Part 67

932 104 28
                                    

It's not prank again anywayyy*

_High School_

ថ្ងៃថ្មីពេលរសៀល កម្លោះតូចផាកជីមីនរត់ត្រេងត្រាំងចូលមកច្រកក្រោមក្លោងទ្វាសាលាទាំងញញីញញ័រ ព្រោះតែល្ងាចនេះភ្លៀងខ្យល់ព្យុះខ្លាំងសម្បេីប ស្ទេីរតែប្រេះធ្លាក់បាក់មេឃទៅហេីយ។

<Jung..មកឬនៅនៀក? ហ្ហេីយរងារខ្លាំងណាស់>Jiminឈររអ៊ូរង៉ូវៗតែឯង

JiminSiiiiii

<Jihyung?>Jiminងៀកក្រោយមេីលទាំងខ្លួនញ័រដូចកូនសត្វ

<ហេតុអីឯងរត់លឿនយ៉ាងនេះ?? រកតែយេីងនិយាយអីមិនទាន់>Jihyungឈរច្រកជាមួយរាងតូចបន្ដេីរ ឈរដោះអាវក្រៅបន្ដេីរ

<មេឃភ្លៀងខ្លាំងណាស់ យេីងខ្លាចអ្នកមកយកយេីង គេនៅចាំ ទេីបមិនបាននិយាយលាឯងមុននេះ....ហឹម>Jiminតបទាំងញ័រធ្មេញលឺសម្លេងក្រឹបៗ

<ភ្លៀងខ្លាំងយ៉ាងនេះ ទៅផ្ទះជាមួយយេីង តែម្ដងទៅល្អទេ?? >Jihyungនិយាយជាមួយរាងតូចបន្ដេីរ យកអាវក្រៅដណ្ដប់លេីជីមីនបន្ដេីរ ព្រោះខ្លាចថារាងតូចរងារឈឺគ្រុនអីទៅ

<មិនអីទេ! យេីងខ្លាចជុង..ហ្កុកមករកយេីងអត់ឃេីញ ហេីយឯងក៏ប្រញាប់ទៅផ្ទះទៅ មិនបាច់មកឈរជាមួយយេីងទេ >

<អត់ទេ! យេីងឈរកំដរឯងល្អជាង>Jihyungប្រកែកមុននឹងឈរក្បែររាងតូចបន្ត

_កន្លះម៉ោងក្រោយ_

<JiminAhhhនេះគាត់មកយកឬអត់នឹង?? បេីមិនមកយកទៅជាមួយយេីងតែម្ដងទៅ ឈរនៅទីនេះយូរមិនកេីតទេ ភ្លៀងចេះតែខ្លាំងទៅៗហេីយ ឯងប្រយ័ត្នតែឈឺ ធ្ងន់កមិនខានទេ>jihyungហាស្ដីបន្ត ទាំងរាងកាយរបស់ពួកគេសឹងតែសេីមជោក១០០%ទៅហេីយ ដោយតែសាចដោយតំណក់ទឹកភ្លៀង

<Hurrrr....គឺចាំបន្តិចទៀតទៅ>Jiminសម្លឹងមេីលទូរស័ព្ទទាំងខ្លួនញ័រដូចជាកូនសត្វ

<យេីងពិបាកភ្នែកជាមួយឯងណាស់ ទៅជ្រកក្នុងសាលាវិញល្អទេ?? >

<អត់ទេ! យេីងខ្ចិលរត់មករត់ទៅណាស់>

<JIMINN!! >Junggukចតឡាននៅពីមុខ មុននឹងរត់ចុះមកជាមួយឆ័ត្រដេីម្បីយកមកបាំងអោយរាងតូច ថ្ងៃនេះគេរវល់ខ្លាំងណាស់ ថានឹងផ្ញេីរសារអោយរាងតូចមកផ្ទះវិញដោយខ្លួនឯង តែមេឃមិនសូវអំណោយផល ទេីបគេជិះមកទទួលវិញ តែគាប់ជួនផ្លូវបែរជាស្ទះទៅវិញ

You've reached the end of published parts.

⏰ Last updated: May 10 ⏰

Add this story to your Library to get notified about new parts!

My Wife💗Where stories live. Discover now