Episode 09

168 24 5
                                    


           សម្រាប់មនុស្សសម័យបុរាណប្រាកដជាមិនគិតអ្វីច្រើននោះទេព្រោះពួកគេសុទ្ធតែជាមនុស្សប្រុសដូចគ្នា ប៉ុន្តែសម្រាប់មនុស្សសម័យបច្ចុប្បន្នដូចជាខ្ញុំវិញ បេះដូងប្រាកដជារង្គោះរង្គើនៅពេលដែលបានជួបហេតុការណ៍បែបនេះ ។ វាដូចជារឿងភាគកុនយ៉ាងចឹងតួឯកប្រុសថើបតួឯងស្រី ចុះខ្ញុំនៅពេលនេះវិញតើតួប្រុសកំពុងតែថើបខ្ញុំមែនទេ ?

           " បើកយ៉ាងម៉េចទៅ ? " Ning ដៃលើកថាសអាហារជាប់ គេមិនអាចគួសឬបើកទ្វារបាននោះឡើយ ព្រោះដៃទាំងពីរសុទ្ធតែជាប់រវល់ ។ គិតបន្តិច Wen Ning ក៏នឹកឃើញវិធីដែលអាចជួយគេបានហើយ ។

          // ផាំង...!!//

           មិនគិតច្រើនទេ Ning ក៏ធាក់ទ្វារបន្ទប់មួយទំហឹងតែម្ដង ។ ដោយកម្លាំងធាក់របស់ Wen Ning
ធ្វើអោយមេចោរដែលផ្អែកខ្នងនៅនិងទ្វារនោះដួលសង្គ្រប់ទៅលើរាងកាយរបស់ Xiao Zhan ដែលឈរនិងមុខរបស់គេទាំងជំហរ ។

           "អឹប... ! "Zhan បើកភ្នែកធំៗនៅពេលដែរមេចោរដួលមកលើគេ ភ្នែកទល់និងភ្នែក មាត់ទល់និងមាត់ ។
          
           "......" រូបភាពមួយនេះបានថិតនៅក្រោមក្រសែភ្នែករបស់ អ្នកដែលធាក់ម៉ិញនេះពេញៗតែម្តង ។
          
            " សុំទោស រំខានអ្នកទាំងពីរហើយ ! " Wen Ning ឃើញដូច្នេះក៏ប្រញាប់ចេញទៅដោយមិនភ្លេចយកជើងទាញទ្វារបិទវិញ ព្រោះគិតថាចៅហ្វាយកំពុងតែf** ។

             " អាយ៎...!!! " រាងតូចភ្ញាក់ពីការភ្លឹកក៏រុញរាងក្រាស់ចេញនិងបានក្រោកឡើងយ៉ាងលឿន ។ ខណៈនេះមេចោរ Lan ក៏ធ្វើអ្វីមិនត្រូវដែរ ព្រោះខ្លួនបានទៅថើបគេដោយខ្លួនឯង ។

             " លោកៗៗ....ហ្អើយ !! " Zhan យកដៃខ្ទប់មាត់ហើយរត់ទៅបន្ទប់របស់គេបាត់ ។

             // គ្រាំង //
             មកដល់បន្ទប់ភ្លាមរាងតូចទាញទ្វារបិទលាន់សូរគ្រាំង ពេលនេះបេះដូងរបស់គេលោតខ្លាំងណាស់ វាលោតរកស្អីក៏មិនដឹងដែរ ។

            " ចង្រៃយ៍ ស្នាមថើបដំបូងរបស់ខ្ញុំ ត្រូវចោរឆក់ទៅបាត់ហើយ ! " រាងតូចត្អូញត្អែរនៅពេលដែល ថ្នាមថើបដំបូងរបស់ខ្លួនត្រូវមេចោរបេះដូងទឹកកកឆក់យកទៅបាត់ ។

រឿង : ដំណាលចោរព្រៃWhere stories live. Discover now