Part 38

939 143 18
                                    

_ខាងមុខផ្ទះជីមីន_

#ក្នុងឡាន

បន្ទាប់ពីចេញពី ផ្ទះខាងគ្រួសារ របស់វីឡាមរួច ជុងហ្គុកក៏នាំជីមន មកផ្ទះយកតែម្ដង ព្រោះមិនចង់នៅនិយាយច្រេីននាំតែភ្លេីងដាក់ក្នុងចិត្ត ។

<ដល់ហេីយ! >Junggukជាន់ហ្រ្វាំងឈប់ងក់ មុននឹងងៀកមកប្រាប់រាងតូច

<....រឿងអម្បាញ់មិញ...>Jiminរកនិយាយអ្វីម្យ៉ាងតែអ្នកម្ខាងទៀតក៏និយាយកាត់

< ឈប់និយាយពីរឿងនេះទៅ វាមិនសំខាន់ទេ >Jungguk

< តែលោកយាយរបស់លោក មិនពេញចិត្តខ្ញុំទេ ហេីយគាត់ក៏មិនយល់ស្របតាមដែរ អម្បាញ់មិញខ្ញុំសម្ដីអាក្រក់ ខ្ញុំដឹង តែមកពីខ្ញុំខឹង ដែលគាត់ថាអោយប៉ារបស់ខ្ញុំ >Jimin

< ខ្ញុំយល់ ! តែគាត់ជាមនុស្សចាស់ ថ្ងៃក្រោយ កុំសម្ដីធំដាក់គាត់ទៀត ព្រោះគាត់ជាមនុស្សប្រកាន់ច្រេីន>Jungguk

<.......>Jimin

< ឯងធ្លាប់ជួបគាត់មែនទេ? >Junggukសួរបន្ត

<....>Jimin

< ខ្ញុំសួរហេតុអីមិនឆ្លេីយ? >Jungguk

<..ជួបនៅផ្សារ!! ឃេីញស្នាម-កខ្ញុំទេ? ដូចដែលខ្ញុំបានប្រាប់ថាខ្ញុំជួបលោកយាយម្នាក់ ហេីយក៏ឈ្លោះគ្នា ពេលប៉ាខ្ញុំមកដល់ >Jimin

< ជាគាត់? >Jungguk

<...Hmmmm>Jimin

< ស៊យតាំងពីដេីម ហេីយអញ្ចឹង! >Junggukដកដង្ហេីមធំម្ដងទៀត ហេតុអីរាងតូច មានរឿងចម្លោះជាមួយលោកយាយគេទៅវិញ និយាយអោយចំ ពេលនេះស្ថិតនៅប៊ូតុងក្រហមហេីយ

< គាត់...គាត់មិនពេញចិត្តខ្ញុំ ហេីយគាត់ចង់ចាប់គូរអោយលោកដែរមែនទេ?? >Jimin

< Hmm..តែខ្ញុំមិនស្រឡាញ់ទេ >Junggukនិយាយម៉ាត់ៗ ត្រង់ៗតែម្ដង ខ្ចិលអោយរាងតូចសួរច្រេីន

< អ្នកម៉ាក់ថាលោកស្រឡាញ់ខ្ញុំ!! >Jimin

< បេីមិនស្រឡាញ់ ខ្ញុំនៅខាងឯងដែរទេ?? បេីមិនមែនតែពាក្យថាស្រឡាញ់នេះទេ ខ្ញុំពេលនេះ ប្រហែលការជាមួយអ្នកផ្សេង បាត់ទៅហេីយ >Jungguk

My Wife💗Where stories live. Discover now