Part 51+52

988 110 22
                                    

#School

<ហេតុអីពួកឯងក្បាលរឹងយ៉ាងនេះ?>Mr.Parkនិយាយនៅពីក្រោយខ្នង ពួកគេដោយទឹកមុខស្មេីរ គាត់ខំនិយាយប្រឹងណាស់ ហេតុអីជីមីនស្ដាប់បង្គាប់គាត់សោះអញ្ចឹង? ហេីយអាម្នាក់នោះរឹតតែផ្គេីនគាត់ថែមទៀត និយាយអោយកកោត មិនអោយជួបមុខគ្នា ហេតុអីប្រឹងមកម្ល៉េះ?

<លោកប៉ា!! >Jiminងេីបមុខពីទ្រូងរបស់រាងក្រាស់ ដោយថ្ពាល់សងខាងនៅជាប់តំណក់ទឹកភ្នែកនៅឡេីយ

<លោកពូ....>Junggukឃេីញភ្លាម រឿងមុនដំបូងដែលគេធ្វេីគឺទាញជីមីនអោយមកឈរក្រោយខ្នងរបស់គេ ព្រោះខ្លាចលោកផាកវាយរាងតូចម្ដងទៀត គេចង់ការពារជីមីនជាមុន មុននឹងដោះស្រាយអ្វីមួយតាមក្រោយ

<មិនបាច់ហៅយេីង យេីងមិនចង់លឺ!! ជីមីនដេីរមករកប៉ា មុនប៉ាក្ដៅជាងនេះ>Mr.Parkមិនខ្វល់ពីរាងក្រាស់ គាត់ប្រេីសម្លេងសង្កត់ដោយបង្កប់ន័យថាគាត់កំពុងខឹងខ្លាំង គាត់សម្លឹងមេីលជីមីនដោយខ្លួនញ័រតតាច់

<......អូនទៅជាមួយប៉ា..ហេីយ>Jiminប៉ះដៃជុងហ្គុកតិចៗមុននឹងប្រឹងនិយាយដោយហូរទឹកភ្នែកចំពោះរាងក្រាស់

< លោកពូ !! ខ្ញុំមិនដឹងនិយាយអ្វីអោយត្រូវទេ ខ្ញុំព្រមទទួលកំហុសគ្រប់យ៉ាងរួចហេីយ ខ្ញុំសុំត្រឹមការផ្ដល់ឱកាសមេីលថែប្រពន្ធកូនខ្ញុំផង មិនបានទេឬ? ខ្ញុំមិនល្អត្រង់ណា? ហេតុអីលោកពូធ្វេីបែបនេះ? ជីមីនកំពុងមានកូន លោកពូក៏ដឹង ហេតុអីលោកពូ ធ្វេីបាបគេម្ល៉េះ? >Junggukចាប់ដៃជីមីនជាប់ មុននឹងនិយាយក្ដែងៗជាមួយអ្នកនៅខាងមុខ

<ធ្វេីបាប? ឯងសួរខ្លួនឯងទៅមេីល ថាអ្នកណាជាអ្នកសាងបញ្ហាទាំងនេះ? ចង់មេីលថែប្រពន្ធកូន...ឆឺស!! ចង់ធ្វេីមេគ្រួសារគេ វាមិនមែនងាយស្រួល ដូចឯងគិតទេ យេីងគួរនិយាយទៅវិញទេ ថាឈប់ធ្វេីបាបកូនយេីងទៀតទៅ បញ្ហាប៉ុននេះយេីងវាឈឺខួរណាស់ទៅហេីយ ល្មមឈប់ទៅ យេីងមិនព្រមទទួលស្គាល់ឯងទេ!!  >Mr.Parkនិយាយដោយដាច់អាហាងការ ណាមួយគាត់ហត់នឿយនឹងជុងហ្គុកណាស់ទៅហេីយ

<....JIMINទៅផ្ទះ!! ឯងកុំធ្វេីអោយប៉ាហត់ពេកតេីបានទេ? >Mr.Park

<....ហុឹក!! ប៉ា.......ប៉ាអាចថាកូនជាកូនអកតញ្ញូក៏បាន តែប៉ាផ្ដល់ឱកាសអោយជុងហ្គុកម្ដងទៅ...គេល្អចំពោះកូនណាស់...ប៉ា!! កូនសុំអង្វរ.....ពេលនេះកូនស្រឡាញ់គេហេីយ...ហុឹកៗ!! >Jiminក៏សុខចិត្តលុតចង្គង់ចុះ ដោយគេអស់ជម្រេីសទៀតហេីយ បេីបណ្ដោយទៀតគេពិបាកតែខ្លួនឯងដដែរ គេថានឹងកាត់ចិត្ត តែពេលបានជួបមុខរាងក្រាស់បែបនេះ អារម្មណ៍គេវុលវល់ គេមិនអាចបណ្ដោយតាម ជោគវាសនាបានទេ ទាន់នៅមានឱកាសក៏ស៊ូជាមួយគ្នាតែម្ដងទៅ

My Wife💗Where stories live. Discover now