Part 28

1K 124 10
                                    

#ផ្ទះជុងហ្គុក

មួយសន្ទុះក្រោយ ក៏បង្ហាញអោយ ឃេីញពីកម្លោះ រូបរាងក្រាស់ ដេីរបីកម្លោះតូច ផាកជីមីន ចូលមកក្នុងបន្ទប់គេងមួយ ដែលមានទំហំ ធំល្វឹងល្វែង សឹងស្មេីរនឹងបន្ទប់គេង របស់មនុស្សរស់នៅ តាមធម្មតាដល់ទៅ2-3ឯណោះ ជុងហ្គុក ដេីរសម្ដៅទៅរកគ្រែ ដោយឈាន ជេីងមួយជំហានៗ ដោយដំណេីរស្វាហាប់ ។

ជុងហ្គុកដាក់ រាងតូច អោយគេង ទៅលេីពូកថ្នមៗ មុននឹងទាញកាតាមស្ពាយ របស់អ្នកខាងនោះ ទៅទុកនៅលេីតុ ក្បាលគ្រែ ។

<Hmm..>Junggukក្រឡែកភ្នែក សម្លឹងមេីល ទៅនាឡិកា ដែលព្យួរ ជាប់នឹងជញ្ជាំង របស់បន្ទប់ ដេីម្បីពិនិត្យមេីល ពេលវេលា , ហេីយម៉ោង ស្មេីរនេះ គឺ 9:25នាទីទៅហេីយ ។

នាយឈរពត់ពែន ខ្លួនដោយកាយវិការយឺតៗ មុននឹងលេីកបីអ្នកនោះឡេីងម្ដងទៀត ដេីម្បីចូលទៅងូតទឹក សម្អាតខ្លួន ជាមួយនឹងគ្នា ។

#មួយសន្ទុះក្រោយ

<Hmmm...>Jiminបេីកភ្នែកព្រឹមៗ ដោយសភាពងងុយខ្លះ ស្វាងខ្លះ ព្រោះពេលទៅងូតទឹក គ្រាន់តែប៉ះទឹកមិនបានប៉ុន្មានផង នាយតូចក៏ដឹង ខ្លួនបាត់ទៅហេីយ ទោះជាដឹងខ្លួនពិតមែន តែដោយសភាព ង៉េមង៉ាមបេីកភ្នែកសឹង មិនរួចដដែរនឹង ទំរាំតែជុងហ្គុក ងូតទឹកអោយហេីយ គឺសឹងចាប់ខ្លួនជីមីន ស្ទេីរតែចាប់មិនជាប់ ព្រោះខ្លួនទន់ ងៀករកតែគេង កុំតែបានជុងហ្គុកដៃរហ័ស កុំអីជីមីនប្រហែលលង់ទឹក នៅក្នុងbathtub ដោយការគេងនោះហេីយ ។

<...>Junggukបីជីមីនចេញពីបន្ទប់ទឹក ដោយខ្លួនប្ដូរឈុតរួចហេីយជាស្រេច នៅឡេីយតែកម្លោះតូច ដែលមានតែកន្សែងពោះគោ រុំបិទបាំងខ្លួនតែប៉ុណ្ណោះ

ជុងហ្គុកដាក់ជីមីន លេីពូកជាលេីកទីពីរ រួចក៏ចាប់អោយអ្នកខាងមុខ អង្គុយអោយត្រង់ខ្លួន រួចទាញយក កូនកន្សែង ដេីម្បីយកមក ជូតសម្ងួតសក់ អោយអ្នកកម្លោះ ។

<HmmMm..មិនបាច់ជូតទេ ងងុយណាស់>Jiminនិយាយរអ៊ូរ ខ្សោយៗ ដោយងងុយជាខ្លាំង មុននឹងផ្ដេកក្បាលទៅក្រោយ ដេីម្បីផ្អែកនឹងទ្រូង របស់រាងក្រាស់ បន្ទាប់មកក៏បិទភ្នែក គេងយកតែម្ដង

My Wife💗Where stories live. Discover now