ភាគទី២៩

447 14 0
                                    

ម្ចាស់គ្រងបេះដូង

ភាគទី២៩

ម្ចាស់កាយតូចនាំខ្លួនចូលមកខាងក្នុងផ្ទះចាស់បាក់បែករបស់ខ្លួនទាំងភាពរអើមហាក់មិនចង់រស់នៅទីនោះអីបន្តិចសោះ បើមិនព្រោះតែផែនការរបស់នាងទេនោះ ឡរ៉ាចូលមកខាងក្នុងដោយមានកូនស្រីដើរតាមពីក្រោយទាំងភ្នែកក្រហមរងាល មិនហ៊ានហើបមាត់និយាយអ្វី មិនសូម្បីតែហ៊ានយំឲ្យអ្នកជាម្ដាយនោះបានលឺថែមទៀត។
"ម៉ាក់ពិសារបាយទេ? កូនកម្ដៅឆាបន្លែនោះ អា៎ អ្ហឹក" រកតែវ៉ូយ៉ននិយាយមិនទាន់ចប់ផង ឡរ៉ាក៏ចូលមកកាន់កញ្ឆក់ដៃកូនស្រីទាំងកម្រោល នាងអូសនាំវ៉ូយ៉នទៅកាន់បន្ទប់ទទួលភ្ញៀវរួចក៏បើកយកសឺរាំងថ្នាំអ្វីមិនដឹងយកមកចាក់ចូលក្នុងសាច់ដៃរបស់កូន ដល់ថ្នាក់វ៉ូយ៉នរមួលទាំងឈឺពើតផ្សា។
"បានហើយម៉ាក់ ឈឺណាស់ម៉ាក់ ឈប់ទៅ អ្ហឹក តែកូនចាក់ហើយកូនមិនស្រួលខ្លួនទេម៉ាក់"
"មកពីបានថ្នាំនឹងហើយទើបនាងឯងរស់នៅបានដល់សព្វថ្ងៃនៀក៎ នេះកញ្ចាស់ក្បាលទៅហើយនៅមិនដឹងថាខ្លួនឯងរោគច្រើនទេហេស៎? ចំជារំខានមែន" បន្ទាប់ពីចាក់បញ្ចូលថ្នាំនោះទៅក្នុងខ្លួនវ៉ូយ៉នរួចឡរ៉ាក៏គ្រវាសដៃនាងមួយទំហឹង រួចក្រោកនាំខ្លួនដើរចេញទៅបាត់ ទុកឲ្យនាងតូចយើងនៅផ្ដេកខ្លួនរមួលពេញលើសាឡុងព្រោះតែថ្នាំធ្វើទុក្ខ។
នេះមែនទេ ដែលនិយាយថាស្រឡាញ់កូននោះ?
...
កន្លងផុតទៅមួយថ្ងៃនៅប្រទេសចិនបានន័យថាវាកន្លងផុតទៅមួយថ្ងៃទៅហើយសម្រាប់ការនៅឆ្ងាយគ្នារវាងស៊ុកជីននឹងអែមមី តែថាបើទោះជានៅឆ្ងាយគ្នាក៏ពួកគេនៅតែទាក់ទងតាមអុីម៉ែលក៏ព្រោះតែនៅប្រទេសចិនមិនសូវជាមានការបើកចំហររឿងប្រើប្រាស់បណ្ដាញសង្គមទូទៅដូចជាប្រទេសដទៃឡើយ សម្រាប់អ្នកនៅក្នុងស្រុកដែលចង់ទាក់ទងគ្នាទៅមកគឺត្រូវទាក់ទងគ្នាតាមបណ្ដាញសង្គមមួយដែលប្រទេសអនុញ្ញាតប៉ុណ្ណោះ។
"អែមមីជួយហុចស្ពៃឲ្យបងបន្តិចបានទេ?"
"អរ៎ ចាស៎បងស្រី" អែមមីដែលកំពុងតែអង្គុយចុចទូរសព្ទ័រង់ចាំការឆ្លើយតបពីស៊ុកជីនក៏ប្រញាប់ដាក់វាចុះរួចនាំខ្លួនចូលមកក្នុងផ្ទះបាយដើម្បីជួយការងារបងស្រីឯណេះ ថ្ងៃនេះហ្វីលីណាជាអ្នកចម្អិនអាហារក៏ព្រោះថាអ្នកអង្គម្ចាស់ចេញទៅយកបុត្រមកពីសាលា នាងមិនចង់ឲ្យទ្រង់ពិបាកមកដល់ហើយត្រូវធ្វើអាហារទាំងត្រដាបត្រដួស។
"នេះបងស្រី"
"អរគុណណាស់" ហ្វីលីណាទទួលយកស្ពៃហាន់រួចពីដៃអែមមីរួចក៏ចាក់វាចូលទៅក្នុងឆ្នាំងសម្លភ្លាម នាងតូចយើងក៏មិនបានចេញទៅណានៅឈរសំឡឹងមើលទៅសម្លស្ងោរស្ពៃដែលបងស្រីចម្អិន ឈរស្រង់ក្លិនឈ្ងុយដែលនាំឲ្យនាងកូរពោះគ្រូកៗទាំងមិនបានព្រៀងទុក ហ្វីលីណាក៏សើចរួចដួសទឹកសម្លបន្តិចមករួចហុចឲ្យប្អូនភ្លក់។
"ហ៊ឹម ឆ្ងាញ់ដល់ហើយ" អែមមីឆ្លើយតបរហ័សបន្ទាប់ពីភ្លក់រសជាតិសម្លនោះរួច ហ្វីលីណាក៏ងក់ក្បាលរួចងាកទៅបើឆ្នាំងម្ខាងទៀតដែលនាងធ្វើញាំមីសួរសម្រាប់ក្មេងៗ អែមមីនាងក៏ភ្លក់ញាំមីសួរបន្តិចរួចក៏ញញឹម ម្ហូបសុទ្ធតែឈ្ងុយឆ្ងាញ់គ្រប់មុខតែម្ដង មិនឆ្ងល់ទេថាហេតុអីបានជាបងស្រីនាងពូកែធ្វើម្ហូបនោះ ព្រោះម៉ាក់ហ្វីលីណាជាអ្នកពូកែចម្អិនអាហារបំផុតហើយដល់ថាអុំប្រុសណាមជុន បើទោះជាមានចុងភៅនៅសេតវិមានក៏គាត់មិនដែលទទួលទាននៅទីនោះដែរ ទាល់តែអាហាររបស់ភរិយាគាត់ទើបគាត់ពិសារ។
"បងក៏ធ្វើបាយឆាខ្លះដែលអូនចូលចិត្តដែរណា៎ អូនទៅអង្គុយលេងវិញចុះ ចាំរួចរាល់បងនឹងហៅអូនមក" ឃើញថាអែមមីនាងមានទឹកមុខមិនសូវជាស្រស់បស់ទើបហ្វីលីណាប្រញាប់ឲ្យនាងទៅសម្រាក តែថាអែមមីនាងមិនមែនមុខមិនស្រស់បស់ព្រោះតែមិនបានសម្រាកគ្រប់គ្រាន់ឯណា មកពីនាងបារម្ភពីស៊ុកជីនទេតើ។
ងឹក..
"នោះមកដល់ល្មម" ហ្វីលីណាក៏លាន់មាត់កាលបើបានលឺសំឡេងហ្វ្រាំងឡាននៅខាងក្រៅឯណោះ អែមមីក៏ងាកសំឡឹងមើលទៅខាងក្រៅរួចក៏ចេញទៅមើលក្រែងមានអ្វីឲ្យនាងអាចជួយខ្លះ ព្រោះនាងក៏មិនទម្លាប់នៅអង្គុយទំនេរមួយកន្លែងឡើយ។
"មាតា" ក្មេងៗកាលបើចុះពីឡានមកក៏ប្រញាប់រត់ចូលទៅខាងក្នុងរកម្ដាយតាមទម្លាប់ តែថាអែមមីនាងក៏បែរជាមិនមានកាយវិការអ្វីតបត្បិតថាមិនមែនមានតែក្មេងៗនឹងបិតាពួកគេឡើយដែលចុះពីឡាននោះ តែក៏មានវត្តមានរបស់មនុស្សម្នាក់ចុះពីឡាននោះដូចគ្នា។
"បងជីន" អែមមីឧទានហៅឈ្មោះមនុស្សជាទីស្រឡាញ់មុននឹងប្រញាប់ចុះទៅរកទាំងដែលគេមកដល់ទាំងមិនប្រាប់ដំណឹងជាមុនសោះ ស៊ុកជីនក៏ទម្លាក់កាបូបខ្លួនរួចលើកពរខ្លួនតូចរបស់អែមមីឡើងផុតពីដី នាងតូចយើងក៏អោបក្រសោបគេជាប់ទាំងនឹករលឹក ស៊ុកជីនឯណោះក៏អោនថើបសក់នាងតូចថើរៗ នេះគេចុះពីយន្តហោះភ្លាមក៏ទាក់ទងមកអ្នកអង្គម្ចាស់មុនព្រោះចង់មកស៊ុបប្រាយអែមមី ហើយវាក៏បានផលពិតមែន។
"ហេតុអីក៏បងមិនប្រាប់អូន? ដឹងថាអូនបារម្ភពីបងប៉ុណ្ណាទេ? មនុស្សអាក្រក់" អែមមីមិននិយាយតែមាត់ ដៃតូចក៏លូកគួកទ្រង់ស៊ុកជីនតិចៗ អ្នកអង្គម្ចាស់ជុងហ្គុកក៏មិនបាននិយាយអីតែងាកបែរបម្រុងនឹងចាកចេញទៅហើយតែស៊ុកជីនក៏ស្រាប់តែឃាត់ទ្រង់។
"ខ្ញុំអាចខ្ចីសោរឡានទ្រង់បន្តិចបានទេ? គឺគាប់ជួនខ្ញុំមិនបានយកសម្លៀកបំពាក់អីមកទេព្រោះប្រញាប់ពេកចឹងគិតចង់ទៅសបភីងបន្តិច"
"ប្រាកដជាបាន នេះតាមសម្រួល" អ្នកអង្គម្ចាស់ជុងហ្គុកក៏បោះសោរឡានឲ្យទៅស៊ុកជីនរួចជ្រែងហោប៉ៅដើរចូលទៅក្នុងផ្ទះធ្វើមិនដឹង។
"អូនទៅទេ? មិនព្រមក៏នាំទៅដែរ..." ស៊ុកជីនកាន់ចង្កេះនាងនាងដើរទៅកាន់ឡានភ្លាម ធ្វើបែបនេះក៏រំលឹកឲ្យនាងនឹកឃើញពីអតីតកាលដែលនាងត្រូវបានស៊ុកជីនមកពរបង្ខំឲ្យទៅលេងសួនជាមួយនឹងគេ ទោះជានាងមិនចង់ក៏គេនាំនាងទៅដែរ។
"អូនមើលនោះចុះ..."ស៊ុកជីនក៏ចង្អុលបង្ហាញពីបាច់ផ្កាដែលគេបានទិញនៅព្រលានអម្បាញ់មិញមកជូននាង នាយក៏ឈោងយកវាមកឲ្យនាង អែមមីក៏ទទួលទាំងញញឹមរួចចូលអង្គុយទៅបាំងខាងមុខក្បែរគេ មួយភ្លែតក៏មានសត្វទន្សាយមួយរត់កាត់ឡាននោះ ស៊ុកជីនក៏តាមមើលរួចទាញអែមមីមកជិតរួចក៏ទាញនាងមកអោបនឹងមើលកូនទន្សាយនោះជាមួយគ្នា។
ដំបូងឡើយនាងបំណងនឹងឆ្លើយទៅហើយ តែនាងក៏ឈប់កាលបើនាងក្រឡេកភ្នែកឃើញស្នាមក្រហមដែលមាននៅលើកអាវសឺមីរបស់គេមានសណ្ឋានដូចជាបបូរមាត់របស់មនុស្សស្រី នាងបិទមាត់មិននិយាយអ្វីតែក៏ព្យាយាមរុលខ្លួនចូលទៅជិតគេនឹងសំឡឹងមើលទៅខាងក្រៅជាមួយគេ ជាមួយនឹងស្នាមញញឹមបែបបង្ខំចិត្ត។
(បងក៏ធ្វើបែបនេះទាល់តែបាន...)

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now