..ខ្ញុំក៏គ្មានថ្ងៃត្រឡប់មករកលោកដែរ..លោកអាចរៀបការបាន ខ្ញុំក៏អាចធ្វើបានដូចគ្នា" អែមមីគំហកដាក់ស៊ុកជីនទាំងមិនមានក្បាលកន្ទុយព្រោះនាងខឹងនឹងគេខ្លាំងពេក តែស៊ុកជីនក៏ព្យាយាមចូលទៅជិតនាង។
"បងមិនជឿ..អូននឹងរៀបការជាមួយអ្នកណា?"
"អែមមី!" សំឡេងមួយបន្លឺឡើងស្របនឹងទ្វារបន្ទប់គេបើកឡើងបង្ហាញម្ចាស់កាយមាំសង្ហាម្នាក់ដែលមកដល់នោះគេមកព្រមជាមួយនឹងក្មួយប្រុសរបស់គេជីមីន។
"អែមមី!" ម្ចាស់កាយមាំក៏ចូលមកខាងក្នុងបន្ទប់រួចកាន់ស្មារបស់អែមមីជាប់រួចក៏ងាកសំឡឹងមើលចំមុខស៊ុកជីនព្រមជាមួយនឹងស្នាមញញឹមហើយម្នាក់នោះគ្មានអ្នកណាឡើយក្រៅពីជុននីអូ ហើយតាមរយៈកាយវិការរបស់គេក៏ធ្វើឲ្យស៊ុកជីនបើកភ្នែកធំៗទាំងមិនជឿ។
"ឯង!!!"
"ខ្ញុំនឹងធ្វើឲ្យប្រាកដថាលោកទទួលបានសំបុត្រអញ្ជើញមុនគេ ដូចជាកាលដែលឡរ៉ាអតីតភរិយាលោកធ្វើដាក់អែមមី ស៊ុកជីនវីគ្រីស"បើបាន800ឡាច៎ មុនម៉ោង10 អេតមីននឹងជូនមួយភាគទៀត
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
عاطفيةស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី