Episode 11

166 20 0
                                    


            ខ្ញុំមិនប្រកែកជាមួយអារម្មណ៍របស់ខ្លួនឯងនោះទេ ថាខ្ញុំពិតជាចូលចិត្តគេពិតមែន ។ ស្នាមញញឹម កែវភ្នែក រួមទាំងសំឡេងនិយាយមួយៗ វាធ្វើឱ្យបេះដូងរបស់ខ្ញុំប្រកែកមិនបានថា ខ្ញុំស្រឡាញ់គេហើយ ។

           ព្រះសូរិយាហោះឆ្ពោះទៅលើមេឃ ជះរស្មីមកលើផែនដី ព្រឹកនេះពិតជាស្រស់ស្រាយខ្លាំងណាស់ ។

" ដាក់ត្រង់នេះហើយ ! " រាងតូចបញ្ហាឱ្យគេលើកអាហារចូលមកក្នុងបន្ទប់របស់ ឡានសាន គេទើបតែដឹងខ្លួនបែបនេះត្រូវបំប៉នបន្តិច ។

"......." ឡានសាន ក្រោកអង្គុយនៅលើគ្រែរួចសម្លឹងមើលទៅអ្នកដែលកំពុងរៀបចំអាហារនោះ ។

" អរគុណហើយ ! " ស៊ាវចាន

      ក្រោយពីរៀបចំរួចគ្រប់គ្នាក៏នាំគ្នាចេញទៅវិញ នៅឡើយតែរាងតូច ស៊ាវចាន តែប៉ុណ្ណោះ ។

" ខ្ញុំបានធ្វើអាហារយក៣មកឱ្យឯង មានទាំងស៊ុបបំប៉នដែរណា ! " ស៊ាវចាន

"....." ឡានសាន ក៏ចុះទៅមើលម្ហូបទាំងនោះ មើលទៅពិតជាគួរឱ្យចង់ញាំុណាស់ ។

" សាកភ្លួកមើលទៅ ! " នាយតូចក៏ដួសអាហារឱ្យ ឡានសានភ្លួកមើល ។

" ឆ្ងាញ់ដែរទេ ? " ស៊ាវចានសួរទាំងញញឹម ។ ឡានសាន ក៏ងួកក្បាលជាការឆ្លើយតបថាឆ្ងាញ់ណាស់ ។

" នេះ ឯងស្ដាប់ខ្ញុំនិយាយបានដែរហេស៎ ? " ឮ ស៊ាវចានសួរបែបនេះ ឡានសាន ក៏ដាក់ស្លាបព្រាចុះរួចធ្វើការវិញថា គេគរក៏ពិតមែន តែគេមិនបានថ្លង់នោះទេ ។

" មិនត្រូវទេ គ្រែងមនុស្សគរ គឺដោយសារតែគេស្ដាប់មិនឮ ! ចុះហេតុអ្វីគេអាចស្ដាប់បាន ? " ចាន ងឿងឆ្ងល់នៅក្នុងចិត្ត មើលគេអាចស្ដាប់អ្នកផ្សេងនិយាយបាននោះ គេមិនសមថាគរនោះឡើយ ។

         ងាកមកមើលពីរនាក់បងប្អូនត្រកូលសីុឯងណេះវិញ គេដើរសឹងតែពេញភ្នំ ហ្គូស៊ូ ទាំងមូលទៅហើយ នៅតែមិនឃើញកូនចោរម្នាក់ណានោះឡើយ ។

" ខ្ញុំថាព្រៃនេះច្បាស់ជាមានអាថាន់មិនខានទេ មិនចឹងពួកយើងដើរសប់ពេញលើភ្នំនេះទៅហើយនៅតែមិនឃើញជំរុំចោរនោះទេ ! " យានលី

រឿង : ដំណាលចោរព្រៃWhere stories live. Discover now