Episode 06

158 21 3
                                    


* 550 ឆ្នាំក្រោយ*

       រាងកាយរបស់ Xiao Zhan ដេកស្តូកស្ដឹងនៅក្នុងមន្ទីរពេទ្យនៃទីក្រុង Lukyang ដោយបំពាក់បំពង់ខ្យល់ឧកស៊ីសែនជាប់ ។

          " គេនៅមានដង្ហើមក៏ពិតមែនតែមួយជីវិតនេះគេមិនអាចដឹងខ្លួនវិញបានទេ លុះត្រាតែមានអភិនិហាកើតឡើង ! " គ្រូពេទ្យបាននិយាយទៅកាន់លោក Xiao ដោយក្តីអស់សង្ឃឹម ។
         
          " ហេតុអីក៏ទៅជាបែបនេះ.? " លោកសម្លឹងមើលទៅកូនប្រុសរបស់ខ្លួនដែលគេងលង់លក់ដោយមិនដឹងមូលហេតុនៅលើគ្រែអ្នកជំងឺ ។
         
          " រាងកាយរបស់គេគឺគ្មានរបួស គ្មានការវាយប្រហារ ក៏គ្មានជាតិពុលហើយក៏គ្មានស្នាកស្នាមអ្វីដែរ នៅសុខៗគេស្រាប់តែសន្លប់មិនដឹងខ្លួនបែបនេះ ខ្ញុំពិតជាទាល់តម្រិះពិតមែន !" លោកគ្រូពេទ្យ
         
           " មិនអាចទេ ខ្ញុំមានតែកូនប្រុសម្នាក់នេះប៉ុណ្ណោះ សូមលោកគ្រូពេទ្យជួយគេផងទៅ ! " លោក Xia០ និយាយបែបអង្វរទៅកាន់គ្រូពេទ្យ ។ (ដាច់ពូជត្រឹមនឹងហើយ)
          
           " ខ្ញុំនិងសាកល្បងមើលម្តងទៀតទៅចោះ បើគេនៅតែមិនដឹងខ្លួនទៀតពួកយើងក៏មិនអាចឲ្យគេរស់ក្នុង
សភាពបែបនេះបានដែរ ! " ថាហើយគ្រូពេទ្យក៏ឱនរំទោនបន្តិចមុននិងដើរចេញទៅ ។

           " កូនត្រូវតែដឹងខ្លួនឡើងវិញ ! "លោកដាក់ខ្លួនអង្គុយក្បែរគ្រែអ្នកជំងឺហើយក៏ក្ដោបដៃរបស់ Zhan យក
មកថើបថ្នមៗ ដំណក់ទឹកភ្នែកក៏ចាប់ផ្តើមរមៀលចុះមកដោយក្ដីឈឺចាប់ ហេតុអ្វីសក់សរ ជូនដំណើរសក់ខ្មៅបែបនេះទៅវិញ ។

* 550 ឆ្នាំមុន *

             និយាយពីរ Xiao Zhan ឯណេះវិញ បានមកដល់ជំរុំដែលដាក់រទេះដឹកមាសនោះ ។ ទីតាំងរទេះគឺនៅឆ្ងាយពីរគ្នាគួរសំដែរ ដូច្នេះវាងាយស្រួលក្នុងការ
ចាត់ការណ៍បំផុត ។

             " ចូល~~~~ " Zhan ស្រែកបញ្ជាទៅកូនចៅដោយដៃកាន់ដាវយ៉ាងសង្ហារ ។
            
             "ចូល~~~ " ក្រុមចោរក៏បាននាំគ្នាសម្រុកចូល ទៅក្នុងជំរុំ សម្លេងដាវប៉ះទង្គិចគ្នាក៏បានពន្លឺឡើង ។
            
             " មានចោរប្លន់~ ឆាប់ទៅជម្រាបម្ចាស់សំណាក់ឲ្យលឿនឡើង ! "សម្លេងស្រែកឆោរឡោររបស់កងសេនា ក៏
ស្រែកយ៉ាងអន្ទះសារ ព្រោះទប់ទល់មិនជាប់ ។

រឿង : ដំណាលចោរព្រៃWhere stories live. Discover now