Part 43

945 129 70
                                    

_មុខផ្ទះរបស់ផាក_

ងឺត!!

< ដល់ហេីយ !! >Junggukពោលពាក្យ មួយឃ្លា មុននឹងសម្លឹងទៅអ្នកកម្លោះ

<...>Jiminស្ដាប់លឺរួច ក៏ប្រញាប់ដោះខ្សែក្រវាត់ចេញ

<....ខ្ញុំសុំទោសម្ដងទៀត ! រឿងអម្បាញ់មិញ ខ្ញុំខុស ខ្ញុំទទួលស្គាល់ អូខេ? ហេីយកុំទៅគិតពី សម្ដីខ្ញុំច្រេីនអី ខ្ញុំគ្មានបំណង និយាយធ្វេីអោយឯង ពិបាកចិត្តទេ....ខ្ញុំសុំទោស សុំ-ទោស!! សុំទោស!! >Junggukប្រឹងនិយាយបែបលួងផង សម្ដីទន់ផង

<....>Jiminនៅស្ងៀម

ជុប៎!!

< នេះថេីបលួង! សង្ឃឹមថាមិនខឹងយូរ ទៅចុះ!>Junggukអោនមុខថេីបថ្ពាល់ ជីមីនមួយខ្សឺត ដូចទុកជាការលួងផង គេងចំណេញផង

< មិចក៏ថេីបថ្ពាល់ខ្ញុំ គ្មានសុំអញ្ចឹង ?>Jiminជ្រួញចិញ្ចេីមចូលគ្នា ទាំងធ្វេីមុខខឹង

< ថេីបលួងនោះអី !>Jungguk

< លួងបែបនេះ មិនទទួលយកទេ!! >Jiminនិយាយបែបត្រម៉ាត់ត្រម៉ុយ

<....>Junggukមេីលមុខរាងតូច ទាំងព្យាយាមហាមឃាត់ខ្លួនឯង កុំអោយប្រកាន់ខឹង ឬនិយាយទៅប៉ះពាល់អារម្មណ៍អ្នកខាងនោះ

< បេីអស់អីនិយាយហេីយ ខ្ញុំទៅហេីយ!>Jiminចាប់បេីកទ្វារួចក៏ដេីរចូលផ្ទះយ៉ាងខ្មេីត

<...ក្មេងនេះ!>Junggukតាមសម្លឹងមេីល ទាំងចង់យំផង សេីចផងព្រោះតែ រឿងថ្មីៗ វាចេះតែកេីតមានរហូត

______________________

_ពេលយប់_

Jiminបន្ទាប់ពីមេីលសៀវភៅ នឹងធ្វេីលំហាត់ហេីយ គេក៏ដេីររ៉េរក ពេញទាំងបន្ទប់ ព្រោះតែចិត្តមិនស្ងប់ ណាមួយគេឆ្ងល់ៗ មិចក៏ឆាប់អាក់អន់ចិត្តអីម្ល៉េះ? គេដេីរដំណេីរលឿនផង ញាប់ផង ទាំងជ្រួញចិញ្ចេីមជាប់ ។

ប៉ុន្មាននាទីក្រោយមក ក៏អង្គុយចុះ សម្លឹងមេីលបង្អួតដែលបេីកចំហ ទាំងចិត្តនឹកដល់មនុស្សម្នាក់ ខឹងណាស់ ស្អប់ណាស់ តែក្នុងចិត្តនឹក អាម្នាក់នឹងរហូត!!

ហេតុអីម៉ោងស្មេីរនេះហេីយ មិនឆាតឬតេមកលួង?

តែថាគេលួងរួចហេីយតេី!!
ប៉ុន្តែមិចក៏មិនតេមកសួរនាំទៀត?

My Wife💗Where stories live. Discover now