Episode 05

158 26 2
                                    


          ខ្ញុំពិតជាបានឆ្លងកាត់ពេលវេលាមកអស់ជាច្រើនសម័យកាល់ពិតមែន , ជំរុំចោរព្រៃដែលនិយា
យតៗគ្នានោះ ពេលនេះខ្ញុំបានមកជួបដោយផ្ទាល់ហើយ ។ ទីនេះមិនមែនជាកន្លែងរបស់ខ្ញុំទេ តើឲ្យខ្ញុំត្រឡប់ទៅវិញយ៉ាងម៉េចទៅ.?

          " លោកប៉ា កូននឹកប៉ាណាស់ ! "Zhan និយាយដោយស្រងូតស្រងាត់ ដំណក់ទឹកថ្លាក៏ស្រក់ចុះទក់ៗតែម្តង ។

          " ក្នុងនាមជាកូនប្រុសសម្រក់ទឹកភ្នែកដោយងាយយ៉ាងនេះមែនទេ.? " សម្លេងដ៏ត្រជាក់បានពន្លឺ
ឡើង Zhan ក៏ងើយទៅមើលម្ចាស់សម្លេងនោះហើយក៏ក្រោកឈរឡើង ។

         " លោកដោះលែងខ្ញុំទៅ លោកឱ្យខ្ញុំធ្វើអីក៏បាន ខ្ញុំមិនចង់នៅក្នុងគុកទេ ! " Zhan និយាយដោយសម្លេងទន់ៗ ព្រោះគេមិនបានញាំអីចូលពោះនោះឡើយ អាហារដែលយកមកគេញាំមិនកើតនោះទេ ។

          " ឯងជាអ្នកនិយាយខ្លួនឯងទេណា ! "មេចោរ Lan បង្ហាញស្នាមញញឹមតិចៗ គំនិតមួយបានផុសនៅក្នុងខួរក្បាលរបស់នាយ តើគេចង់ធ្វើអ្វីទៅ ?

          " លោកព្រមដោះលែងខ្ញុំហើយតើមែនទេ.?" Xiao Zhan សួរបញ្ជាក់

          " បើឯងធ្វើកិច្ចការមួយឱ្យយើងបានសម្រេច យើងនិងដោះលែងឯង ! " Lan Zhan និយាយក្នុងន័យដាក់លក្ខខណ្ឌជាមួយរាងតូច ។

          " កិច្ចការអីទៅ.? " Xiao Zhan

          " ចុះពីលើភ្នំ ចេញប្លន់យកមាស1ម៉ឺនតម្លឹងរបស់រាជការយកមកអោយយើង !" Lan និយាយយ៉ាងម៉ឺងមាត់ ធ្វើអោយអ្នកដែលស្តាប់ឮហើយស្ទើរតែចង់ដួល ។

            " មិ..មិនមែនទេដឹង លោកចង់ឱ្យខ្ញុំចេញប្លន់ ? " រាងតូចនិយាយទាំងបើកភ្នែកធំៗ សុភាពបុរសដូចជាគេម៉េចនិងអាចធ្វើជាចោរនោះ ។

            " ឯងគ្មានជំរើសទេ បើមិនចេញភ្លន់ទេ.. , ចាត់ការខ្លួនឯងទៅ ! '' Lan បោះដាវរបស់ខ្លួនទៅលើដីដោយក្រសែភ្នែកសម្លឹងទៅរាងតូច
យ៉ាងមុត ។

            " ......" Xiao Zhan សម្លឹងមើលទៅដាវ បេះដូងចាប់ផ្តើមលោតដុកដាក់ៗ អោយអ្នកស្រាវជ្រាវ
ចេញទៅប្លន់ តើអាចទៅរួចដែរទេ.?

           " ខ្ញុំមិន.. អឹប " Zhan ប្រុងនិយាយហើយតែក៏ត្រូវមេចោរនោះយកស្ទីក៏មិនដឹងញាត់ចូលក្នុងមាត់របស់គេ ។

រឿង : ដំណាលចោរព្រៃWhere stories live. Discover now