Episode 02

223 33 0
                                    


          រាងកាយតូចដេកនៅលើដី ម្រាមដៃចាប់ផ្តើមកម្រើកនៅពេលដែលបានប៉ះត្រូវទឹកសន្សើមនាព្រឹកព្រលឹម ។

" អឹក អួយ~~! " Zhan បានភ្ញាក់ដឹងខ្លួនឡើង រាងកាយរបស់គេស្លឹកស្រពន់អស់ទៅហើយ នៅពេលដែលគេខំក្រោកអង្គុយឡើងគេដូចជាមានអារម្មណ៍ថាមានមនុស្សនៅក្បែរខ្លួនរបស់គេ ។

" អូព្រះជួយ ! " ភ្ញាក់ដូចឃើញខ្មោច Zhan យកដៃ
ស្នាបទ្រូង ខណៈពេលដែលគេបានឃើញ
មនុស្សពីរបីនាក់ស្លៀកសម្លៀកបំពាក់បុរាណ ។

* ជំរុំចោរវាយោ *

" មេសម្ព័ន មានមនុស្សចង់ជួបលោក ! " កូនចោរម្នាក់បានដើរមករកមេសម្ព័នចោរ និងអោនគោរពហើយនិយាយ ។

" អ្នកណា? " មេចោរសួរបញ្ជាក់ ។

" គឺអ្នកប្រុស Nie ! " ឮឈ្មោះនេះភ្លាមមេចោរក៏ដើរចេញទៅជួបតែម្តង ។

* បន្ទប់ទទួលភ្ញៀវ *

" ខានជួបគ្នាយូរហើយ LanWang Ji ! " នាយនិយាយបង្អូសសំឡេងទៅកាន់អ្នកដែលដើរមកដល់
នោះ។

        Nie Huai Sang អាយុ23 ឆ្នាំកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់Nie គេពូកែខាងប្រើពិស អាចនិយាយបានថាអាក្រក់មិនធម្មតាទេ ។

" ខ្យល់អីបកអ្នកប្រុស Nie មកដល់ទីនេះ.? "មេចោររបស់ពួកយើងក៏មិនណយ ក៏សួរឌឺទៅវិញយ៉ាងរហ័ស ។
" យ៉ាងម៉េច ? យើងមករកឯងផងមិនបានមែនទេ ?" Huai Sang ដើរមកជិតមេចោរហើយក៏យកដៃទៅចាប់សក់របស់គេដែលធ្លាក់មកខាងមុខនោះតែក៏ត្រូវមេចារវាសដៃចេញ ។

" មនុស្សដូចឯងមិនមែនមកល្អនោះទេ! " Lan Zhan និយាយដោយទឹកមុខរាប់ស្មើ គេដឹងច្បាស់ណាស់ថា Huai Sang ជាមនុស្សយ៉ាងម៉េច ។

" កុំនិយាយបែបនិងអីអាក្រក់ស្ដាប់ណាស់ ! " Huai Sang នៅតែញញឹម ហើយក៏ដើរទៅអង្គុយយ៉ាងហឺហា ។

" ខ្ញុំមានរឿងចង់ឲ្យឯងធ្វើ "Huai San

"......" Lan Zhan មិនបាននិយាយអ្វី ក៏ស្តាប់បន្ត ។

" យើងចង់ឲ្យឯងចេញភ្លន់មាស1ពាន់តម្លឹងរបស់រាជ
ការ ! " Huai Sang

" ហេតុអី...? " Lan Zhan

" មាសទាំងអស់នោះត្រូវបញ្ជូនទៅភូមិដែលទទួលគ្រោះរាំងស្ងួត តែពួកមន្ត្រីលោបលុនទាំងអស់នោះមិនបានបញ្ជូនទៅទេ  ពួកគេចង់ប្រើល្បិចលេបយកមាសទាំងអស់នោះដោយខ្លួនឯង ! " Huai Sang និយាយយ៉ាងម៉ឺងមាត់ ។

រឿង : ដំណាលចោរព្រៃWhere stories live. Discover now