Part62

767 97 12
                                    

_In The Office_

<Halo?? ខ្ញុំជុងហ្គុកវីឡាម កំពុងនិយាយ!>Jungguk

( ជុងហ្គុកមែនទេ?? នេះគឺលោកគ្រូណា៎ Gang YangWoo )

<អូ៎!ជរាបសួរលោកគ្រូ តេីលោកគ្រូសុខសប្បាយដែរទេ?? >Junggukភ្ញាក់បន្តិច មុននឹងសួរនាំបន្ត ខ្យល់អីបក់អោយលោកគ្រូរបស់ខលមករកបែបនេះ?

( សុខធម្មតាទេ! តែលោកគ្រូ....ហឹមគឺយូប៊ីនត្រឡប់មកពីចិនវិញហេីយ...)

<..ខ្ញុំដឹងហេីយលោកគ្រូ នាងក៏បានមកជួបខ្ញុំរួចហេីយ> Junggukរៀងស្រងាក់ចិត្តបន្តិច បន្ទាប់ពីលឺឈ្មោះរបស់នាងរួច

(គឺអញ្ចេះទេ យូប៊ីននាងទេីបតែរៀនចប់ នាងមិនមានបទពិសោធន៍ការងារអីទេ....និយាយអោយត្រង់ទៅ..លោកគ្រូបានពឹងពាក់ជុងហ្គុក យ៉ាងធំធេងម្ដងរួចទៅហេីយ តែនាងពិតជាខ្វះបទពិសោធការងារពិតមែន តេីកន្លែងធ្វេីការរបស់ជុងហ្កុក មានកន្លែងអីទំនេរអាចដាក់នាង អោយចូលធ្វេីយកបទពិសោធន៍បានទេ?? )

<.....តែកន្លែងខ្ញុំមិនមានមុខងារដូចជានាងរៀននោះទេលោកគ្រូ >Jungguk

(អ្ហា៎! ចុះជុងហ្កុកអាចជួយនាងម្ដងទៀតទៅបានទេ?? នាងមានចំណេះដឹងហេីយ តែខ្វះបទពិសោធន៍ ណាមួយជុងហ្កុកមានក្រុមហ៊ុនស្រាប់ អោយនាងគ្រាន់តែធ្វេីជាអ្នកកាន់កាប់ឯកសារ ក៏មិនបានដែរឬ?? )

<....លោកគ្រូ......ខ្ញុំបានជួយនាងអស់ពីលទ្ធភាពហេីយ ខ្ញុំមិនចង់ទៅរំឭកគុណអីទេ តែនាងមានចំណេះដឹងជ្រៅជ្រះណាស់ទៅហេីយ ថែមទាំងបានរៀននៅក្រៅប្រទេសទៀតផង ខ្ញុំបានជួយនាងម្ដងរួចទៅហេីយ....ហេតុអីនាងមិនចេះជួយខ្លួនឯងខ្លះផង? ធ្វេីជាមនុស្សត្រូវខំតស៊ូ អំណត់ ប្រឹងប្រែង ជួយខ្លួនឯង មិនមែនចាំតែពឹងពាក់គេរហូតនោះទេ >Junggukនិយាយបែបនេះដោយចេញពីចិត្ត ព្រោះគេគ្រាន់តែចង់អោយនាងរៀនធ្វេីអ្វីមួយ ដែលមិនចាំបាច់ពឹងពាក់អ្នកដទៃនោះទេ គ្មានអ្វីល្អជាងខ្លួនទីពឹងខ្លួននោះដែរ។

(តែនាង...ពិតជាត្រូវការជំនួយពិតមែន!)

<លោកគ្រូ ! នាងមកពឹងលោកគ្រូទៀតហេីយឬ?? ខ្ញុំមិនទៅចិត្តកំណាន់អ្វីនោះទេ តែលោកគ្រូ...មិនអាចបណ្ដោយតាមតែចិត្តនាងបានទៀតទេ មានចំណេះ មានជំនាញ មានអ្វីទៅលំបាកទៀតទៅ? >

My Wife💗Where stories live. Discover now