Part 11

1.1K 109 17
                                    

_ខាងមុខផ្ទះ_

<អឹលោកប៉ា ខ្ញុំឈ្មោះ  Jungguk Villiam ត្រូវជា..>Junggukញញឹមរួសរាយ ដាក់គាត់ មុននឹងចាប់ផ្ដេីម ណែនាំឈ្មោះ

<គា..គាត់ជាគ្រូរបស់ខ្ញុំទេប៉ា >Jiminទាញដេីមដៃ របស់រាងក្រាស់ចេញ បន្ទាប់មក ក៏ឈរនិយាយបង្វែងសាច់រឿង កុំអោយជុងហ្គុក និយាយទាន់

<គ្រូ?? ហេីយឯងទៅធ្វេីស្អី ជាមួយគ្រូ ទាំងថ្ងៃអាទិត្យនឹង>Mr.Park

<មិនមែនទេ លោកប៉ា ខ្ញុំគឺ..>Jungguk

<លោកគ្រូ!!!!!!!!លោកគ្រូ កុំធ្វេីអញ្ចឹងតេីបានទេ!! សុំអង្វរ...លោកគ្រូ!! >Jiminបែរមុខទៅជុងហ្គុក ទាំងក្ដាប់មាត់ដាក់ផង និយាយអង្វរកផង

<ធ្វេីស្អី?? អង្វរស្អីគេ?? >Mr.Park ចាប់ជ្រួញ
ចិញ្ចេីម ទាំងមានការសង្ស័យ

< បាទប៉ា...គឺ..គឺគាត់ជាគ្រូមុខវិជ្ជា គណិតរបស់កូន...កូនអង្វរគាត់ អោយជួយ បង្រៀនកូនក្រៅម៉ោង បន្ថែម តែគាត់ មិនព្រម >Jiminនិយាយត្រដិតៗ

<គ្រូគណិត??>Mr.Parkនិយាយជាន់ពាក្យ ដដែរពីជីមីន មុននឹងងៀកមុខ សម្លឹងទៅកម្លោះមាឌមាំុ

<....>Junggukសម្លឹងទៅកែវភ្នែក ជីមីន ដែលកំពុងធ្វេីភ្នែក ដូចជាកូនឆ្មាដាក់

<លោកគ្រូ ជាគ្រូរបស់កូនខ្ញុំ តេីពិតទេ?? >Mr.Park

<បាទ>Junggukនិយាយភ្លាម ជីមីនដកដង្ហេីមធូរទ្រូងខ្សាក់ ទាំងកាពិត បេះដូងរបស់គេ លោតស្ទេីរផ្ទុះ ទៅហេីយ

<.....គ្រូបង្រៀន សម័យឥឡូវ ជិះឡានទំនេីបដល់ហេីយ មេីលទៅរកលុយបានណាស់>Mr.Parkនិយាយបន្ទាប់ពី សម្លឹងឡានពណ៌ខ្មៅដែលចត នៅក្បែររបងរួច

< បាទលោកប៉ា >Junggukនិយាយតាមធម្មតា ដូចគ្មានព្រឺស្អីបន្តិចសោះ

< មិនបាច់ហៅខ្ញុំបែបនេះ ក៏បានដែរ សម្រាប់ខ្ញុំ ស្ដាប់ទៅវារៀងស្រគៀល ត្រចៀក>Mr.Park

<....បាទ!! >Jungguk

< និយាយអញ្ចឹង មិចក៏លោកគ្រូ មកដល់ទីនេះ?>Mr.Parkចោទសួរបន្ថែម ពេលឃេីញទឹកមុខរបស់កូនគាត់ មេីលទៅចម្លែកៗ

< ខ្ញុំមកលេងផ្ទះមិត្ត គឺផ្ទះនៅផ្ដុំៗនេះឯង តែច្រកផ្លូវវាតូចពេក ទេីបចតឡានទុក នៅទីនេះសិន តែចៃដន្យអី ក៏ជួបជីមីន កូនរបស់លោកពូ នឹងណា>Junggukនិយាយចេញទៅ គ្មានអាក់ស្អីបន្តិច ធ្វេីដូចនិយាយរឿង ពិតៗអញ្ចឹង

My Wife💗Where stories live. Discover now