៣ភាគសម្រាប់ការឡាច៎អាល់ប៊ុមរឿង..
ម្ចាស់គ្រងបេះដូង
ភាគទី១០៥+១០៦+១០៧តាំងពីព្រឹកព្រលឹមរហូតមកដល់រសៀលថ្ងៃជ្រេបន្តិចនេះ ចាប់ពីស៊ុកជីនបីកូនមកដល់បន្ទប់គេងគឺអែមមីនៅមើលថែនាងរហូតមិនងើបទៅណាមួយជំហានសោះឡើយ វ៉ូយ៉នឯណោះក៏កក់ក្ដៅកាលបើបានបងស្រីជាទីស្រឡាញ់នៅអង្គុយមើលថែខ្លួនជាប់បែបនេះ។
"បងស្រីកុំទាន់ទៅបានទេ?" កាលបើអែមមីនាងក្រោកចេញពីគ្រែបន្តិចវ៉ូយ៉នក៏ឧទានឡើងទាំងសំឡេងស្អកៗហាក់មិនចង់ឲ្យអែមមីទៅណាឆ្ងាយពីនាងសោះ។
"បងចុះទៅមើលបបររបស់វ៉ូយ៉ននឹងណាចង់ដឹងថាលោកប៉ាចម្អិនហើយរឺនៅ វ៉ូយ៉នសម្រាកយកកម្លាំងចុះណាបន្តិចទៀត បងមកវិញណា៎" អែមមីលួងលោមទៅកាន់នាងតូចដើម្បីឲ្យនាងបានស្ងប់ចិត្តនឹងសម្រាកយកកម្លាំង ទើបនាងបានឱកាសនាំខ្លួនចាកចេញទៅមើលស៊ុកជីននៅឯផ្ទះបាយឯណោះ គេទៅបាត់ចង់កន្លះម៉ោងទៅហើយតែមិនដឹងថាគេធ្វើបានប៉ុណ្ណាទៅហើយទេ?
"លោកធ្វើបបរជិតរួចហើយមែនទេ?" គ្រាន់តែចេញមកដល់ខាងក្រៅអែមមីក៏សួរនាំទៅស៊ុកជីនដែលគេកំពុងតែរវល់នៅក្នុងផ្ទះបាយឯណោះស្ទើរតែស្លាប់ទៅហើយ គេដើរទៅដើរមករៀបចំសាច់ជ្រូកផាត់ឲ្យវ៉ូយ៉នញ៊ាំជាមួយនឹងបបរ មិនតែប៉ុណ្ណឹងគេក៏នៅរៀបចំអាហារថ្ងៃត្រង់អោយអែមមីទៀតផង។
ម្ចាស់កាយតូចចូលមកខាងក្នុងព្រមជាមួយនឹងទឹកមុខឆ្ងល់ក៏ព្រោះតែនាងមិនបានគិតដល់ថាគេមានពេលធ្វើអាហារថ្ងៃត្រង់ផ្សេងទៀតឡើយ នាងសំឡឹងមើលទៅគេយ៉ាងស្ងៀមស្ងាត់ មើលពីផែនខ្នងធំខាងក្រោយដែលនាងតែងតែចូលចិត្តអោបក្រសោបមិនឈប់ រាល់ពេលដែលស៊ុកជីនធ្វើអាហារនាងតែងតែអោបគេ លេងជាមួយគេយ៉ាងសប្បាយរីករាយ មកប្រទះនឹងទិដ្ឋភាពបែបនេះហាក់បីដូចជារំលឹកអនុស្សាវរីយ៍គ្រប់យ៉ាងដល់នាង នាំឲ្យស្មារតីនាងមិននៅក្នុងខ្លួនត្រូវក្រោកទៅរកគេរួចលូកដៃអោបក្រសោបខ្នងធំពីក្រោយយ៉ាងណែនពេញទំហឹង។
"អែមមី" ស៊ុកជីនឧទានហៅឈ្មោះនាងក៏ព្រោះសុខៗនាងក៏ចូលមកអោបគេជាប់ណែនបែបនេះ ដល់ថ្នាក់គេធ្វើខ្លួនមិនត្រូវទាល់តែសោះ គេចង់បែរមកអោបនាងវិញតែក៏មិនអាចព្រោះគេមិនចង់រំលងឱកាសដែលបានស្និតក្បែររាងកាយតូចច្រឡឹងមួយនេះ។
"បងនឹកអូន" ស៊ុកជីនឈរស្ងៀមឲ្យអ្នកខាងក្រោយអោបក្រសោបជាប់រហូតមិនលែង អែមមីក៏បែរជារលីងរលោងសម្រក់ទឹកភ្នែកមកយ៉ាងស្ងៀមស្ងាត់ គិតតែពីអោបក្រសោបមនុស្សប្រុសជាទីស្រឡាញ់ជាប់ណែនព្រោះតែភាពនឹករលឹក អោបរហូតទាល់តែទ្រូងតូចរៀងធូរស្រាលទ្រូងបន្តិចទើបនាងប្រញាប់ប្រលែងដៃពីចង្កេះនាយបំណងចង់ចាកចេញតែស៊ុកជីនក៏កាន់ដៃនាងទាំងសងខាងជាប់ឲ្យនៅអោបក្រសោបចង្កេះគេដដែល។
"បងមិនខុសពីអូនឡើយ គ្រប់ពេលវេលាបងតែងនឹកឃើញដល់អនុស្សាវរីយ៍ដែលពួកយើងបានសាង..បងដឹងថាអូនមិនបានបាត់បង់ការចងចាំឡើយអែមមី!!!" ឃ្លាប្រយោគចុងក្រោយដែលលឺចេញពីមាត់ស៊ុកជីនក៏នាំឲ្យអែមមីបើកភ្នែកធំៗរួចក៏ប្រញាប់ងាកចេញពីការអោបក្រសោបនោះភ្លាមតែមិនបានការអ្វីឡើយព្រោះនាងខ្លួនតូចតែមួយមានកម្លាំងឯណាអាចយកឈ្នះកម្លាំងមហិមារបស់មនុស្សប្រុសពេញកម្លាំងដូចជាគេបានទៅ?
"ហេតុអីក៏អូនព្យាយាមគេចវេស? ក៏ព្រោះតែកំហុសដែលបងបានសាងទាំងនោះពិតទេ? បងសុំទោស..បងល្ងង់ដែលបងមិនបានគិតឲ្យច្បាស់លាស់ទើបបណ្ដោយឲ្យអូនឆ្លងកាត់រឿងទាំងនោះម្នាក់ឯង ធ្វើឲ្យអូនសម្រេចបែកទាំងពួកយើងនៅពេញស្រឡាញ់ដូចគ្នា" ស៊ុកជីនបែរខ្លួនមករកអែមមីដើម្បីប្រឈមនឹងទឹកមុខក្រហមងាំងនឹងទឹកថ្លាស្រក់ដាបនៅលើផែនថ្ពាល់របស់នាង គេអាចមើលឃើញភាពឈឺចាប់ដែលបង្ហាញតាមរយៈកែវភ្នែករបស់នាង។
"លែងទៅ..ខ្ញុំទៅមើលវ៉ូយ៉នហើយ" អែមមីបែរខ្លួនបំណងចង់គេចពីគេ មិនចង់យំនៅនឹងមុខគេតែក៏ត្រូវស៊ុកជីនអោបក្រសោបនាងពីក្រោយម្ដង នាលើកនេះមិនមែនស៊ុកជីនម្នាក់ឡើយដែលយំ សូម្បីតែមនុស្សប្រុសរឹងមាំម្នាក់នេះក៏យំដែរ ពួកគេទាំង២យំអោបគ្នាយ៉ាងស្ងៀមស្ងាត់នៅក្នុងផ្ទះបាយ សំឡេងមិនលឺខ្លាំងតែក៏រណ្ដំបេះដូងប្រេះស្រាំពួកគេទាំង២នាក់ កាន់តែលឺពួកគេកាន់តែមិនចង់ឃ្លាតពីគ្នាតែក៏មិនអាចព្រោះចំណងជំពាក់ជំពិនពីអតីតកាលវាចាក់ស្រេះអារម្មណ៍អ្នកម្ខាងទៀតខ្លាំងដល់ថ្នាក់នាងមិនអាចទទួលយកស្នេហានោះជាថ្មីទៀតបានក៏ព្រោះតែនាងខ្លាចការបែកបាក់ ខ្លាចថានាងស្រឡាញ់ឈឺចាប់កាន់តែខ្លាំង។
"ពួកយើងមិនអាចផ្ដើមជាថ្មីទេស៊ុកជីន ព្រោះរបួសត្រង់នេះវាមិនទាន់សះស្បើយនៅឡើយទេ វានៅឈឺ ភ្នែកនៅមើលឃើញ ខួរក្បាលនៅចងចាំគ្រប់រឿងរ៉ាវដែលកើតឡើង អូនខ្លាច...អូនមិនចង់ឈានដល់ចំណុចមួយដែលមិនអាចសូម្បីតែធ្វើជាខ្លួនឯងឡើយ អូនចង់ឲ្យបងមានក្ដីសុខ ចង់ឲ្យបងក្លាយជាលោកប៉ាដ៏ល្អរបស់វ៉ូយ៉ននឹងស្វែងរកមនុស្សស្រីម្នាក់ដែលអាចមើលថែបងនឹងមិនដឹងពីរឿងទាំងនោះ បែបនេះនាងនឹងអាចរស់នៅដោយគ្មានភាពភ័យខ្លាចនឹងព្រួយបារម្ភ"
"អត់ទេ! ក្រៅពីអូន បងមិនមានចិត្តឲ្យអ្នកណាទៀតឡើយ ក្នុងទ្រូងមកឆ្លាក់ឈ្មោះអូនរួចស្រេចហើយ វ៉ូយ៉ននាងក៏មិនចង់បានអ្នកផ្សេងជាម្ដាយក្រៅពីអូនដូចគ្នាអែមមី វត្តមានរបស់អូនជាក្ដីសុខរបស់មនុស្សដល់ទៅ២នាក់ហេតុអីក៏អូនតែងតែព្យាយាមគេចវេសបែបនេះ? បងសុំអង្វរណា៎ ពួកយើងត្រូវរ៉ូវគ្នាវិញបានទេ?" ស៊ុកជីនអោបនាងកាន់តែជាប់ណែនលើសដើមថែមទៀត អែមមីឯណោះក៏បានត្រឹមតែអោនមុខសម្រក់ទឹកភ្នែកស្ដាប់ពាក្យបកស្រាយរបស់ស៊ុកជីនទាំងដែលនាងមិនអាចតបតរបាន។
"ណា៎អែមមី..ត្រឡប់មករស់នៅជាគ្រួសារដ៏កក់ក្ដៅរបស់ពួកយើងវិញបានទេ? បងសន្យាថានឹងមើលថែអូននឹងកូនឲ្យបានល្អបំផុត បងសន្យា" អែមមីមិនបាននិយាយអ្វីតែក៏បែរខ្លួនមកប្រឈមមុខជាមួយនឹងស៊ុកជីនរួចលូកដៃអោបកររបស់គេជាប់ផ្ទប់មុខយំនឹងទ្រូងហាប់ណែនរបស់នាយ មុននឹងមានមនុស្សម្នាក់ទៀតចូលមកអោបនាងពីក្រោយហើយម្នាក់នោះក៏គ្មានអ្នកណាឡើយក្រៅពីវ៉ូយ៉ន។
"ត្រឡប់ទៅផ្ទះយើងវិញណាម៉ាក់ណា៎ កូនចង់មានម៉ាក់ម្នាក់ដែលកក់ក្ដៅ អ្នកម៉ាក់ដែលកូនអាចគេងអោបរាល់យប់ អ្នកម៉ាក់ដែលជូនកូនទៅសាលារៀងរាល់ព្រឹក អ្នកម៉ាក់ដែលតែងតែនៅទីនេះដើម្បីស្ដាប់កូន កូនស្រឡាញ់អ្នកម៉ាក់ខ្លាំងណាស់ អ្ហឹកៗ" អែមមីឧទានទាំងទឹកភ្នែករួចក៏ទាញវ៉ូយ៉នមកឈរកណ្ដាលរវាងនាងនឹងស៊ុកជីន រួចពួកគេទាំង៣នាក់ក៏អោបគ្នាយំនាពេលនោះ អែមមីក៏នឹកឃើញដល់រឿងម៉្យាងដែលនាងមិនទាន់អាចសម្រេចចិត្តបាននៅឡើយហើយនោះគឺជាការសម្រេចចិត្តពីចាស់ទុំជាលោកប៉ាអ្នកម៉ាក់របស់នាងនឹងឯង។
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
Lãng mạnស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី