ម្ចាស់គ្រងបេះដូង
ភាគទី៦២"ខ្ញុំគិតថាខ្ញុំមិនគួរនិយាយពាក្យថារៀបការទេកាលពីនៅមន្ទីរពេទ្យពេលនោះ" តាមផ្លូវត្រឡប់ទៅកាន់ផ្ទះវិញអែមមីនាងក៏អង្គុយសញ្ជឹងគិតព្រមទាំងអោនមុខចុះជានិច្ច ត្បិតថានាងបានលឺអ្វីដែលអែលលីនិយាយរួចមកនាងក៏ប្រែជារអៀសចិត្ត រអៀសខ្លួនដែលធ្វើឲ្យអែលលីយល់ច្រឡំទៅលើជុននីអូបែបនោះ ជុននីអូក្រវីក្បាលតិចៗរួចក៏លូកដៃអង្អែលក្បាលនាងស្រាលៗហាក់បញ្ជាក់ប្រាប់ថាវាមិនមែនជាកំហុសរបស់នាងឡើយ។
"អែមមីមិនបានខុសឡើយព្រោះអែមមីក៏និយាយពាក្យទាំងនោះព្រោះតែការខឹងសម្បារដូចគ្នាដែរ ខ្ញុំក៏បែបនោះ អែមមីទុកចិត្តចុះ" ជុននីអូលួងលោមនាងឲ្យញញឹមដៃក៏បើកឡានបន្តទៅមុខជារឿយៗឆ្លងផុតពីមួយកន្លែងទៅមួយកន្លែង ក្នុងឡានកាន់តែស្ងាត់ខួរក្បាលគេក៏ស្រាប់តែកាន់តែនឹកឃើញពីពាក្យដែលអែលលីនិយាយមុននេះ វាដូចជាព្យាយាមដាស់ស្មារតីបែបមិនខ្វល់ខ្វាយរបស់គេឲ្យងឿងឆ្ងល់ថាមូលហេតុអ្វីទើបនាងនិយាយបែបនោះ គេរឹតតេចង់ដឹងថានាងបានលឺពាក្យទាំងនោះមកពីណាថែមទៀត។
"តែថាហេតុអ្វីបានជានាងដឹងរឿងទាំងនោះ? បើពេលដែលយើងនិយាយមានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលបានលឺ.." មនុស្សប៉ុន្មាននាក់ដែលអែមមីសម្ដៅទៅលើនោះគឺនាង ជុននីអូនឹងស៊ុកជីន តែថាពាក្យទាំងនេះបែកធ្លាយទៅក្រៅដោយរបៀបណារឺក៏វាជាគម្រោងការរបស់នរណាម្នាក់ក្នុងការផ្សព្វផ្សាយមួយនោះ?
"អែមមី?..អែមមី"
"អឹម?" ជុននីអូក៏កាន់ស្មាអែមមីបន្តិចព្រោះឃើញនាងអង្គុយទ្រឹងសំឡឹងមើលទៅម្ចាស់កាយតូចដែលអង្គុយទ្រឹងភ្លឹកគិតតែម្នាក់ឯងក្រោយពីចោទសំនួរមួយចេញមក អែមមីក៏ក្រវីក្បាលបន្តិចរួចផ្ដេកខ្លួនលើពូកឡានតែនាងក៏បែរជាមានចម្ងល់មួយលេចឡើងមក។
"ជុននីអូ? ជុននីអូធ្លាប់លឺពីឃាតកម្មដែលកើតឡើងកាលពីនៅអុីតាលីទេ..ខ្ញុំដូចជាចាំបានខ្លះៗពីរឿងទាំងនោះ វាធ្លាប់កើតឡើងលើខ្ញុំពិតទេ?" ជុននីអូក៏នៅស្ងៀមក្រោយពីបានលឺគ្រប់យ៉ាងដែលអែមមីបាននិយាយ គេក៏មិនទាន់និយាយឆ្លើយតបអ្វីតែក៏លូកដៃទាញបើកឃ្លប់ខាងមុខកន្លែងក្បែរតៃកុងរួចក៏ទាញអាវមួយចេញមកបង្ហាញអែមមី វាជាអាវដែលប្រហាក់ប្រហែលនឹងអាវរបស់ឃាតករដែលបានចាប់អែមមីនោះ ហើយជាអាវដែលអែមមីបានឃើញកាលពីថ្ងៃមុននោះឯង។
"ខ្ញុំបានរកឃើញវានៅក្នុងផ្ទះរបស់លោកស៊ុកជីន.." លឺតែប៉ុណ្ណេះអែមមីក៏ស្រាប់តែបើកភ្នែកធំៗរួចសំឡឹងមើលទៅជុននីអូវិញទាំងចម្ងល់ ខួរក្បាលនាងក៏បែរជាលែងគិតឃើញអ្វីទាំងអស់មានតែពាក្យថាភ្ញាក់ផ្អើលប៉ុណ្ណោះ។
"អែមមីនៅចាំថ្ងៃដែលខ្ញុំទៅទទួលអែមមីទេ? ពេលនោះហើយជាពេលដែលខ្ញុំរកឃើញវា ខ្ញុំសម្គាល់ឃើញតាមរយៈកាំម៉េរ៉ាសុវត្ថិភាពផ្ទះរបស់នាងនៅអុីតាលី គេពាក់អាវមួយនេះ ហើយវាក៏ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមិនស្ទើរព្រោះតែមូលហេតុអ្វីទើបគេមានវា? រឺក៏គេដឹងថានរណាជាឃាតកររឺក៏.."
រ៉ឺង!រ៉ឺង
ស្របពេលដែលពួកគេទាំង២នាក់កំពុងតែនិយាយទូរសព្ទ័របស់អែមមីក៏ស្រាប់តែរោទ៍ឡើង នាងក៏ងាកសំឡឹងមើលជុននីអូបន្តិចរួចបើកមើលថាអ្នកណាជាអ្នកខលមកនាង ស្រីតូចក៏ចុចបិទរួចងាកមើលទៅម្ខាង។
"ហេតុអីក៏មិនទទួល? ជាអ្នកណាមែនទេ?"
"គ្មានអីទេ! អើ..ជុននីអូឈប់នៅចំណតខាងមុខនោះបានទេ? ខ្ញុំមានការត្រូវធ្វើបន្តិច" ជុននីអូឆ្ងល់តែគេក៏មិនអាចជំទាស់ជាមួយនឹងការចង់បានរបស់នាងឡើយ មានតែព្រមបត់ឡានចូលឈប់នៅចំណតឡានក្រុងនៅក្បែរនោះឲ្យអែមមីចុះទៅតាមសម្រួល។
"នាងគិតចង់ទៅណា? ប្រាកដហើយមែនទេថាអាចនៅតែម្នាក់ឯងបាននោះ?" បើទោះជាឃើញថាអែមមីនាងមានទឹកមុខញញឹមធម្មតាក៏ដោយក៏ជុននីអូនៅតែបារម្ភនឹងជជីកសួរនាំនាងមិនឈប់ដដែល អែមមីក៏ងក់ក្បាលរួចលើកដៃលាគេ។
"ជុននីអូទៅចុះ ខ្ញុំអាចនៅតែម្នាក់ឯងបានពិតមែនណា" អែមមីបញ្ជាក់ច្បាស់លាស់យ៉ាងនេះទៅហើយ ជុននីអូក៏មានតែបង្ខំចិត្តជឿជាក់នឹងទុកឲ្យនាងនៅទីនោះ អែមមីក៏ស្ពាយកាបូបរបស់នាងចាកចេញទៅបន្សល់ទុកនូវជុននីអូដែលអង្គុយតាមមើលដំណើរចាកចេញរបស់នាង រួចក៏ប្រែទឹកមុខបន្តិច ព្រោះសុខៗគេក៏ស្រាប់តែនឹកឃើញដល់អ្នកផ្សេងទៀត។
"អែលលីមានរឿងអីមែនទេ?!"
...
អែមមីឯណេះក៏ត្រឡប់មកកាន់ហាងកាហ្វេកើតហេតុដដែលនោះ នាងចូលមកខាងក្នុងហាងដែលមានសភាពស្ងាត់ក៏ព្រោះតែចាប់ពីថ្ងៃមានរឿងទាំងប៉ុន្មានកើតឡើងមកភ្ញៀវក៏រៀងថយចុះ ព្រោះតែគ្រប់គ្នាខ្លាចរអានឹងរឿងឃាតកម្មទាំងនោះ តែអែមមីមិនបានខ្លាចហើយនាងក៏នៅតែទៅទីនោះដដែល។
"ខ្ញុំគួរតែស្វែងរកការពិតដោយខ្លួនឯងពិតទេ?" អែមមីនិយាយស្របនឹងដៃលូកចុចបើកទូរសព្ទ័នឹងមើលទៅកាន់លេខដែលខលមកកាន់នាង ហើយលេខនោះជាលេខរបស់ស៊ុកជីន ព្រមជាមួយនឹងសារដែលផ្ញើមកថាចង់ជួបជាមួយនឹងនាងម្ដងទៀត ព្រោះគេមានរឿងចង់ប្រាប់នាង ហើយនាងក៏មិនមានជម្រើសអ្វីក្រៅពីមកជួបគេ។
"ហ្អាយ៎" ដៃតូចបំណងចង់បើកទ្វារចូលទៅហើយក៏មានមនុស្សម្នាក់ក្រសោបទាញដៃនាងជាប់ឲ្យបែរមករកគេ អែមមីក៏អាចដឹងដល់ទម្ងន់ចាប់កាន់នោះ ក្លិនក្រអូបប្រហើរពីខ្លួនគេក៏អាចឲ្យនាងដឹងថាជាអ្នកណាម្នាក់ គឺមនុស្សម្នាក់ដែលចង់ជួបជាមួយនឹងនាង។
"លោកស៊ុកជីន"
"ទៅជាមួយបង" ស៊ុកជីននិយាយតែប៉ុណ្ណេះរួចគេក៏នាំខ្លួនពួកគេចេញទៅជាមួយនឹងគ្នា បើទោះជាអែមមីរើបម្រាស់យ៉ាងណាក៏ស៊ុកជីនមិនស្ដាប់រួចនាំនាងចូលឡានមុននឹងបើកចាកចេញទៅយ៉ាងលឿន។
នៅតាមផ្លូវចាកចេញទៅនោះអែមមីក៏រើបម្រាស់រហូតមិនឈប់ នាងមានអារម្មណ៍មិនស្រួលកាលបើស៊ុកជីនបែរជាបើកឡានទៅតាមផ្លូវដែលនាងមិនស្គាល់ កាន់តែធ្វើឲ្យនាងភ័យពេលដែលនាងនឹកឃើញដល់រឿងអាវដែលជុននីអូរកឃើញនោះ។
"ខ្ញុំចង់ទៅផ្ទះ"
"បងនឹងនាំអូនទៅផ្ទះ..តែជាផ្ទះរបស់ពួកយើង..ក្រៅពីបងអូនមិនអាចរៀបការជាមួយប្រុសម្នាក់ណាបានឡើយ" អែមមីក៏ភ្ញាក់ក្រោយពីបានលឺពាក្យថារៀបការចេញពីមាត់ស៊ុកជីនម្នាក់ទៀត នាងក៏ងាកមើលទៅមុខរួចក៏ភ្ញាក់ពីភាពភិតភ័យរបស់នាង ភ្នែកងាកសំឡឹងមើលទៅបាំងខាងក្រោយក៏ឃើញថាជារាងកាយវ៉ូយ៉នដែលដេកស្ដឹងនោះ បែរទៅមើលខាងក្រោយនាងក៏បានឃើញម៉ូតូប៉ុន្មានគ្រឿងដេញតាមមក ស៊ុកជីនកាន់តែបន្ថែមល្បឿនទៀត។
"ស៊ុកជីន.."
"ឃាតករចាប់ជម្រិតនោះ...មានពាក់ពន្ធ័គ្នាជាមួយនឹងបងប្រុសរបស់មហេសីចុងរបស់អ្នកអង្គម្ចាស់.. គេកំពុងតែតាមកម្ចាត់អូននឹងវ៉ូយ៉ន.."1Kសម្រាប់ភាគបន្តទៀត
យូមីន
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
Romansស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី