ភាគទី៤៨

604 19 1
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៤៨

មួយសប្ដាហ៍កន្លងផុតទៅ ក្រោយពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីខាងមន្ទីរពេទ្យបូកផ្សំនឹងការយល់ចិត្តទុកដាក់ពីគ្រួសារ អែមមីក៏អាចចាកចេញពីមន្ទីរពេទ្យបានដោយមិនមានការព្រួយបារម្ភអ្វីទាំងអស់ហើយថ្ងៃនេះក៏ជាថ្ងៃដែលត្រូវត្រឡប់ទៅកាន់ផ្ទះរបស់នាងវិញ។
"អរុណសួស្ដីអ្នកល្អិត" សំឡេងម្ចាស់កាយខ្ពស់ស្រឡះចូលមកព្រមជាមួយនឹងវត្តមានបុរសវ័យជ្រេម្នាក់ដែលជាឪពុករបស់នាងនឹងឯង ហើយអ្នកដែលជាអ្នកនិយាយអរុណសួស្ដីទៅកាន់នាងគឺគ្មានអ្នកណាឡើយក្រៅពីជុននីអូតែម្ដង គ្រាន់តែឃើញជុននីអូនឹងលោកប៉ានាងចូលមកភ្លាម ស្រីតូចដែលកំពុងអង្គុយស្រស់ស្រូបអាហារពេលព្រឹកក៏ប្រញាប់ទម្លាក់ស្លាបព្រាចុះរួចងាកបែរបញ្ចេញស្នាមញញឹមស្រស់ស្អាតទៅរកគេ។
"ក្នុងខ្លួនយ៉ាងមិចទៅហើយកូន?" ហូស៊ុកចូលទៅជិតកូន សួរនាំពីអាការៈនាង តែថាមិនបាច់ទាន់នាងឆ្លើយក៏គេអាចមើលដឹងដែរតាមរយៈទឹកមុខស្រស់ថ្លានឹងស្នាមញញឹមរីកស្គុសស្គាយលើផ្ទៃមុខនាង។
"កូនមិនអីទេលោកប៉ា គ្រាន់តែឃើញប៉ានឹងជុននីអូមកទទួលក៏មានកម្លាំងព្រឹសតែម្ដង" អែមមីបញ្ចេញភាពក្រមិចក្រមើមដាក់លោកប៉ានាង កាយវិការស្រស់បំព្រងរបស់នាងក៏នាំឲ្យជុននីអូដែលឈរសំឡឹងមើលមកញញឹមបិទមាត់មិនជិត សប្បាយចិត្តដែលអែមមីរបស់គេពីមុនដូចជាត្រឡប់មកវិញហើយ មនុស្សស្រីដែលមិនមានទុក្ខកង្វល់អ្វីទាំងអស់តែម្ដង។
"និយាយអញ្ចឹងប៉ានឹងជុននីអូបានញ៊ាំអាហារពេលព្រឹកហើយរឺនៅ? បើសិនជានៅមកញ៊ាំជាមួយកូនមក អ្នកម៉ាក់ឲ្យអ្នកបម្រើយកមកច្រើនណាស់ កូនញ៊ាំមិនអស់ទេខ្លាចឡើងគីឡូ ហិហិ" ហូស៊ុកញញឹមក្រវីក្បាលឆ្លើយតបនឹងកូនស្រីរួចទើបនឹកឃើញថាខ្លួនមានរបស់ចង់យកឲ្យកូនស្រី ដៃមាំលូកចូលហោប៉ៅហូតយកទូរសព្ទ័ដៃចេញមកឲ្យកូន អែមមីក៏សប្បាយចិត្តនឹងទទួលយកពីប៉ារបស់នាងមក ចុចដំណើរការទូរសព្ទ័ដែលបិទចោលនោះជាថ្មី តែអ្វីដែលលោតឡើងលើអេក្រង់ទូរសព្ទ័នោះក៏នាំឲ្យនាងប្រែប្រួលទឹកមុខបន្តិច។
"អែមមីអាចបើកអាខោនផ្ទាល់ខ្លួនឡើងវិញក៏បាន ព្រោះដើម្បីងាយស្រួលទាក់ទងគ្នាផង ម៉្យាងអែមមីក៏ចូលចិត្តថតរូបស្អាតៗផងពិតទេ?" អែមមីដកអារម្មណ៍ពីការសំឡឹងមើលទៅទូរសព្ទ័រួចក៏ងាកមកងក់ក្បាលឆ្លើយតបជាមួយនឹងសំណើររបស់ជុននីអូ ជំហានដំបូងគឺនាងផ្លាស់ប្ដូររូបដែលនៅលើអេក្រង់ទូរសព្ទ័ដាក់រូបទេសភាពដែលនាងបានថតទុកក្នុងទូរសព្ទ័ ជំហានបន្ទាប់គឺនាងបើកដំណើរការអាខោនអាយជីចាស់របស់នាងដោយមានជុននីអូជាអ្នកជួយប្រាប់ដល់នាង។
"បានហើយឆាប់ញ៊ាំអាហារទៅនឹងអាលបានទៅផ្ទះ កូនមិនគិតចង់សាប់ប្រាយម៉ាក់នឹងប្អូនៗទេមែនទេ? ថ្ងៃនេះអែនហ៊្សូក៏មកពីបរទេសវិញដែរណា ហើយវ៉ាយ៍លេត.." ហូស៊ុកគេនិយាយមិនទាន់ចប់ផងក៏ឆ្លៀតលើកនាឡិកាមកមើលគិតរំពៃថាថ្មើរនេះកូនស្រីមិនដឹងជានៅឯណាឡើយ ព្រោះចេញបាត់ពីផ្ទះតាំងពីព្រឹកម៉្លេះ លឺថាមានណាត់ជាមួយនឹងមនុស្សសំខាន់ គេក៏កាន់តែឆ្ងល់ហើយថាអ្នកណាជាមនុស្សពិសេសដែលកូនស្រីនិយាយនោះ?
...
នៅហាងកាហ្វេមួយកន្លែងដែលនៅកណ្ដាលក្រុងតែម្ដង ជាហាងកាហ្វេស្រស់ស្អាតដែលអែមមីតែងតែមកជាប្រចាំជាមួយមិត្ត វាមានផាសុកភាពល្អនឹងកន្លែងថតរូបស្អាតៗអន្ទងចិត្តក្រមុំៗយើងឲ្យនាំគ្នាមកក្រេបរសជាតិកាហ្វេនឹងថតរូបទុកជាអនុស្សាវរីយ៍ជាច្រើន។
"មោះ..១.២.៣" សំឡេងស្រួយស្រៈបន្លឺពីបបូរមាត់ក្មេងស្រីដែលមានវ័យក្មេងជាងវ៉ាយ៍ប្រហែលជា២ទៅ៣ឆ្នាំប៉ុណ្ណោះ មើលតាមការតុបតែងខ្លួនក៏អាចដឹងថានាងក៏ជាក្មេងសុីវីល័យមិនខុសពីវ៉ាយ៍លេតដែរហើយនោះគឺជាកូនស្រីច្បងរបស់ត្រកូលអាន់ឌើតុននឹងឯង។
"ស្អាតទេលូសុី?" បន្ទាប់ពីអង្គុយកាច់ខ្លួនឲ្យប្អូនថតរួចមកវ៉ាយ៍លេតក៏នៅឆ្លៀតងាកមកសួរនាំលូសុីបន្ថែមទៀត ស្រីតូចយើងមិនបាននិយាយអីតែក៏កាន់កាំមេរ៉ាមកបើកមើលព្រមទាំងជ្រឹមចិញ្ចើមនាំឲ្យវ៉ាយ៍លេតនៅមិនសុខរួចក៏ប្រញាប់នាំខ្លួនចូលទៅជិតលូសុី។
"មិនស្អាតមែនទេ?"
"លំដាប់បងវ៉ាយ៍ទៅហើយ ទោះថតប្លង់ណាក៏នៅតែស្អាតទាក់ភ្នែកដែរ" លូសុីប្ដូរទឹកមុខមកជាញញឹមបញ្ចើចបញ្ចើរបងស្រីដែលចាញ់បោកទឹកមុខនាង វ៉ាយ៍លេតកាលបើដឹងខ្លួនថាចាញ់បោកប្អូនក៏អស់សំណើចរួចក្រវីក្បាលតិចៗពួកនាងៗក៏នាំគ្នាចូលទៅកាន់កន្លែងអង្គុយរបស់ខ្លួនវិញ មកដល់ភ្លាមវ៉ាយ៍លេតក៏ប្រញាប់ប្រញាល់យករូបទាំងនោះមកផុស លូសុីក៏អង្គុយច្រត់ចង្ការសំឡឹងមើលទៅបងស្រីបន្តិចរួចក៏ព្រលែងខ្យល់ដង្ហើមស្រាល។
"បងស្រីទាំងស្អាតហើយពូកែ ជាតារាអាយជីផង មិនស្មានថាខ្ញុំត្រូវមកអង្គុយទល់មុខជាមួយនឹងបុគ្គលល្បីបែបនេះទាល់តែសោះ ហិហិ"
"អូននិយាយអីលូសុី បងគ្រាន់តែថតបង្ហាញគ្រឿងពេជ្រតូចៗដែលលោកប៉ាទើបឆ្នៃនឹងណា មែនហើយ! បងវិះតែនឹងភ្លេចទៅហើយ" វ៉ាយ៍លេតក៏ស្រាប់តែនឹកឃើញភ្លាមរួចក៏ដកយកប្រអប់មួយចេញមករួចហុចទៅឲ្យលូសុី។
"ជាអីនឹងបងស្រី?" លូសុីទទួលយកមកបើកមើលទើបឃើញថាជាខ្សែដៃស្រស់ស្អាត មិនទាន់មានលក់នៅលើទីផ្សារនៅឡើយ។
"លោកប៉ាឆ្នៃម៉ូដនេះតែគាត់មិនទាន់ដាក់លក់ឡើយ គាត់ក៏ផ្ដាំឲ្យបងយកមកអូន នេះពួកយើងពាក់ជាគូនឹងគ្នាល្អដែរទេ? នៀក៎" វ៉ាយ៍លេតក៏មិនភ្លេចលើកខ្សែដៃដែលខ្លួនពាក់បង្ហាញទៅលូសុី ស្រីតូចយលងមិនបង្អង់ក៏ប្រញាប់ដកវាប្រអប់រួចពាក់ភ្លាមៗទាំងទឹកមុខញញឹម ភាពញញឹមស្រស់ស្រាយរបស់ពួកនាងក៏មិនអាចគេចពីក្រសែភ្នែករបស់អ្នកដែលអង្គុយក្រេបវ៉ាញ៍នៅជាន់ខាងលើឯណោះ គេក្រេបបណ្ដើរសំឡឹងមើលទៅពួកនាង។
"វ៉ាយ៍លេតអាល់ម៉ាឌី , លូសុី អាន់ឌើតុន.. សុទ្ធតែជាកែវភ្នែករបស់ត្រកូលទាំង២នេះ បើមានម្នាក់មកចូលជំនួសក្នុងល្បែងមិនដឹងជាល្អកម្រិតណា៎ទេ!!!" ម្ចាស់កាយសង្ហាអង្គុយគងអន្ទាក់ខ្លា ដៃក្រលែងកែវស្រាសំឡឹងមើលទៅស្រីតូច២នាក់ដែលកំពុងតែអង្គុយនិយាយគ្នាសើចក្អាកក្អាយនៅខាងក្រោម ទាំងដែលពួកនាងមិនបានដឹងថាមានគេកំពុងតែកំណត់មុខសញ្ញារបស់ពួកនាងឡើយ។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now