Episode 03

200 29 1
                                    


        តើខ្ញុំស្លាប់ហើយមែនទេ បានជាខ្ញុំមកដល់កន្លែងដែលចម្លែកបែបនេះ ? តើអោយខ្ញុំធ្វើបែបណាទៅ ?

       នៅពេលដែលមានខ្យល់កួចយ៉ាងខ្លាំងនោះដួងព្រលឹងរបស់ Xiao Zhan ដូចជាមានរបស់អ្វីម្យ៉ាងស្រូបយកគេអោយរសាត់អណ្តែតមកដល់ពិភពដរសែនឆ្ងាយមួយ ។ ដួងព្រលឹងរបស់ Zhan ត្រូវបាន
ចូលទៅក្នុងសាកសពមួយដែលមានរូបរាងកាយស្រដៀងនិងគេជាខ្លាំងហើយសាកសពនោះគឺជាសាកសពរបស់ក្មួយប្រុសលោកម្ចាស់ Nie ដែលធ្លាក់ពីរលើជ្រោះស្លាប់នោះឯង ។

" ហេតុអីខ្ញុំស្លៀកពាក់បុរាណដែរ.?តើខ្ញុំស្លាប់ហើយមែនទេ .? "Xiao Zhan គិតនៅក្នុងចិត្ត

"ឆាប់ឆ្លើយមក Nie Huai Sang បញ្ជូនឲ្យឯងមកមែនទេ.? " មេចោរសួរដោយលើកបន្តោងរូបខ្លានោះ
ឡើងមកបញ្ចាក់ ។

" ខ្ញុំស្គាល់ Nie Huai Sang ស្តីនោះទេ! " Xiao Zhan ក៏និយាយភាសាបុរាណតបវិញ Zhan គឺជា
អ្នកបុរាណវិជ្ជាដូច្នេះទើបគេអាចនិយាយភាសាសម័យបុរាណបាន ។

" ចុះបងគុជនេះឯងបានមកពីណា? " Lan Zhan

" ខ្ញុំមិនដឹងទេ.!! " គេគ្រវីក្បាលតិចៗ ។

'មេសម្ព័ន! " កូនចៅម្នាក់បានរត់ចូលមកយ៉ាងលឿន ។

" មានរឿងអី.? " នាយសួរដោយសម្លេងកាច់ៗ ។

" គឺអ្នកប្រុស Lan San គាត់..! " កូនចៅនិយាយមិនទាន់ចប់ផង មេសម្ព័នចោរក៏ប្រញាប់ស្ទុះទៅយ៉ាង
លឿន

" ឈប់សិនតើអាចប្រាប់ខ្ញុំបានទេថាទីនេះជាកន្លែងអី.? " Zhan បានសួរទៅ Wen Ning ដែលជាដៃស្តាំរបស់មេចោរ ។

" ទីនេះគឺជាជំរុំចោរវាយោ ! " គ្រាន់តែឮ Wen Ning និយាយភ្លាម រាងតូចក៏ស្រឡាំងកាំងតែម្តង នេះគេមកដល់ជំរុំចោរដែលនៅក្នុងរឿងព្រេងពិតមែនទេ?

" បានន័យថា ម្នាក់មិញនេះគឺជា.គឺជាមេចោរវាយោតើមែនទេ .? " Zhan សួរទាំងបើកភ្នែកធំៗ

" ត្រូវហើយ ! " Wen Ning

* បន្ទប់ Lan San *

" Lan San ឯងកើតអី.? " គ្រាន់តែមកដល់បន្ទប់ភ្លាមនាយស្ទុះទៅរកប្អូនដែលអង្គុយយំនៅក្បែរ
គ្រែនោះ ។

Lan San បានលើកទន្សាយអោយបងប្រុសមើលទាំងទឹកភ្នែក ទន្សាយមានសភាពខ្មៅចម្លែក នេះគឺត្រូវពិសស្លាប់មិនខានទេ ។

រឿង : ដំណាលចោរព្រៃWhere stories live. Discover now