Episode 13

178 20 2
                                    


ភាគ១៣

        ដែលគេធ្វើល្អដាក់ខ្ញុំ គឺគេទុកខ្ញុំជាប្អូនប្រុស ? អារម្មណ៍របស់ខ្ញុំដែលមានចំពោះគេគឺជាស្នេហា វាជាស្នេហាតែមួយមុខគត់ ខ្ញុំមិនត្រូវការក្ដីស្រឡាញ់ជាបងប្រុសនោះទេ ។

" ឆាប់សារភាពមកថា នាវៃសាំង ជាអ្នកបញ្ជូនឯងមកមែនដែរទេ ! " វ៉ាងជី

" មិនមែនអ៊ីចឹងទេ ! " នាយតូចព្យាយាមប្រកែកខ្លាចថារាងក្រាស់អាចនឹងយល់ច្រឡំ ។

" គឺខ្ញុំស្រឡាញ់លោក ! " ពាក្យថាស្រឡាញ់ចេញពីមាត់របស់រាងតូច ធ្វើឱ្យមេចោរឡាន ភ្ញាក់ផ្អើលជាខ្លាំង ។

ជួនជាចៃដន្យ ឡានសានក៏បានដើរមកដល់មុខទ្វារដើម្បីរកបងប្រុសរបស់គេនិយាយរឿងរបស់ ស៊ាវចាន នេះឯង ។ ស្នាមញញឹមក៏ប្រែជាស្រពោនស្រពាប់កំហឹងបានពុះកញ្ជ្រោលឡើងដូចគ្នា នេះរាងតូចមិនបានស្រឡាញ់គេទេឬ ?

" ឯង..ឯងនិយាយស្អី ! " វ៉ាងជី សួរទាំងបេះដូងលោតដុកដាក់ៗ គេក៏មានចិត្តឱ្យរាងតូចតិចៗដែរ ។

" ខ្ញុំស្រឡាញ់លោក ស្រឡាញ់តាំងពីបានជួបដំបូងមកម្ល៉េះ  ! ខ្ញុំមើលដឹងណា ថាលោកក៏ស្រឡាញ់ខ្ញុំវិញដូចគ្នា ! " ស៊ាវចាន និយាយបណ្តើរដើរចូលទៅជិតរាងក្រាស់បណ្ដើរ ខណៈនេះ វ៉ាងជី បេះដូងលោតស្ទើរតែផ្ទុះចេញមកក្រៅទៅហើយ ។

" ឯងនិយាយតែផ្ដាស់ ! " គេខំប្រឹងងាកមុខចេញពីក្រសែភ្នែករបស់ ចាន ដើម្បីបដិសេធ ។

" អៀនស្អីទៅ ស្រឡាញ់ក៏និយាយចេញមក រឿងបែបនេះត្រូវតែហ៊ានបន្តិចទើបបាន ! " ស៊ាវចាន បានដៃដឹងថា នាយអៀននឹងខ្លួន ក៏កាន់តែញ៉ោះថែមទៀត ។ ចំណែកអ្នកដែលឈរមើលនៅខាងក្រៅ ខឹងស្ទើរទប់កំហឹងមិនបានទៅហើយ ។

"......." ដោយនៅទ្រាំមើលមិនបានបន្តទៀត ឡានសាន ក៏រត់ចេញមកខាងក្រៅ ។

" និយាយមកថាលោកក៏ស្រឡាញ់ខ្ញុំដែរ មែនទេ ? មែនទេ ? មែនទេ ? " សំឡេងស្រាលៗ សួរដេញដោលមិនឈប់ ។

" មែនទេ ? អឹប~~~! " ពូកែសួរពេក នាយក៏ចាប់ថើបបបូរមាត់តូចតែម្ដង ។ ចាន បើកភ្នែកធំៗ អារម្មណ៍ស្ទើរតែហោះទៅដល់លើមេឃទៅហើយ ។

រឿង : ដំណាលចោរព្រៃWhere stories live. Discover now