ម្ចាស់គ្រងបេះដូង
ភាគទី៤០អាផាតមិនត្រកូលវីគ្រីស!
រយៈកាលកន្លងផុតពីមួយថ្ងៃទៅមួយថ្ងៃដែលស៊ុកជីនយល់ព្រមឲ្យ២នាក់ម្ដាយកូននោះមករស់នៅជាមួយខ្លួន ប្រើប្រាស់ជីវិតតែមួយជាមួយគ្នាប្រៀបបីដូចជាគ្រួសារតែមួយ ពេលនេះពួកគេទាំង២ក៏ឈានមកដល់រឿងមួយផ្សេងទៀតនោះគឺជាពិធីមង្គលការនឹងឯង។
"វ៉ូយ៉នទៅញ៊ាំអាហារទៅម៉ែដោះរៀបចំរួចហើយ" ម្ចាស់កាយមាំទាំនាំខ្លួនចុះពីជាន់ខាងលើមក មុននឹងប្រាប់ដាស់តឿនដល់នាងល្អិតវ៉ូយ៉នដែលកំពុងតែអង្គុយអានសៀវភៅតែម្នាក់ឯងនៅក្នុងបន្ទប់ទទួលភ្ញៀវឯណោះ។
"ចាស៎ ហិហិ" វ៉ូយ៉នឆ្លើយតបជាមួយស៊ុកជីនដែលបន្តិចក៏នឹងក្លាយជាឪពុករបស់នាងពេញសិទ្ធិក្រោយពីគេរៀបការជាមួយនឹងឡរ៉ារួចរាល់នោះ វ៉ូយ៉នប្រញាប់បិទសៀវភៅរួចក៏ក្រោកដើរទៅរកបុរសដែលនៅឈរចាំនាងទាំងញញឹម។
"លោកអុំនាយកញ៊ាំជាមួយវ៉ូយ៉នទេ? ញ៊ាំបាន២នាក់មិនសូវស្ងាត់ណា៎លោកអុំនាយក" ស៊ុកជីនងក់ក្បាលឆ្លើយតបទុកជាចម្លើយសម្រាប់រួចក៏លើកដៃប៉ះអង្អែលក្បាលនាង បម្រុងនឹងនាំគ្នាទៅកាន់បន្ទប់ញ៊ាំអាហារទៅហើយតែអ្នកបម្រើម្នាក់ក៏ចូលមកកាត់សង្វាក់ពួកគេទាំង២នាក់។
"មានការអី?"
"អ្នកនាងឡរ៉ាប្រាប់ឲ្យមកអញ្ជើញអ្នកប្រុសទៅខាងក្រៅក៏ព្រោះមានភ្ញៀវមកចង់ជួបចាស៎" មានភ្ញៀវ? ជាពាក្យដែលស៊ុកជីនឧទានឡើងតិចៗម្នាក់ក៏ព្រោះតែថ្ងៃនេះគេដូចជាមិនបានណាត់អ្នកណាឲ្យមកឡើយ ជិតដល់ថ្ងៃមង្គលគេមិនចង់ធ្វើអ្វីក៏ចង់សម្រាកដើម្បីត្រៀមខ្លួន..
"ទៅប្រាប់ឡរ៉ាទៅខ្ញុំទៅដល់អីលូវហើយ! វ៉ូយ៉នទៅញ៊ាំអាហារមុនចុះណា៎ បន្តិចទៀតខ្ញុំនឹងមកវិញ" នាងតូចមិនបានរករឿងតែក៏ញញឹមតបទៅស៊ុកជីនទាំងស្ដាប់បង្គាប់ នាយក៏អង្អែលក្បាលវ៉ូយ៉នបន្តិច មុននឹងចាកចេញទៅយ៉ាងលឿន សល់តែនាងល្អិតវ៉ូយ៉ននាងមិនបានទៅបន្ទប់អាហារឡើយតែក៏ឡើងហួសទៅបន្ទប់ខាងលើដែលជាបន្ទប់គេងរបស់នាងឯណោះ ស្រីតូចចូលមកតិចៗរួចទាញទ្វារមុននឹងប្រញាប់ចូលទៅរកពូករបស់នាង ទាញយកទូរសព្ទ័ខ្លួនចេញពីកាតាប ដៃម្ខាងក៏ទាញយកកូនក្រដាសដែលមានលេខទូរសព្ទ័កត់ទុកមិនដឹងជាលេខរបស់អ្នកណាឡើយ នាងមិនបង្អង់ក៏ប្រញាប់ចុចទាក់ទងទៅភ្លាម។
ទឺត...
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
Romantizmស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី