Part63

608 107 30
                                    

_Office_

<Lia!ប៉ាថាឯងគួរតែឈប់ទៅ ឯងជាកូនស្រីដែលមានពូជពង្សថ្លៃថ្នូរម្នាក់ដែរ ឯងមិនគួរដាក់ខ្លួន ព្រោះតែបុរសម្នាក់ទេ!! បេីគេមានដៃគូហេីយ ឯងមិនបាច់ទៅប្រណាំងប្រជែងស្អីទេ!! >Mr.Choi

< កូនមានបានប្រណាំងឯណា!! >

<ឆៃរាយការណ៍ប្រាប់ប៉ាអស់ហេីយ មិនបាច់មកធ្វេីមិនដឹងមិនលឺទេ!! >

<អាម្នាក់់នឹងទៀតហេីយ!! នេះជារឿងកូន ហេតុអីគេមាត់អត់គម្របម្ល៉េះ? >

<បេីឯងចិត្តតែចង់ឈ្នះនោះ វាមិនមែនជារឿងល្អទេ បេីមិនយល់ដល់ចិត្តពួកគេ ឯងក៏គួរតែយល់ចិត្តដល់ក្មេង ដែលនៅក្នុងផ្ទៃរបស់អូមេហ្គានោះផង!! >

< តែលោកយាយរបស់ជុងហ្កុក គាត់ចង់បានខ្ញុំ!! ខ្ញុំមានបង្ខំគាត់ឯណា!! >

<តែឯងមានសិទ្ធសម្រេច មិនមែនគេថាឆ្វេង ឯងក៏ឆ្វេងតាមទេ!! ឯងជាស្រី ឯងគួរតែរក្សារតម្លៃ មិនមែនរត់តាមប្រុសអញ្ចឹងទេ វាខូចឈាមជ័ររបស់ប៉ា!! >

<....តែជុងហ្កុកជាអ្នកមានណា បេីប៉ាបានគេជាកូនប្រសារ ប៉ាប្រាកដជាមានប្រយោជន៍មិនខានទេ >

<ទ្រព្យសម្បត្តិរាល់ថ្ងៃ ប៉ាថាវាគ្រប់គ្រាន់ហេីយ ពួកយេីងមិនអត់អីណាស់ណាទេ ឯងកុំតែមាសប្រាក់ សុខចិត្តលក់ឧត្តមគតិខ្លួនឯងអោយសោះ ល្មមៗបានហេីយ កុំអោយប៉ាហត់មាត់ជាងនេះ>

<....ក្ដីសុខខ្ញុំ ប៉ាមិនសប្បាយទទួលយកទេឬ?? >

<ក្ដីសុខឯង តែឯងដេីរបំផ្លាញក្ដីសុខគេ ទោះជាឯងព្រមតាមសំណេីរលោកស្រីវីឡាមនោះ ក៏វាគ្មានប្រយោជន៍អីដែរ សុខចិត្តទទួលយកអ្នកស្រឡាញ់ឯង ប្រសេីរជាងចាប់អោបក្រសោបតែរាងកាយរបស់គេ តែចិត្តគេ ទុកនៅលេីអ្នកដទៃ >

<....>Lia

<ឯងចង់ធ្វេីអីធ្វេីចុះ តែកុំធ្វេីលេីសហួសប្រមាណ! បេីមិនអញ្ចឹងទេ សូម្បីតែមិត្តភាពគ្រួសារទាំងពីរក៏គ្មានសល់ដែរ ! >Mr.Choiងេីបឈរបន្ទាប់ពីនិយាយទូន្មានកូនស្រីរួច គាត់ដកដង្ហេីមធំ មុននឹងដេីរចេញទៅក្រៅបាត់ទៅ

<.....>Lai

_________________<3

_មន្ទីរពេទ្យ_

My Wife💗Where stories live. Discover now