Episode 01

692 56 0
                                    


ខ្ញុំឈ្មោះ Xiao Zhan អាយុ20 ឆ្នាំ ខ្ញុំចូលចិត្តដើរកំសាន្តគ្រប់ទីកន្លែង ក្តីស្រមៃរបស់ខ្ញុំគឺចង់ធ្វើជាអ្នកស្រាវជ្រាវម្នាក់ដែលដើរជុំវិញពិភពលោក ។

[ ថ្ងៃទី30.5.2020 ]

" តើឯកសារទាំងអស់បានរៀបចំរួចរាល់ហើយឬនៅ? " Zhan សួរទៅកាន់លេខារបស់ខ្លួន ។

" រួចរាល់ហើយ ! " នាងឆ្លើយទាំងញញឹម ។

" ខ្ញុំត្រូវទៅពិនិត្យផ្នូរនោះដោយផ្ទាល់ ដូច្នេះខ្ញុំត្រូវទៅតាមខេត្តប្រហែលជា2-3សប្តាហ៍ ! " គេនិយាយបណ្តើរដើរបណ្តើរ ។

" ហេតុអីលោកមិនអោយខ្ញុំទៅជាមួយ ? " នាងសួរទៅរាងតូចព្រោះគេទៅតែម្នាក់ឯង

" ខ្ញុំទៅលើកនេះគឺមិនចង់ឲ្យគេដឹងថាខ្ញុំទៅតាមខេត្តនោះទេដូច្នេះហើយនាងត្រូវតែនៅទីនេះកុំឲ្យគេសង្ស័យ ! " Zhan និយាយយ៉ាងប្រាកដប្រជា ពិតណាស់ Xiao Zhan គឺជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រដ៏ពូកែម្នាក់ដូច្នេះតែងតែមានការប្រគួតប្រជែង
គ្នាជាមួយនិងដៃគូរខ្លួន ។

ក្រុមការងាររបស់ Zhan បានរកឃើញផ្នូរបុរាណមួយកន្លែងនៅខេត្តមួយនៃប្រទេសចិន នៅក្នុងផ្នូរនោះមានសាកសពបុរសវ័យក្មេងម្នាក់សម្លៀកបំពាក់ពណ៌សរដេកនៅក្នុងមឈូសដែលដាំទៅដោយគុជត្រជាក់ ដោយលែកសាកសពដែលនៅក្នុងផ្នូរនោះ គឺគ្មានភាពរលួយនោះទេ គ្រាន់តែមានសភាពជ្រាវជ្រួញប៉ុណ្ណោះ នៅទីបំផុត Zhan ក៏បានមកដល់ ។

" អ្នកប្រុសអញ្ជើញមកដល់ហើយហេស៎ ? " ក្រុមការងារអ្នកបានសួរឡើងខណៈពេលដែល Zhan បើកទ្វារចុះពីលើឡានមក ។

" តើលោកប៉ានៅឯណា.? " Zhan មិនបានឆ្លើយក៏សួរបកវិញ ។

" លោកម្ចាស់នៅកន្លែងរណ្តៅសាកសព ! " នាយក៏នាំ Zhan ទៅរកប៉ារបស់គេ ។

លោក Xiao ដែលជាប៉ារបស់ Zhan គាត់កំពុងតែពិនិត្យមើលក្នុងរណ្តៅផ្នូរដែររកឃើញនោះ
បើតាមគិតមើលទៅផ្នូរនេះយ៉ាងហោចណាស់ក៏មានអាយុកាលជាង500ឆ្នាំដែរ ។

" លោកប៉ា..! " Zhan

" Xiao Zhan មកដល់ហើយហេ..? " លោកងាកមករកកូនបន្តិចហើយក៏បែរទៅពិនិត្យវិញ ។

រឿង : ដំណាលចោរព្រៃWhere stories live. Discover now