Part64

545 99 28
                                    

_High School_

Jiminអង្គុយច្រត់ដៃនឹងចង្ការទាំងមុខស្មេីរ បន្ទាប់ពីអង្គុយសង្គុកបានមួយសន្ទុះធំ។ រៀនទៅថាធុញ នេះដល់ម៉ោងចេញលេង បែរជាធុញលេីសដេីម។

Ring Ring~~~

Jiminជ្រួញចិញ្ចេីមពេលឃេីញលេខចម្លែក តេចូលមក ជាធម្មតាគេមិនសូវលេីកទទួល និយាយជាមួយនឹងលេខប្លែកៗនោះទេ។ តែដោយសារលេខមួយនោះរោទនិ៍មកមិនឈប់ ទេីបរាងតូចសម្រេចថាលេីកទទួល បេីគេច្រឡំលេខអីនឹងអាងបានប្រាប់ មិនចឹងទេខលមកមិនឈប់ជាមិនខានទេ។

<Halo?>Jimin

[Halo?? នេះជាម្ចាស់ទូរស័ព្ទមែនទេ?? ]

<ប្រាកដហេីយខ្ញុំPark Jiminកំពុងនិយាយ....តេីមានការអីមែនដែរទេ?? >

[ល្អណាស់!ខ្ញុំគឺលោកស្រីវីឡាម...ត្រូវជាលោកយាយរបស់ជុងហ្គុក តេីឯងចាំបានដែរទេ?? ]

<...អឹ!...លោកយាយត្រូវការអី?? ខលរកខ្ញុំមានបំណងអ្វី?? >Jiminរាងភាំងបន្តិច ដែលសុខៗលោកយាយរបស់ជុងហ្គុកខលមក ហេីយមិនដឹងថាគាត់ដឹងលេខរបស់គេមកពីណាមកទេ

[ខ្ញុំមានរឿងខ្លះចង់និយាយជាមួយឯងតែពីរនាក់ ! ចេញមកជួបខ្ញុំបានដែរឬអត់?? ]

<ឥឡូវហ្នឹង?? >

[មែនហេីយ! តេីទំនេរឬអត់?? បេីអត់ចាំណាត់ជួបគ្នាថ្ងៃក្រោយក៏បាន]

<លោកយាយចង់និយាយអីជាមួយខ្ញុំ ក៏និយាយពេលនេះមក មិនចាំបាច់ជួបគ្នាស្អីទេ ព្រោះខ្ញុំមិនត្រូវធាតុជាមួយលោកយាយទេ>

[ឯងនៅតែជាក្មេងឈ្លេីយដដែរ! គ្មានប្ដូរអ្វីសោះ]

<ខ្ញុំនៅតែជាខ្ញុំ គ្មានអ្វីដែរគួរប្ដូរនោះទេ នេះមិនទាន់ដឹងអីផង ក៏ដៀលខ្ញុំបាត់ទៅហេីយ>

[ខ្ញុំមិនចង់ប្រកែកជាមួយឯងច្រេីនទេ ដឹងត្រឹមថាខ្ញុំចង់ជួបឯង]

<.....ជួបនៅឯណា?? ចាំខ្ញុំទៅ>ជីមីនគិតបន្តិចរួចក៏ព្រម

[ចាំខ្ញុំផ្ញេីរទីតាំងអោយ ]

____________

My Wife💗Where stories live. Discover now